(ខេត្តកំពត)៖ រថយន្តម៉ាកហាយ ឡែនឌ័រដែលគេស្គាល់ ជារបស់ លោកមេធាវី ឈ្មោះ ម៉ម រ៉ាឌី ពេលបើកបរ ចេញក្នុងពិធី មង្គលការគេវិញ ស្រាប់តែរថយន្ត បានរេចង្កូតទៅ បុកផ្ទះប្រជាពល រដ្ឋបណ្តាលឱ្យ បាក់ជញ្ជាំងនិង ធ្វើឱ្យខូចខាត សម្ភារៈយ៉ាងច្រើន ថែមទាំងធ្វើឱ្យម្ចាស់ផ្ទះ ចំនួន៣នាក់រង របួសផងដែរ។
ហេតុការណ៍ ស្ទើលួសព្រលឹងនេះ បានកើតឡើង នៅវេលាម៉ោង ៩និង១៥នាទី យប់ ក្នុងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចខាង ជើងផ្លូវចូលតំបន់ កម្សាន្តកែបថ្មី ស្ថិតក្នុងភូមិ កែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត លើកំណាត់ផ្លូវ ជាតិលេខ៣ (កំពត-វាលរេញ)។
តាមប្រភពព័ត៌មានពី មន្ត្រីចរាចរណ៍ស្រុក ទឹកឈូ បានឱ្យដឹងថា គ្រោះថ្នាក់នេះបង្កឡើង ដោយសាររថយន្តម៉ាក់ ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AN-0898 ដែលគេស្គាល់ ជារបស់ លោក ម៉ម រ៉ាឌី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាមេធាវី មានទីលំនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ដោយមុន ពេលកើតហេតុ គេឃើញលោក មេធាវីរូបនោះ ជិះរថយន្តមក ពីចូលរួមក្នុង ពិធីមង្គលការគេ ស្រាប់តែមក ដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុកផ្ទះ ប្រជាពលរដ្ឋ ពេញទំហឹង បណ្តាលឱ្យ បាក់ជញ្ជាំងថ្ម ខូចខាតសម្ភារៈអស់មួយចំនួនធំ និងរងរបួសម្ចាស់ ផ្ទះចំនួន៣នាក់ទៀតផង។ បន្ទាប់ពីបង្កហេតុ លោកម៉ម រ៉ាឌី បានចតរថយន្ត ចោលនៅកន្លែង កើតហេតុ រួចដាក់មេប្រូច បាច់ស្រមោល តែម្តង។
ប្រភពដដែលបាន បញ្ជាក់ទៀតថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ឡុង ប៊ុនថេង អាយុ៥០ឆ្នាំ ភេទប្រុស (ប្តី) និងប្រពន្ទ ឈ្មោះ អូន ណារុន អាយុ៤៩ឆ្នាំ របួសក្បាល និងចៅ ម្នាក់ទៀត ឈ្មោះ ថូ ជឹងយៀក ភេទស្រី អាយុ២ឆ្នាំ រងរបួសបបូរមាត់ ដោយបច្ចុប្បន្ន ត្រូវបានសាច់ញាតិបញ្ជូន ទៅសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យ ស៊ុនយ៉ាឃៀល។ ដោយឡែករ ថយន្តបង្កសមត្ថកិច្ច បាននាំយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ ចូលខ្លួនមកដោះ ស្រាយគ្នានៅ ពេលក្រោយ៕