ម្នាក់ស្លាប់ អ្នកទៀតរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ លើដងផ្លូវជាតិលេខ៣

(ខេត្តកំពត)៖ មនុស្សម្នាក់បានស្លាប់ ក្រោយពេលបញ្ជូន ទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ និងម្នាក់ទៀតបានរង របួសធ្ងន់ធ្ងរ ដោយសារហេតុ ការណ៍គ្រោះថ្នាក់ ចរាចរណ៍ រថយន្តបុកម៉ូតូនៅ លើដងផ្លូវជាតិលេខ៣ ក្នុងទិសដៅ បញ្ច្រាសគ្នា។

ហេតុការណ៍ដ៏ រន្ធត់នេះបានកើត ឡើងនៅវេលាម៉ោង ៩និង៣៥នាទីយប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ត្រង់ចន្លោះគីឡូម៉ែត្រ (១១៧-១១៨) ស្ថិតក្នុងភូមិសាស្ត្រ ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត នៃដងផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត)។

ទាក់ទិននឹងករណី គ្រោះថ្នាក់ខាងលើ លោក ហ៊ីង ឈុំ អធិការនគរបាល ស្រុកដងទង់ បានប្រាប់ឱ្យដឹងថា គ្រោះថ្នាក់បណ្តាល ឱ្យមានមនុស្សស្លាប់ និងរបួសធ្ងន់ខាងលើ គឺផ្តើមឡើងដោយ សាររថយន្តម៉ាកហ៊ីយ៉ាន់ ដាយពណ៌ស មានសណ្តោង ទ្រុងពីក្រោយ ពាក់ស្លាកលេខ ភ្នំពេញ 3D-0445 បុកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HO-9436 ហើយម៉ូតូនេះ ជិះគ្នា២នាក់ ដោយមុនពេលកើតហេតុ ម៉ូតូបានធ្វើ ដំណើរក្នុងទិស ដៅពីកើតទៅលិច លុះមកដល់ចំណុច កើតហេតុ ក៏មានរថយន្តម៉ាកហ៊ី យ៉ាន់ដាយសណ្តោង កន្ទុយ បោះពួយមក ពីលិចទៅកើត ក្នុងទិសដៅផ្ទុយគ្នា ហើយរថយន្ត បង្កបានបើក ជែងរថយន្តមួយ គ្រឿងផ្សេងទៀត ទើបជ្រុលទៅបុក ម៉ូតូពេញទំហឹង បណ្តាលឱ្យ អ្នកជិះម៉ូតូទាំងពីរនាក់ មានម្នាក់ស្លាប់និង ម្នាក់ទៀតរបួសធ្ងន់។

ភ្លាមៗនោះអ្នកបើក រថយន្តបង្កបានចតរថយន្ត ចោលនៅកន្លែងកើត ហេតុរួចគេចខ្លួនបាត់ ស្រមោលទាំងយប់។

លោកអធិការបាន បញ្ជាក់ទៀតថា អ្នកស្លាប់ក្នុងហេតុ ការណ៍នោះជាអ្នក ជិះពីក្រោយ ដែលជាកូនរបស់លោក អធិការនគរ បាលស្រុកជុំគិរី ចំណែកអ្នកបើក បរម៉ូតូដែលរបួសធ្ងន់​ រស់នៅរាជធានីភ្នំពេញ។

ចំពោះករណីរថយន្ត បុកម៉ូតូបណ្តាលឱ្យ មនុស្សស្លាប់ និងរបួសខាងលើ លោកកំពុងឱ្យកម្លាំង ជំនាញ តាមប្រមាញ់ ស្រាវជ្រាវរក ម្ចាស់រថយន្តបង្ក ដើម្បីឱ្យចូល ខ្លួនមកដោះស្រាយគ្នា ទៅតាមច្បាប់ ចរាចរណ៍ ផ្លូវគោក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *