(ខេត្តកែប)៖ នៅព្រឹកថ្ងៃច័ន្ទ ៨ រោច ខែផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២០ លោក កែន សត្ថា អភិបាល នៃគណៈអភិបាល ខេត្តកែប បានអញ្ជើញជាអធិប តីក្នុងពិធីបិទ កិច្ចប្រជុំបូកសរុប លទ្ធផលការងារ របស់មន្ទីរសាធារណការ និងដឹកជញ្ជូន នៅសាលប្រជុំមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកែប ដោយមានការ ចូលរួមពីអភិបាលរង ក្រុង-ស្រុក មន្ទីរស្ថាប័នពាក់ព័ន្ធ កងកម្លាំង និងមន្ត្រីរាជការ នៃមន្ទីរសាធារណ ការផងដែរ ។
ពិធីបិទកិច្ចប្រជុំបូក សរុបលទ្ធផល ការងារនេះ បន្ទាប់ពីបានពិនិត្យ និងវាយតម្លៃលើ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយនានា និងក៏បានបូក សរុបលទ្ធផលការ ងារឆ្នាំ២០១៩ និងលើក ទិសដៅការងារ សម្រាប់អនុវត្ត ក្នុងឆ្នាំ២០២០ ដោយខណៈនោះ លោកអភិបាលខេត្ត ក៏បានជម្រាបជូនអំពីទិសដៅ និងជំរុញទ្វេ ដងក្នុងការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលបានផ្តល់ការ ទុកចិត្តដល់រាជរដ្ឋាភិបាល និងសំដៅ ប្រមូលថវិកាជូនរដ្ឋ និងពង្រឹងការគ្រប់ គ្រងយានយន្ត គម្រោងកាត់ បន្ថយអត្រាគ្រោះ ថ្នាក់ចរាចរណ៍ឱ្យ នៅកម្រិតទាបបំ ផុតក្នុងឆ្នាំ ២០២០នេះ ហើយក៏ត្រូវបង្កើត ក្រុមការងារត្រួតពិនិត្យ រថយន្តដឹកជញ្ជូនទំនិញ តាមគោលដៅដើម្បី ទប់ស្កាត់ការដឹកជញ្ជូន លើសទម្ងន់ជាដើម។
ថ្លែងក្នុងឱ កាសនោះដែរ លោក កែន សត្ថា បានសំណូមពរ ដល់មន្ត្រីសាធារណការ និងដឹកជញ្ជូន ត្រូវអនុវត្តការងារ ភារកិច្ចរបស់ខ្លួន ប្រកបដោយជោគជ័យ លើការងារដឹក ជញ្ជូនផ្លូវគោក និង សុវត្ថិភាពចរាចរណ៍ ការងារសាធារណការ ការងារសហ គ្រាសសាធារណៈ។
ជាមួយនេះ លោកអភិបាលខេត្តក៏ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែល សម្រេចបានក្នុងរយៈ ពេលកន្លងមកនេះ និងបានការកោត សរសើរចំពោះការខិត ខំប្រឹងប្រែងរបស់មន្ទីរ សាធារណការខេត្តកែប និងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងស្ថាប័នពាក់ ព័ន្ធទាំងអស់ ដែលបានសហការ និងផ្តល់ការ ឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ ថវិកា និងបច្ចេកទេស លើការរៀបចំផែនការ និងការអនុវត្ត សក ម្មភាព ការងារក្នុងវិស័យ សាធារណការ និងដឹកជញ្ជូនដើម្បី បម្រើដល់ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ដែលមកកំសាន្ត នៅខេត្តកែបនេះ។
ក្នុងពេលនេះដែរលោកបាន រំលឹកដល់មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ទូទាំងខេត្ត ត្រូវចូលរួម អនាម័យ ថេរក្សា សុខភាព ដើម្បីការពារ ពីជំងឺឆ្លង Covid-19 ផងដែរ៕