(ខេត្តបន្ទាយមានជ័យ)៖នៅល្ងាច ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០១៩ នេះនៅសាលប្រជុំ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានធ្វើពិធីបំពាក់ឋានន្តរ សក្តិដល់មន្ត្រីនគរបាល ចំនួន៦៤រូបក្នុងនោះ មានវរសេនីយ៍ ទោ២៧រូប វរសេនីយ៍ត្រី ចំនួន៣៣រូប វរសេនីយ៍ឯក២រូប និងអនុសេនីយទោ២រូប ប្រកាសផ្ទេ មុខតំណែងដល់ មន្ត្រីនគរបាល ចំនួន១៩រូបនិង ប្រគល់ម៉ូតូប្រដេញ ១០គ្រឿង រថយន្តសុីរ៉ែន ៣គ្រឿងដោយមាន ការចូលរួមពីមន្ត្រីជាន់ ខ្ពស់របស់អគ្គស្នងការជាតិ លោកនាយឧត្តមសេនីយ៍ ប៉ែនវិបុលអគ្គស្នងការរង និងជាប្រធាននាយក ដ្ឋានបុគ្គលឹក លោកអោមចន្ថា អភិបាលរងខេត្ត តំណាងឲ្យលោកអ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ ទោអាត់ខែមស្នង ការនគរបាលខេត្ត ស្នងការរង និងនគរបាល ចូលរួមជាង២០០នាក់។
ក្នុងនោះលោក នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានធ្វើការផ្ទេរភារកិច្ច ការងារស្នងការ រងចំនួន៥រូបមានលោក ឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា មកកាន់ស្នងការរង ផែនការងារសណ្តាប់ ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរងផែនការ ងារនាយសេនាធិការដ្ឋាន លោកឧត្តមសេនីយ៍ ត្រី អ៊ុំ សុផល មកកាន់ការងារព្រំដែន លោកវរសេនីយ៍ទោ អេង លីហួរ ស្នងការរងផែន ការងារអន្តោប្រវេសន៍ លោកវរសេនីយ៍ឯក នូ ជីវ័ន្ត ទទួលការងារ អនុវត្តនីតិវិធី។
ក្រោយពីផ្ទេរភារកិច្ច ការងារស្នងការរង ចំនួន៥រូបរួចមកលោក បានមាន ប្រសាសន៍ផ្តាំផ្ញើរ ដល់មន្ត្រីទាំង៥រូបនេះ ក្រោយពីប្រកាសផ្ទេរភារ កិច្ចការងាររួចមកត្រូវ យកចិត្តទុកដាក់ខ្ពស់ និងត្រូវប្រឹងប្រែងបង្កើនសមត្ថភាព ក្នុងកិច្ចបំពេញតួនាទីភារកិច្ច ប្រកបដោយឆន្ទៈស្មោះត្រង់ និងជាតិមាតុភូមិ និងខិតខំ គោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមថែរក្សាការពារ អធិបតេយ្យបូរណភាពទឹកដី អនុវត្តច្បាប់ស្តីពីការ គ្រប់គ្រងរបស់ស្នងការ នគរបាលខេត្តនិងខិត ខំបំពេញភារកិច្ចដោយ អនុលោមតាមគោល ការណ៍លិខិតបទដ្ឋាន ពាក់ព័ន្ធរបស់អគ្គស្នង ការនគរបាលជាតិឲ្យមាន ប្រសិទ្ធភាពខ្ពស់និងខិង ខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរផងដែរ។
ក្នុងនោះលោក ឧត្តមសេនីយ៍ ទោអាត់ខែមបានឲ្យ កំលាំងនគរបាលទាំង អស់ត្រូវយកចិត្តទុក ដាក់ខ្ពស់ត្រូវប្រឹងប្រែងកសាងខ្លួន បង្កើនសមត្ថភាព ហ្វឹកហ្វឺនរៀនសូត្រ ក្នុងកិច្ចបំពេញតួនាទី ភារកិច្ចប្រកបដោយឆន្ទៈស្មោះត្រង់ យកចិត្តទុកដាក់ខ្ពស់ និងត្រូវប្រឹងប្រែងកសាងខ្លួន បង្កើនសមត្ថភាព ហ្វឹកហ្វឺនរៀនសូត្រ ក្នុងកិច្ចបំពេញតួនាទីភារកិច្ច ប្រកបដោយឆន្ទៈស្មោះត្រង់។
និងកិច្ចការពារ ថែរក្សាសន្តិសុខ សណ្តាប់និងត្រូវក្តាប់ ព័ត៌មាននិងទប់ស្កាត់ការ ញុះញង់ឲ្យប្រជាពលរដ្ឋ ចង់ទៅទទួលទណ្ឌិត សមរង្សីចង់វិល ចូលស្រុកមិនវិញមិន ថានៅតាមច្រករបៀង ណាត្រូវតាមចាប់ឲ្យ បាននិងចាត់ កំលាំងប្រចាំការ ប្រចាំបញ្ជា ត្រៀមកម្លាំងអន្តរាគមន៍ ២៤លើ២៤ម៉ោង ត្រូវតាមចាប់ទណ្ឌិត សមរង្សីឲ្យទាល់តែ បានទោះបីប្រាស់ មធ្យោបាយណាក៏ដោយ។
ចំណែកមន្ត្រីនគរបាល យុត្តិធម៌វិញត្រូវទប់ស្កាត់ បង្រ្កាបរាល់មុខសញ្ញា បទល្មើសដែលកើតមាន ឡើងក្នុងភូមិសាស្រ្ត របស់ខ្លួននិងត្រូវត្រួត ពិនិត្យមធ្យោបាយ គ្រឿងអាវុធត្រួតពិនិត្យ ឲ្យបានហ្មត់ចត់ពេល ចេញប្រតិ្តបត្តការម្តងៗ។
នៅទីបញ្ចប់លោក នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានប្រគល់ម៉ូតូ ប្រដេញចំនួន១០គ្រឿង និងរថយន្ត សុីរ៉ែនចំនួន៣គ្រឿង របស់អគ្គស្នងការនគរ បាលជាតិដល់ស្នង ការនគរខេត្តបន្ទាយមាន ជ័យដើម្បីយក ទៅប្រកបការងារក្នុង ការិយាល័យនគរបាល ចរាចរណ៍ជើងគោក តាមតម្រូវការផងដែរ៕