(ខេត្តបន្ទាយមានជ័យ)៖ នៅវេលាម៉ោង២និង ៣០នាទី យប់ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ លោកវរ សេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធ ក្រុងប៉ោយប៉ែតដឹកនាំ កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ១ក្រុមចុះល្បាតការ ពារសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុវត្ថិភាពក្នុង ភូមិសាស្រ្តក្រុង ប៉ោយប៉ែតមកដល់ ចំណុចកាស៊ីណូផ្កាយ៥ ម្ដុំមាត់អូរ បានប្រទះឃើញយុវ ជន១ក្រុម កំពុង ប្រមូលផ្ដុំគ្នាក្នុង សកម្មភាពធ្វើអ្វី មួយខុសច្បាប់អាវុធ ហត្ថសង្ស័យក៏បានធ្វើ ការសួរនាំ ស្រាប់តែក្រុមយុវជន ទាំងអស់នោះបាន រត់គេចខ្លួនអស់តែម្ដង បន្សល់ទុកនូវវត្ថុ តាងមួយចំនួននៅ កន្លែងកើតហេតុ។
លុះក្រោយមកមាន ជនសង្ស័យម្នាក់ បានត្រឡប់មកសួរ សន្តិសុខយាមនៅ កាស៊ីណូអំពីសម្ភារ: របស់ខ្លួនដែល បន្សល់ទុកចោលនៅ កន្លែងកើតហេតុដោយ មានការសង្ស័យសន្តិ សុខកាស៊ីណូ បានរាយ ការណ៍មក សមត្ថកិច្ច ភ្លាមៗពេល នោះកម្លាំងក៏បានបាន ចុះមកឃាត់ខ្លួនជន សង្ស័យបាន១ម្នាក់នៅ ចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងដកហូតបានគ្រឿងញៀន ម្សៅក្រាមពណ៍សថ្លា ចំនួន៤កញ្ចប់ ស្មើ ១,៦ក្រាម និងកាំបិត ចំនួន៤ដើម ហើយបញ្ជូនមកបញ្ជាការ មូលដ្ឋាន អាវុធហត្ថក្រុង ដើម្បីសាកសួរ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យទៀតដឹងថា ជនសង្ស័យមាន ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យក្រោយ ពីធ្វើការសាកសួរ បានឆ្លើយសារភាពថា ខ្លួនពិតជាបានទុកគ្រឿង ញៀនជក់និង ដើម្បីលក់បន្តពិត ប្រាកដមែន។
ជនសង្ស័យត្រូវបាន កម្លាំងអាវុហត្ថក្រុង ប៉ោយប៉ែតបញ្ជូន មកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត។
កនរោយពីធ្វើកំណត់ ហេតុហើយជនសង្ស័យ ត្រូវបានកម្លាំងការិយា ល័យជំនាញបទល្មើស គ្រឿងញៀនខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលា ដំបូងខេត្តដើម្បីចាត់ ការតាមនីតិវិធីច្បាប់៕