(ខេត្តបន្ទាយមានជ័យ)៖ យុវជនមហាដែនខ្លាំង ខាងកាប់ចាក់៧នាក់ ចាក់ចេញធ្វើសកម្មភាព កាប់ក្មេងប្រុសម្នាក់ បណ្តាលឲ្យដាច់ដៃ ត្មិលត្រូវបានកំលាំង នគរបាលស្រុកមង្គល បូរីចុះបង្ក្រាបឃាត់ ខ្លួនបាន៥នាក់ចំណែក ២នាក់ទៀតរត់គេច បាត់ហេតុការនេះ កើតឡើងនៅចំណុចផ្សារ ហ៊ុយឡេង ស្ថិតក្នុងភូមិសឿ ឃុំសឿង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃទី ១៦ខែមីនា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក ស៊ីន ណារ៉ាក់ អធិការនគរបាល ស្រុកមង្គលបូរីបានឲ្យ ដឹងថានៅវេលា ម៉ោង៨និង ១០នាទីយប់នោះ នៅចំណុចផ្សារហ៊ុយ ឡេងមានក្មេង១ ក្រុមមានគ្នា៧នាក់បាន ជិៈម៉ូតូធ្វើសកម្មភាព កាប់ទៅលើក្មេងជំទង់ ម្នាក់ឈ្មោះដេត វណ្ណលីដាភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិបុស្បឡោក ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យដាច់ដៃស្តាំត្មិល។
ក្រោយពីកើតហេតុរួច ត្រូវបានសមត្ថកិច្ច ដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ចំណែកជនបង្ក វិញក្រោយពីធ្វើសកម្ម ភាពរួចទាំង៧នាក់ បានជិៈម៉ូតូរត៉គេច តែរយៈពេល៧ម៉ោង ត្រូវចាប់ឃាត់ខ្លួន បានជាបន្តបន្ទាប់ ចំនួន៥នាក់។
លោកបានបញ្ជាក់ឲ្យ ដឹងទៀយថាដោយសារ រឿងនេះជារឿងក្តៅកកុក ទើបលោកឧត្តម សេនីយ៍ទោអាត់ ខែម ស្នងការនគរ បាលខេត្តបន្ទាយ មានជ័យបានបញ្ជាឲ្យ ដឹកនាំកម្លាំង នគរបាលអធិការដ្ឋាន នគរបាលស្រុក មង្គលបូរី និងកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំសឿ ចុះធ្វើការស្រាវជ្រាវ ឈានដល់ ឃាត់ខ្លួនជនដៃ ដល់មានឈ្មោះ ១ផាន់ ធីវ៉ា ភេទប្រុសអាយុ២២ឆ្នាំ ដកហូតបានដាវ សាម៉ូរ៉ៃ១ជននេះ កំពុងជក់គ្រឿងញៀន យ៉ាងសកម្មទៀតផង ដែលបានកាប់ទៅលើ ជនរងគ្រោះឈ្មោះ ដេត វណ្ណលីដា បណ្តាល ឲ្យដាច់ដៃខាងស្តាំ។
ជនបង្ក២ឈ្មោះ រឿង កាំម៉ាឡៃ ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នកសម គំនិត៣ឈ្មោះដុង វណ្ណនីត ភេទប្រុសអាយុ១៨ឆ្នាំ ជាអ្នកសមគំនិត ៤ឈ្មោះ ធាង ចាន៉ណា ភេទប្រុសអាយុ ១៨ឆ្នាំ ជាអ្នកសមគំនិត ៥ឈ្មោះ មាស យ៉ត ភេទប្រុសអាយុ១៨ឆ្នាំ ជាអ្នកផ្តើមគំនិតហៅ គ្នីគ្នាគេមកកាប់ កាបជនរងគ្រោះ ។
លោកអធិការបាន បញ្ជាក់ថាក្រោយពី ធ្វើការចាប់ឃាត់ខ្លួន និងធ្វើការសាក សួរចម្លើយ ក្នុងនោះមាន ឈ្មោះ ផាន់ ធីវ៉ា ជាជនដៃដល់ បានសារភាពថា ពួកគេពិតជាបាន ជិៈម៉ូតូធ្វើសកម្មភាព កាប់ទៅលើជន រងគ្រោះពិតមែន តែគ្មានបំណងកាប់ ឈ្មោះដេត វណ្ណលីដាទេ គឺបំណងកាប់ បងប្រុសរបស់គេ ឈ្មោះ ដេត ឈិនឡុង ដោយឈ្មោះមាស យ៉ត ជាគ្នារបស់គេបានតេទូរស័ព្ទប្រាប់ថា ឈ្មោះដេត ឈិនឡុង បានវាយគេ គេពឹងឲ្យជួយសង់ សឹមៀឲពេលជិៈម៉ូតូដល់កន្លែង កើតហេតុឃើញឈ្មោះដេត វណ្ណលីដា ជាប្អូនជិៈម៉ូតូរបស់បងគេ ក៏កាប់១ដាវចំដៃ ដោយស្មានតែឈ្មោះឈិនឡុង ដែលជាគូទំនាស់ជាមួយឈ្មោះមាស យ៉ត ។
លោកបានបញ្ជាក់ បន្ថែមថាករនេះ គឺផ្តើមចេញពី ឈ្មោះមាស យ៉ត ដែលស្រឡាញ់ នារីម្នាក់ជាសង្សា របស់គេ ហើយចាស់ ទុំខាងឈ្មោះដេត ឈិនឡុង ជាភាគីរងគ្រោះ មានបំណងចង់ ដណ្តឹងនាងនោះ មកឲ្យកូនដេត ឈិនឡុងដល់ ឈ្មោះមាស យ៉ត មានចិត្តប្រច័ណ្ឌ ជាមួយឈ្មោះឈិនឡុង ក៏តេទូរស័ព្ទ កុហកគ្នីគ្នាគេចោទ ប្រកាន់ទៅលើឈ្មោះ ឈិនឡុង ថាបានវាយមកលើខ្លួន ។
ក្រុមជនដៃដល់ ទាំង៥នាក់ កម្លាំងនគរបាលជំនាញ អធិការដ្ឋាននគរបាល ស្រុកមង្គលបូរី កំពុងរៀបចំកសាង សំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរ បាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្ត តាមនិតិវិធីច្បាប់។
ចំណែកបក្សពួកគេ២នាក់ កំពុងគេចខ្លួន កម្លាំងនគរបាល ស្រុកកំពុង ស្រាវជ្រាវបន្ត ចាប់ខ្លួនមកផ្តន្ទា ទោសតាមផ្លូវច្បាប់ផងដែរ ៕