(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ១ក្រុមមាន ស្រីមានប្រុសផ្តុំក្បាល គ្នាជក់ថ្នាំញៀនត្រូវបាន កំលាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល ដ្ឋានកងរាជអាវុធហត្ថ ក្រុងចុះល្បាតការ ពារសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុវត្ថិភាព ក្នុងភូមិសាស្រ្តក្រុង ប៉ោយប៉ែតឃាត់ខ្លួន បានចំនួន៨នាក់ នៅវេលាម៉ោង០០ និង៣០នាទី រំលងអាធ្រាត ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅចំណុចបេនចាន ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបញ្ជូន មកបញ្ជាការមូលដ្ឋាន អាវុធហត្ថក្រុង ដើម្បីសាកសួរ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងទៀតថា ជនសង្ស័យទាំង ៨នាក់១ឈ្មោះ ប៊ុន មេសា ភេទប្រុស អាយុ២៣ឆ្នាំ ២ឈ្មោះ ឈន វៃ ភេទប្រុស អាយុ២៣ ឆ្នាំ៣ឈ្មោះ ពឿន ស្រីស្រស់ ភេទស្រី អាយុ១៨ឆ្នាំ៤ឈ្មោះ អេង សាវុធ ភេទប្រុស អាយុ២១ឆ្នាំ ៥ឈ្មោះ រ៉ន ប្រុសពេជ្រ ភេទប្រុសអាយុ១៦ឆ្នាំ៦ឈ្មោះ នី រ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ៧ឈ្មោះ ប៊ុន ចិត្រា ភេទប្រុស អាយុ២៦ឆ្នាំ៨ឈ្មោះ បៀវ ទី ភេទស្រី អាយុ២០ឆ្នាំទាំង៨នាក់ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូបញ្ជាក់ ឲ្យដឹងទៀត ជនសង្ស័យទាំង៨នាក់ ក្រោយពីធ្វើការ សាកសួរនិងធ្វើតេស្ត ទឹកនោម ឃើញថាពួកគេពិត ជាបានជក់គ្រឿង ញៀនពិតប្រាកដកមែន។
ជនសង្ស័យទាំង៨នាក់ ត្រូវបានកម្លាំងអាវុហត្ថ ក្រុងប៉ោយប៉ែតបញ្ជូន មកបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តចាត់ការបន្ត ហើយកម្លាំងការិយា ល័យជំនាញបទល្មើស គ្រឿងញៀនកសាងសំណុំ រឿងបញ្ជូនទៅសាលា ដំបូងខេត្តដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕