រដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ លាងសម្អាតផ្លូវ សាធារណៈ ដោយបាញ់ទឹកសាប៊ូ សម្លាប់មេរោគចំណុច រង្វង់មូលច្រកទ្វារអន្តរជាតិ និងលើស្ពានព្រំដែន កម្ពុជា ថៃ រួមជាមួយផ្លូវសាធារណៈ !!!

(ក្រុងប៉ោយប៉ែត) ៖ ខណៈជំងឺកូវីដ១៩ កំពុងរាតត្បាតជាសកល ពិសេសកំពុងមានភាពធ្ងន់ ធ្ងរនៅបណ្ដា ប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលនាំឲ្យមាន ផលប៉ះពាល់ដល់សុខ ភាពប្រជាពលរដ្ឋទូទៅ។

ដើម្បីចូលរួមចំណែក ទប់ស្កាត់ការរីករាល ដាលនៃជំងឺនេះ រដ្ឋបាលក្រុងប៉ោយប៉ែត ក្រោមការដឹកនាំ រៀបចំកម្មពិធី ដោយ លោក គាត ហ៊ុល អភិបាលនៃគណៈ អភិបាលក្រុងប៉ោយប៉ែត បានរៀបចំ យុទ្ធនាការចុះអប់រំផ្សព្វ ផ្សាយទប់ស្កាត់​ និងបង្ការនៃការឆ្លងជំងឺ COVID-19​ នៅទូរទាំងក្រុង ប៉ោយប៉ែត ។

មិនតែ​ប៉ុណ្ណោះ នៅព្រឹកថ្ងៃអង្គារ ៩ រោច ខែផល្គុន ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះ លោក គាត ហ៊ុល អភិបាលនៃគណៈ អភិបាលក្រុងប៉ោយប៉ែត បានចាត់តាំង លោក ទូច មុនី អភិបាលរងក្រុង លោក ហឿន វីរៈ អភិបាលរងក្រុង អមដំណើរ ដោយ លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត  លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់រងប៉ោយប៉ែត លោក ខាត់ ធា នាយករងរដ្ឋបាលក្រុង  លោក លោកប្រធាន អនុប្រធាន ការិយាល័យក្រុង នាយករងរដ្ឋបាល បាន ដឹកនាំក្រុមកាងារ អជ្ញាធរ មូលដ្ឋាន រួមមាន មេភូមិ អនុភូមិ កម្លាំងប្រជាការពារ នាំយកពន្លត់អគ្គីភ័យ និងរថយន្តដឹកទឹក បាញ់លាងសម្អាត ផ្លូវ សាធារណៈ ជាមួយនិង ទឹកសាប៊ូ សម្លាប់មេរោគ ។

សូមជម្រាបថា ចំពោះរថយន្តដឹកទឹក និងថវិការ ដែលបានឧបត្ថម្ភ មកជួយលាងសម្អាត ផ្លូវថ្ងៃនេះ រួមមាន ៖

១• រថយន្តពន្លត់អគ្គីភ័យ សម្រាប់បើប្រាស់ ក្នុងនាមរដ្ឋបាល ក្រុងប៉ោតប៉ែត ជារថយន្តពន្លត់អគ្គី ភ័យ ផ្ទាល់ខ្លួន របស់ លោក គាត ហ៊ុល អភិបាលនៃគណៈ អភិបាលក្រុងប៉ោយប៉ែត ។

២ • លោក​ យ៉ាង​ គីមហ៊ុយ ពាណិជ្ជករ ក្រុងប៉ោយប៉ែត ឧបត្ថម្ភ ថវិការ មួយចំនួន ។

៣ • រថយន្តពន្លត់អគ្គីភ័យ របស់ របស់ក្រុមហ៊ុន កាស៊ីណូ ត្រូពីការណា ចំនួន១គ្រឿង មិនដឹងប្រើទឹកអស់ប៉ុន្មានស៊ីទែន ។

៤ • រថយន្ត ដឹកទឹកលក់ ត្រូវបានអាជ្ញាធរក្រុង ជួលមកជាច្រើនគ្រឿង ដើម្បីមកជួយការងារ លាងសម្អាតនេះ ។

ជាមួយគ្នានេះ អ្នកនាង ឯក សុឃីម និងស្វាមី រួមជាមួយ លោក គី សារុន មេភូមិបាលិលេយ្យ១ និង ភរិយា បាន ចែក អំណោយ ក្រមាចំនួន ១០០ក្រមា ដល់ ក្រុមការងារ កងកម្លាំង ទាំងអស់ ដែលបានមកចូលរួម លាងសម្អាត បាញ់ទឹកសាប៊ូ សម្លាប់មេរោគ ផងដែរ ។

ការលាងសម្អាត អនាម័យបរិស្ថាន ដោយបាញ់ទឹកសាប៊ូ សម្លាប់មេរោគ តាមដងផ្លូវជាតិ រង្វង់មូលច្រកទ្វារអន្តរជាតិ និងលើស្ពានព្រំដែន កម្ពុជា ថៃ នេះ ក៏មានការអញ្ជើញ ចូលរួម ដោយ លោក វរសេនីឯក ធិន ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត បានដឹកនាំកងកម្លាំង នគរបាល មន្ត្រីជំនាញ សណ្ដាប់ធ្នាប់ ចរាចារណ៍ ជួយសម្រួល ការកកស្ទះ និង បាញ់លាង សម្អាត់ផងដែរ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *