(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់ជាកម្មករ ប្រមូលសំរាមនៅផ្សារ បឹងត្រកួនត្រូវបាន គោយន្តដឹក សំរាមក្រឡាប់សង្កត់ លើស្លាប់មិនដឹងពី ថ្មើរណាត្រូវបាន ប្រជាពលរដ្ឋប្រទះឃើញ នៅព្រឹកឡើងថ្ងៃទី ១៩ខែមីនា ឆ្នាំ២០២០ ក្នុងភូមិបន្ទាយមានប្ញទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរ បាលស្រុកថ្មពួក បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញឹម តយ ភេទប្រុសអាយុ ៣៨ ឆ្នាំ ជាកម្មករប្រមូល ដឹកសំរាមក្នុងផ្សារ បឹងត្រកួន រស់នៅភូមិត្រពាំង សំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបាន បញ្ជាក់ថាជារៀង រាល់យប់ជនរងគ្រោះ តែងតែប្រមូលសំរាម ក្នុងផ្សារបឹងត្រកួនដឹក តាមគោយន្ត យកទៅចាក់នៅ កន្លែងចាក់សំរាម ។
នៅយប់ថ្ងៃកើតហេតុ វេលាម៉ោង១និង៣០នាទី រំលងអាធ្រាត ថ្ងៃទី១៨ខែមីនា ជនរងគ្រោះ បានប្រមូលដឹកសំរាមដឹក យកទៅចាក់ចោល នៅចំណុចខាង ជើងភូមិក្កឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ចម្ងាយ៥០០ម៉ែត្រ បើកជិតដល់ កន្លែងចាក់សំរាម គោយន្តដាច់កង់មុខ ខាងស្តាំរេចង្កូតធ្លាក់ ចូលប្រឡាយត្រូវ គោយន្តសង្កត់ពាក់ កណ្តាលស្លាប់ដោយ គ្មានអ្នកណាគេដឹង លុះព្រឹកឡើងទើបប្រជា ពលរដ្ឋប្រទះឃើញ។
ក្រោយពីធ្វើកំណត់ ហេតុហើយសពជន រងគ្រោះសមត្ថកិច្ច ប្រគល់ជូនក្រុម គ្រួសារចាត់ចែង ធ្វើបុណ្យ តាមប្រពៃណី៕