(ខេត្តបន្ទាយមានជ័យ)៖ សមត្ថកិច្ច និងមន្ត្រី ពាក់ព័ន្ធដូចជា ពេទ្យ បានបើកយុទ្ធនាការ បង្ការទប់ស្កាត់ការឆ្លងវីរុសកូវីដ ១៩ ទាំង៩ ស្រុក ក្រុង ដើមឲ្យប្រជាពលរដ្ឋចេះ ប្រើប្រាស់អាល់កុល លាងដៃ និងឲ្យចេះប្រើម៉ាស ឡើងវិញឲ្យបាន គ្រប់ៗគ្នានៅព្រឹក ថ្ងៃទី១៥ ខែមិនា ឆ្នាំ ២០២០ ។
លោកវេជ្ជ បណ្ឌិត កែវសុភ័ត្រា ប្រធានមន្ទីរសុខាភិបាល ខេត្តបានប្រាប់ឲ្យដឹងថា ក្នុងការចុះបើកយុទ្ធនា ការទប់ស្កាត់ការ ឆ្លងវីរុសកូវីដ ១៩ នេះមានព្រះសង្ឃ មន្ត្រីអប់រំ លោកគ្រូអ្នកគ្រូ មន្ត្រីសមត្ថកិច្ចជំនាញ សុខាភិបាលនិង អ្នកពាក់ព័ន្ធបាន ចូលរួមយ៉ាង សរស្រាក់ សរស្រាំ ធ្វើការផ្សព្វ ផ្សាយអំពីជម្ងឺ មេរោគកូរ៉ូណាឬ កូវីត ១៩ COVID-19 អាចឆ្លងតាមរូបភាព និងស្ថានភាពផ្សេងៗ ក្នុងនោះមានការ តម្រូវឲ្យលាងសម្អាត ដៃនឹងទឹក ទឹកសាប៊ូនិង ទឹកលាងដៃ HAND Gelជាដើម។
ហើយការជួបគ្នាឬស្វាគមន៍ គ្នាដោយលើក ដៃសំពះគ្នាឬ លើកដៃជាសញ្ញា ចៀសវាងចាប់ដៃ ព្រោះបារម្ភចម្លង មេរោគនេះ។ លោកបានបញ្ជាក់ឲ្យ ដឹងបន្ថែមទៀតថាដើម្បី ពង្រឹងបន្ថែមឥរិយាបថ នៃការសំពះគ្នាដល់ មនុស្សទូទៅ ពិសេសសិស្សានុ សិស្សតែម្តង ។
ម្យ៉ាងរូបភាព មិនចាប់ដៃគ្នា មកជាលើកដៃ សំពះគ្នានេះ ក៏ត្រូវបានឃើញថា មេដឹកនាំកំពូលៗក្នុងពិភព លោកបាននឹង កំពុងធ្វើនាពេលបច្ចុប្បន្ន ភាពមានការរីករាលដាល នៃមេរោគកូវីដ១៩ នេះផងដែរ ។ ជាមួយគ្នានេះដែរ ក្នុងយុទ្ធនាការយុទ្ធ នាការបង្ការទប់ស្កាត់ ការឆ្លងវីរុសកូវីដ ១៩ នេះដែរ ក៏បានជម្រុញសន្ទុះ នៃការប្រើម៉ាស ឡើងវិញផងដេរ ។
សូមរំលឹកថា នៅខេត្តបន្ទាយមានជ័យ ពិសេសនៅច្រក ទ្វារអន្តរជាតិប៉ោយប៉ែត បានបើកយុទ្ធនាការ ចែកម៉ាសដល់ភ្ញៀវជាតិ អន្តរជាតិនិងពល រដ្ឋឆ្លងការព្រំដែនដើម្បី បង្ការចម្លងមេរោគកូរ៉ូ ណាឬកូវីត១៩ ចំនួន១លានសន្លឹក ក្នុងរយៈពេល១ខែពីថ្ងៃទី ២៧ខែមករាដល់២៧ខែ កុម្ភៈឆ្នាំ២០២០ កន្លងមក បាននាំឲ្យមានការ ចាប់អារម្មណ៍ខ្លាំង ការប្រើម៉ាសនេះ ។
តែនៅពេលបន្ទាប់មក ដោយនៅនៅទូទាំងប្រទេស គេមិនសូវប្រើព្រោះ មានការពន្យល់ថា ធ្វើដូច្នេះនាំ ឲ្យមានភ័យខ្លាច និងរើសអើងនោះ ចលនាចែកនិង ប្រើម៉ាសបានធ្លាក់ចុះវិញ។
លុះមកដល់ឥឡូវនេះ ករណីចម្លងមេរោគកូវីត១៩ បានរកឃើញអ្នក ជម្ងឺឆ្លង១នាក់នៅខេត្តព្រះសីហនុ ជនជាតិចិន នៅខេត្តសៀមរាប១ នាក់ជនជាតិខ្មែរដែល ធ្វើការជាមួយជន ជាតិជប៉ុនដែលឆ្លង មេរោគនេះ ហើយបានវិលទៅ ជប៉ុនវិញនិងប្រពន្ធ បងប្អូន២នាក់ទៀត ត្រូវដាក់ឲ្យនៅដាច់ដោយឡែក។
ករណីភ្ញៀវទេសចរណ៍ អង់គ្លេសម្នាក់ដែល ជិះកប៉ាល់ទេសចរណ៍ មកពីប្រទេសវៀតណាម និងជនជាតិ អឺរ៉ុប២នាក់ទៀត ឆ្លងមេរោគនេះនៅ រាជធានីភ្នំពេញជាដើម ទើបចលនាប្រើម៉ាស មានសន្ទុះឡើងវិញ ។
សូមបញ្ជាក់ដែរថា នៅទូទាំងខេត្តបន្ទាយ មានជ័យកាលពីថ្ងៃ ទី១៤ខែមីនាឆ្នាំ២០២០ បានបន្តអនុវត្ត ជាក់ស្តែងលើទ្រឹស្តី នៃផ្សព្វផ្សាយការបង្ការ ចម្លងមេរោគកូវីត១៩ទាំង ៩ស្រុក ក្រុង ។ ពោលគឺធ្វើឡើងបន្ទាប់ ពីបើកវគ្គបណ្តុះ បណ្តាលស្តីពីវិធាន ការបង្កា ទប់ស្កាត់ការឆ្លង វីរុសកូវីដ១៩COVID-19 កាលពីរសៀលថ្ងៃ ទី១៣ខែមីនា ឆ្នាំ២០២០កន្លងមក។
មន្ត្រីអាជ្ញាធរដែនដី មន្ត្រីសុខាភិបាល ពេទ្យនិងមន្ត្រីសមត្ថ កិច្ចកងកម្លាំង អ្នកពាក់ព័ន្ធរួមទាំង ព្រះសង្ឃផង បានចេញទៅគោល ដីទីទៃពីគ្នាក្នុងការ អនុវត្តយុទ្ធនាការ វិធានការបង្កា ទប់ស្កាត់ការឆ្លង វីរុសកូវីដ១៩COVID-19 ដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅសាលាមត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ សាធារណះនិងឯកជន តាមទីប្រជុំជន ទីសធារណៈនានានៅឃុំ សង្កាត់ភាគច្រើន នៃ៦៥ឃុំសង្កាត់នៅ ស្រុកក្រុង៩ក្នុង ស្រុក ទូទាំងខេត្ត បន្ទាយមានជ័យ ៕