(ភ្នំពេញ)៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានអញ្ជើញដឹក នាំកិច្ចប្រជុំ ផ្សព្វផ្សាយអំពី វិធានការទប់ស្កាត់ ជំងឺវីរុស កូវិដ១៩ (Covid 19) នាព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋាន អន្តោប្រវេសន៍។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍, ឯកឧត្ដម ឧត្ដមសេនីយ៍ឯក, ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អគ្គនាយករង អន្តោប្រវេសន៍, ប្រធាននាយកដ្ឋាន, ក្រុមផ្តល់ទិដ្ឋាការ, នាយ-នាយរងប៉ុស្តិ៍ និងមន្រ្ដីពាក់ព័ន្ធ មួយចំនួនទៀត។
ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានលើកឡើង នូវបញ្ហាមួយចំនួនមានដូចជា អ្នកដំណើរមក ពីប្រទេសទាំង៦ មានប្រទេស អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាមេរិក និងអ៉ីរ៉ង់ ហាមចូលប្រទេស, ពលរដ្ឋខ្មែរកាន់លិខិត ឆ្លងដែនបរទេស នៃប្រទេសទាំង៦ មកពីប្រទេសទាំង៦ ហាមមិនឲ្យចូល, អ្នកការទូត អង្គការក្រៅរដ្ឋាភិបាល (NGO) បរទេស នៃប្រទេសទាំង៦ ដែលមានប័ណ្ណការទូត ពីក្រសួងការបរទេស និងក្រុមគ្រួសារមាន ប័ណ្ណការទូត និងទិដ្ឋាការ អនុញ្ញាតឲ្យចូល តែត្រូវរក្សាការ រស់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ, ពលរដ្ឋខ្មែរកាន់ លិខិតឆ្លងដែន មកពីប្រទេសទាំង៦ អនុញ្ញាតឲ្យចូល តែត្រូវណែនាំឲ្យ រស់នៅផ្តាច់ខ្លួន រយៈពេល ១៤ថ្ងៃ, ជនបរទេសទាំង ៦សញ្ជាតិ មកពីប្រទេសផ្សេងៗ ដែលគាត់បាន ស្នាក់នៅលើសពី ១៤ថ្ងៃ ត្រូវមានភស្តុតាង បញ្ជាក់ត្រឹមត្រូវ Stamps ឯកសារបញ្ជាក់ផ្សេងៗ ទើបអនុញ្ញាតឲ្យចូល, ចំពោះ Pilots ដែលមានការ ហោះហើរ ដល់ប្រទេស នោះហើយ ស្នើឲ្យចូល ត្រូវពិនិត្យចត្តា ឡីស័កច្បាស់លាស់ រក្សារយៈពេល ១៤ថ្ងៃ ដូចគ្នា។
ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានដាក់ចេញ នូវវិធានការត្រួត ពិនិត្យលើបញ្ជីឈ្មោះ អ្នកដំណើរ តាមផ្លូវអាកាស (Manifest) មកពិនិត្យមុន នឹងវាយតម្លៃភ្ញៀវចូល, ត្រួតពិនិត្យ Stamps ចូលប្រទេសនានា ដើម្បីឆែកប្រវត្តិដំណើរ, សំណូមពរឲ្យបង្ហាញ Boarding Pass មុន Last Destination, ត្រូវបំពេញអាស័យដ្ឋាន និងលេខទំនាក់ ទំនងឲ្យបានច្បាស់លាស់, ត្រូវធ្វើការសម្ភាសន៍ ត្រូវបង្កើនចំនួន ប្រធានគោលដៅ នាយរងប៉ុស្តិ៍តាមវេន, ត្រូវឲ្យគូសសញ្ញា Tick Yes, No ឈ្មោះប្រទេស ដែលគាត់រស់នៅ ១៤ថ្ងៃ, ត្រូវមានរបាយការណ៍ ជាប់ជាប្រចាំ អំពីបញ្ហា Covid 19, ត្រូវសហការល្អជាមួយ ផ្នែកចត្តាឡីស័ក និងពិនិត្យការ យកចិត្តទុកដាក់, ត្រូវមានវិធានការការពារ ការឆ្លងរបស់មន្រ្តី ត្រូវពាក់ស្រោមដៃ និងម៉ាស់៕