(ខេត្តបន្ទាយមានជ័យ)៖ លោក តាន់ ផាន់ណារ៉ា ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដឹកនាំក្រុមការងារ ចុះអន្តរាគមន៍បង្ក្រាប រថយន្ត១គ្រឿងបានលួច ដឹកសត្វមាន់រស់ ចំនួន១៥១តាកា ស្មើ១.២៥០ក្បាល ដោយពុំមាន លិខិតអនុញ្ញាត អ្វីទាំងអស់ ដឹកចេញពី ប្រទេសថៃ ចូលមកកម្ពុជា តាមច្រកចំការគ ភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ៨យប់នាថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០២០។
លោកហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្មនិងបសុព្យ បាលនៃមន្ទិរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តបន្ទាយ មានជ័យបានប្រាប់ អ្នកយកព៍ត័មានឲ្យដឹង ថាក្រុមអន្តរាគមការិយាល័យ ផលិតកម្មនិង បសុព្យាបាលនៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបន្ទាយមានជ័យ ដោយមានកិច្ច សហការជាមួយ កម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេសឃាត់រថយន្ត មួយគ្រឿងម៉ាករថយន្ត ធំដឹកទំនិញព៍ណ សលាយត្រួយចេក ពាក់ស្លាក លេខ ជ O ៣០០១ ភ្នំពេញ៣ឃាត់ បាននៅទីតាំង ផ្លូវជាតិលេខ៥ ភូមិនិមិត្ត១ ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្រោយពីឃាត់រថយន្ត និងមាន់រស់ហើយ សមត្ថកិច្ចបានឆែក ក្នុងរថយន្តរកឃើញសត្វ មាន់រស់ចំនួន ១៥១ តាកាស្មើ១.២៥០ក្បាល ដោយពុំមាន លិខិតអនុញ្ញាត អ្វីទាំងអស់ លោកហ៊ុយ ទូច និយាយបន្ត ថាបន្ទាប់មក មន្រ្តីជំនាញ បាននាំយករថយន្ត ល្មើសខាងលើ មកកាន់ការិយាល័យ ផលិតកម្ម និងបសុព្យា បាលខេត្ត ដើម្បីបង្ខាំងទុកនៅកន្លែងចត្តា ឡីស័កការិយាល័យស្ថិតនៅ ក្នុងបរិវេណមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្ទាយមានជ័យ ដើម្បីអនុវត្តនីតិវិធីច្បាប់ និងចាត់ការតាមវិធាន ពេទ្យសត្វជាបន្តទៀត ៕