បើកម៉ូតូមិនមានភ្លើង សញ្ញានៅពេលយប់ ត្រូវរថយន្ត បុកស្លាប់ម្នាក់ របួសស្រាល២ នាក់

(ខេត្តបន្ទាយមានជ័យ)៖ ម៉ូតូជិះគ្នា៣នាក់បើក នៅពេលយប់គ្មានភ្លើង សញ្ញាត្រូវរថយន្តបុកស្លាប់ ម្នាក់ របួសស្រាល ២នាក់នៅវេលាម៉ោង ៩និង២០នាទី យប់ថ្ងៃទី១៨ខែ   មីនា ឆ្នាំ២០២០ លើកំណាត់ផ្លូវ ជាតិលេខ៥ ក្នុងភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាល ស្រុកមង្គលបូរី បានឲ្យដឹងថាស្ត្រីដែល រថយន្តបុក ស្លាប់មានឈ្មោះ ម៉ន ស្រីស ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងរបួស២នាក់ ឈ្មោះជា ហាង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងម្នាក់ទៀតឈ្មោះ ម៉ន សាត ភេទស្រី  អាយុ៣៧ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

លោកអធិការបានបញ្ជាក់ ថានៅមុនពេលកើត ហេតុជនរងគ្រោះ ឈ្មោះជា ហាង ភេទប្រុស អាយុ៤០ឆ្នាំ បានបើកម៉ូតូម៉ាកឃ្លីច ពណ៌ខ្មៅ គ្មានស្លាកលេខ មានអ្នករួមដំណើរ ជាស្រ្តី២នាក់បើកក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ ចំណុចកើតហេតុនោះ ស្រាប់តែ មានរថយន្ត១គ្រឿងមិន ស្គាល់អត្តសញ្ញាណរត់ គេចខ្លួនបាត់បើកក្នុង ទិសដៅស្របគ្នាដោយ សារតែម៉ូតូបើកនៅពេលយប់ គ្មានភ្លើងត្រូវបានរថយន្ត បើកបុកពីក្រោយបណ្តាល ឲ្យដួលស្ត្រីម្នាក់ឈ្មោះម៉ន ស្រីស បោកក្បាលនឹងថ្នល់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែកអ្នកបើកនិង ស្រ្តីរួមដំណើរម្នាក់ទៀត រងរបួសស្រាលក្រោយពី កើតហេតុហើយ ត្រូវបានសមត្ថមិច្ចដឹកបញ្ជូន ទៅព្យាបាលនៅមន្ទី ពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុនភ្លាមៗផងដែរ ។

ចំណែកម៉ូតូខូចខាតស្រាល ហើយជនរងគ្រោះ ដែលស្លាប់ត្រូវបាន សមត្ថកិច្ចប្រគល់ជូនទៅ ឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ក្រោយពីនគរ​បាល ជំនាញត្រួតពិនិត្យរួច៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *