(ខេត្តកំពត)៖ នៅរសៀល ថ្ងៃអង្គារ ០៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ពន្ធនាគារខេត្តកំពត បានប្រារព្ធពិធីប្រកាស តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសកិ្ត ជូនមន្រ្តីពន្ធ នាគារខេត្តកំពត ចំនួន៣៣ នាក់ ក្នុងនោះមានតំណែង អនុប្រធានពន្ធនាគារ ចំនួន០១រូប និងបំពាក់ ឋានន្តរសក្ដិចំនួន ៣២រូប ស្រី ០៤រូប ក្រោមអធិបតីភាព លោកឧត្តមអគ្គា នុរក្សថ្នាក់លេខ១ ម៉ៅ ណំ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សនិ្តបណ្ឌិត អគ្គនាយកនៃអគ្គ នាយដ្ឋានពន្ធនាគារ និង លោក សេង សិរីបុត្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត។
កម្មវិធីនារសៀលនេះ មានការអញ្ជើញ ចូលរួមពី លោកព្រះរាជអាជ្ញាអមសា លាដំបូងខេត្ត តំណាង សាលាដំបូងខេត្ត លោកមេបព្ជាការ រងកងរាជអាវុធហត្ថខេត្ត និងមន្ត្រីពន្ធនា គារខេត្តកំពត សរុបចំនួន ៦៥ នាក់។
បន្ទាប់ពីស្តាប់នូវ របាយការណ៍ស្វាគមន៍ របស់អង្គភាពរួចមក លោក សេង សេរីបុត្រ អភិបាលរងខេត្តកំពត ក៏បានលើកឡើង ពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹង ប្រែងអស់ពីកម្លាំង កាយ-ចិត្ត កម្លាំងស្មារតី ការលះបង់ខ្ពស់ របស់អង្គភាព ពិសេសមន្ត្រីពន្ធនាគារ ក្នុងខេត្តកំពតទាំងមូល ដែលកន្លងមកបាន បំពេញកាតព្វ កិច្ចបានល្អប្រសើរ។
ជាមួយនឹង ឱកាសនោះដែរ លោកឧត្តមអគ្គានុ រក្សថ្នាក់កេខ១ ម៉ៅ ណំ ក៏បានថ្លែងការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំពង្រឹង និងអនុវត្តការងារបាន ល្អប្រសើរពីសំណាក់ មន្ត្រីពន្ធនាគារ គ្រប់ជាន់ថ្នាក់ និងការយកចិត្តទុក ដាក់អនុវត្តតួនាទី ភារកិច្ចបានយ៉ាងល្អ ដោយធ្វើឱ្យអង្គភាព មានភាពរីកចម្រើន ជាបន្តបន្ទាប់៕