(ខេត្តបន្ទាយមានជ័យ)៖ បុរសវ័យកណ្តាលម្នាក់ មិនដឹងថាស្លាប់រឺរស់ ខឹងប្រពន្ធទៅធ្វើការ នៅស្រុក ថៃ បែកគំនិត យកប្តីថ្មីខឹងពេក បានទិញទឹកអាស៊ីត មកផឹកប្រកាប់ស្តូកស្តឹង នៅផ្ទះត្រូវបានប្រជាពល រដ្ឋជួយដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ នៅចំណុចភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកអធិការស្រុក ព្រះនេត្រព្រះបាន ប្រាប់ឲ្យដឹងថាជន រងគ្រោះមាន ឈ្មោះ កើត ឃឿន ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្រេះ ឃុំគោកស្រេះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកអធិការបានឲ្យដឹង ទៀតថាជនរងគ្រោះបានមក ដេកដាំដំឡូងមី នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក។
នៅមុនពេលកើត ហេតុនោះជនរងគ្រោះ បានឮដឹងដំណឹងថា ប្រពន្ធរបស់ខ្លួនដែល ទៅធ្វើការនៅស្រុក ថៃ នោះមានប្រុសថ្មីហើយ បានខូចចិត្តយ៉ាងខ្លាំង លុះនៅម៉ោងវេលា ម៉ោង៦ល្ងាចបានទិញ ទឹកអាស៊ីត មកផឹកឲ្យស្លាប់ខ្លួន ដោយទឹកអាស៊ីត កំពុងជ្រាបក៏ប្រកាច់ពេញ ផ្ទះនៅកន្លែងដាំដំឡូង ស្របពេលនោះ មានប្រជាពលរដ្ឋ រស់នៅជិតខាងបាន ជួយដឹកយក មកសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកស្រុកស្វាយចេក និងបញ្ជូនបន្តទៅ មន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី រហូតមកដល់ ពេលនេះមិនដឹងថាគ្រូពេទ្យ អាចជួយសង្គ្រោះជីវិត ឲ្យរួចពីសេក្តីស្លាប់ បានរឺអត់នោះ៕