សមត្ថកិច្ចចុះបង្ក្រាប ករណីប៉ុនប៉ងលួច គាស់សោទ្វារផ្ទះ អ្នកស្រុកនិងឃាត់ ខ្លួនជនសង្ស័យ បាន២នាក់

(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលខេត្តនៃ ស្នងការនគរបាលខេត្ត បាត់ដំបងដឹកនាំកម្លាំង ដោយលោក វរសេនីយ៍ទោ ឈឿងគឹមសុង ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលសហ ការណ៍ ជាមួយកម្លាំង នគរបាលក្រុងបាត់ ដំបងចុះបង្ក្រាបករណី ក្រុមចោរគាស់ផ្ទះអ្នក ស្រុកមួយកន្លែងនិង ឃាត់ខ្លួនបាន ជនសង្ស័យ២នាក់ កាលពីព្រឹកថ្ងៃទី១២ ខែមិនាឆ្នាំ២០២០ វេលាម៉ោង១០និង ៣០នាទីនៅចំណុច ខាងមុខសាលា ក្រុងបាត់ដំបងស្ថិត ក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ទោ ឈឿងគឹមសុង ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតស្រាលបានប្រាប់ អោយដឹងថាការ ចុះបង្ក្រាបករណី ខាងលើនេះគឺដោយ អនុវត្តន៍តាមការ ណែនាំនិងបញ្ជារផ្ទាល់ ពីឯកឧត្តមឧត្តម សេនីយ៍ទោអ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្ត បាត់ដំបង ក៏ដូចជាលោក  ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែន ការងារនគរបាល ព្រហ្មទណ្ឌ និង មានការសម្រប សម្រួលទៅ លើនីតិវិធីពី លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តបាត់ដំបង ព្រមទាំង មានការ សហការណ៍ជា មួយកម្លាំងនគរបាល ក្រុងបាត់ដំបងបានធ្វើការ ស្រាវជ្រាវរហូតឈានដល់ ការឃាត់ខ្លួនជន សង្ស័យបាន២នាក់ ភ្លាមៗតែម្តង។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថាជនសង្ស័យ ទាំង២នាក់ដែលកម្លាំង ជំនាញឃាត់បានទី១ ឈ្មោះ ផុន វ៉ាន់និត ភេទប្រុស អាយុ ២៨ឆ្នាំមានទីលំ នៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទី២ឈ្មោះ ជុំ សុខឃឿន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិ ចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្រោយពីឃាត់ខ្លួនជន សង្ស័យខាងកម្លាំង ជំនាញឆែកឆេរ និងដកហូតបាន វត្ថុងរួមមាន ម៉ូតូម៉ាកហុង ដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ចំនួន0១ គ្រឿង កាំភ្លើងជ័រ ពណ៌ខ្មៅចំនួន ១ដើម ទូរស័ព្ទដៃចំនួន ២គ្រឿងកាបូបលុយ ពណ៌ខ្មៅចំនួន១ កាំបិតផ្លែឡាមពណ៌ ក្រហមចំនួន ១ ដើម មួកសុវត្ថិ ភាពចំនួន ២ផងដែរ។

បច្ចុប្បន្នជនសង្ស័យ ខាងលើរួមទាំងវត្ថុ តាងត្រូវបានកម្លាំង នគរបាលជំនាញនៃ ស្នងការនគរបាលខេត្ត បាត់ដំបងកសាង សុំនុំរឿងបញ្ជូនទៅកាន់ តុលាការដើម្បីចាត់ ការបន្តរទៅតាម និតិវិធីច្បាប់៕ ដោយលោក មុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *