ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ អ្នកកាន់ប្លង់កម្មសិទ្ធិ ត្រូវមានគេរំលោភបំពាន ចំណែកអាជ្ញាធរក្រុង បែរជារកដំណោះ ស្រាយមិនចេញ

(ខេត្តកែប)៖ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយ កន្លែងត្រង់ចំណុចមុខ សាលាក្រុងកែប ស្ថិតក្នុងភូមិអូរ ក្រសារ សង្កាត់ អូរក្រសារ ក្រុងកែប ខេត្តកែប ត្រូវមជ្ឃដ្ឋាន ក្នុងតំបន់ លើកឡើងថា បានកើតឡើង ជាងមួយឆ្នាំ មកហើយ ប៉ុន្តែករណីវិវាទនេះ បែរជាមិនទាន់មាន ដំណោះស្រាយណាមួយ ពីអាជ្ញាធរក្រុងកែប នៅឡើយទេ បើទោះជាចំណុច ដីទំនាស់ខាងលើនេះ មានប័ណ្ណកម្មសិទ្ធិ រួចរាល់ទៅហើយក្តី។

ប្រភពដដែល បានបង្ហើបដែរថា ដើមចមនៃការវិវាទ ដ៏ក្តៅគគុកនេះ ផ្តើមឡើងដោយ សារភាគី ឈ្មោះ កាម នឿន ដែលគាត់អះអាង ថាបានអាស្រ័យផល នៅលើដីចំណីផ្លូវរបស់ រដ្ឋតាំងពីយូរយារ ណាស់មកហើយ ទើបឈ្មោះ កាម នឿន បានប្តឹងទៅអាជ្ញាធរ ក្រុងកែប ឱ្យជួយចាត់ការ គឺមិនឱ្យម្ចាស់ ប្លង់កម្មសិទ្ធិ ឈ្មោះ ហុង សារ៉េត ចាក់ដីឬដាក់លូ នៅចំណុចដីចំណី ផ្លូវស្ថិតក្នុងប្លង់ កម្មសិទ្ធិឡើយ។

ទាក់ទិននឹងករណី កម្រកលតឡើងនេះ មហាជនជាច្រើន កំពុងឆ្ងល់ថា តើអាជ្ញាធរ ក្រុងកែប គួរដោះស្រាយបែបណា? ខណៈ លោក កាម នឿន ត្រឹមជាអ្នក អាស្រ័យផល នៅលើប្លង់កម្ម សិទ្ធិរបស់គេ បែរជាហ៊ាន បញ្ជាទៅលោកស្រី អភិបាលក្រុងកែប ឱ្យបង្អាក់ដំណើរ ការចាក់ដី-ធ្វើលូ លើទីតាំង ដែលមានប្លង់កម្មសិទ្ធិ ស្របច្បាប់រួច ទៅហើយនោះ។

មជ្ឈដ្ឋានដដែល បានបញ្ជាក់ ផងដែរថា រឿងបញ្ហាដីធ្លី កន្លងមក ប្រមុខដឹកនាំខេត្ត តែងតែលើកឡើងនៅក្នុងកិច្ច ប្រជុំនានាថា ការធ្វើប័ណ្ណកម្មសិទ្ធិ ដីធ្លីជូនប្រជាពលរដ្ឋ បានរួចរាល់ គឺបានបំបាត់ នូវជម្លោះផ្សេងៗ ពោលគឺគ្មានអ្នក ណាបំពានអ្នក ណានោះទេ តែបើមានភាគី ណាបង្កបញ្ហា ឬរំលោភបំពាន លើប្លង់កម្ម សិទ្ធិរបស់គេ ដាច់ខាតអ្នកទាំង នោះត្រូវតែមានទោស តាមច្បាប់ជាធរមាន។

ចំពោះករណីទំនាស់ ដីធ្លីមួយកន្លែង ខាងលើ ចំណុច(ផ្លូវជាតិ លេខ33A) ស្ថិតក្នុងភូមិអូរ ក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប អ្នកកាន់ប្លង់កម្មសិទ្ធិ ឈ្មោះ ហុង សារ៉េត បែរជាត្រូវរង នូវការបំពានពីភាគី ឈ្មោះ កាម នឿន ដោយបុគ្គល ខាងលើនេះ បានរារាំងមិនឱ្យម្ចាស់ ប្លង់កម្មសិទ្ធិប្រើ ប្រាស់ដីស្ថិត លើចំណីផ្លូវឡើយ ចុះបើមានករណី ទន្ទ្រានមកលើប្លង់ កម្មសិទ្ធិបែបនេះ តើត្រូវមានទោសដែរទេ? ។

ជុំវិញករណីវិវាទ ដីធ្លីខាងលើនេះ លោកស្រី ទិត សុខា អភិបាលក្រុងកែប បានប្រាប់អ្នក យកព័ត៌មានយើង នៅរសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ថា ទំនាស់វិវាទនេះបាន កើតឡើងជាយូរមក ហើយ ដោយរដ្ឋ បាលក្រុងកែប បានរកដំណោះ ស្រាយ ចំនួន៤ លើកមកហើយដែរ នៅតែមិនបាន សម្រេច ដោយភាគី ទាំងសងខាងនៅតែ ទាមទារចង់បាន ដីចំណីផ្លូវនេះជាកម្ម សិទ្ធិដូចគ្នា ។

ដូច្នេះ បើករដ្ឋបាល ក្រុងអស់លទ្ធភាព ដោះស្រាយហើយ មានតែរុញបន្ត ទៅឱ្យរដ្ឋបាលខេត្តចាត់ ការវិញចុះ។

ទោះជាបែបនេះក្តី មជ្ឈដ្ឋានក្នុងតំបន់ នៅតែបន្តលើកឡើងថា អាជ្ញាធរក្រុងកែប ពិតជាមិនហ៊ានអារ កាត់រកអ្នកឈ្នះ អ្នកចាញ់នោះឡើយ មិនខុសនឹងពាក្យថា “ហាស្លាក់ ខ្ជាក់ស្លែង” ទើបអ្នកអាស្រ័យផលដែលគ្មាន ប័ណ្ណកម្មសិទ្ធិអីផង ហ៊ានបំពានលើ ប្លង់កម្មសិទ្ធិរបស់គេ ដោយគ្មានខ្លាចញ ញើតនឹងច្បាប់ បែបនេះ។

ទាក់ទិននឹងរឿងដែល មិនគួរកើតឡើង បែបនេះ ម្ចាស់ប្លង់កម្មសិទ្ធិ ឈ្មោះ ហុង សារ៉េត សំណូមពរយ៉ាងទទូច ដល់អាជ្ញាធរ គ្រប់ជាន់ថ្នាក់ ពិសេស លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប មេត្តាជួយរកយុត្តិ ធម៌ជូនក្រុម គ្រួសារគាត់ផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *