អធិការរដ្ឋាននគរ ស្រុកថ្មគោលផ្សព្វ ផ្សាយស្តីពីវិធាន ការបង្ការ ការឆ្លងរាលដាលវីរ៉ុស COVID-19និង ចែកអាកុល សាប៊ូដល់មន្ត្រី ក្រោមឳវាត

(ខេត្តបាត់ដំបង)៖ នាព្រឹកថ្ងៃទី២០ខែ មិនាឆ្នាំ២០២០វេលា ម៉ោង០៨និង០០នាទី លោកវរសេនីយ៍ឯក ផង់សុភាពអធិការ នគរបាលស្រុកថ្មគោល បានផ្សព្វផ្សាយ សេចក្តីណែនាំលេខ ០០២សណន ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ របស់អគ្គស្នងការ នគរបាលជាតិ ស្តីពីវិធានការបង្ការ ការឆ្លងរាលដាល វីរ៉ុសCOVID-19 ដើម្បីអោយមន្ត្រី ក្រោមឳវាតយល់ ដឹងបន្តរ។

ក្នុងនោះផងដែរ លោកអធិការ ក៏បាននាំយកអាល់ កុលចំនួន៣០លីត្រ សាប៊ូលាងដៃចំនួន ១២កាដុង  ជាអំណោយដ៏ ថ្លៃថ្លារបស់ឯក ឧត្តមឡាយ ឈុនហាំង និងលោកជំទាវ ចែកជូនដល់កង កម្លាំងនគរបាល ស្រុកថ្មគោលព្រម ទាំងបានពន្យល់នៅ វិធីប្រើប្រាស់និងអនាម័យ ថែរក្សាសុខភាពខ្លួនឯង និងក្រុមគ្រួសារ អោយបានល្អផងដែរ។

លោកវរសេនីយ៍ឯ ផង់សុភាព អធិការនគរបាល ស្រុកថ្មគោលក៏ បានណែនាំបន្ថែម ដល់មន្ត្រីក្រោមឳ វាតអោយយល់ដឹង ការឆ្លងរាលដាល វីរ៉ុសកូវិត១៩នេះអាចឆ្លង ពីមនុស្សទៅមនុស្ស ម្នាក់បានដោយ យើងខ្វះអនាម័យល្អ រឺប៉ះពាល់អ្នកជំងឺ ដែលមានផ្ទុក មេរោគកូវិត១៩ស្រាប់។

លោកអធិការក៏បាន លើកឡើងបន្តរទៀតថា កម្លាំងនគរបាលតាម មូលដ្ឋានទាំងអស់ត្រូវ ណែនាំពន្យល់ដល់ ប្រជាពល់រដ្ឋបន្តរដើម្បី អោយពួកគាត់បានយល់ ដឹងពីការឆ្លងរាលដាល វីរ៉ុសកូវិ១៩នេះ និងអោយបួកគាត់ចេះ អនាម័យអោយបាន ខ្ពង់ខ្ពស់ជៀសវាង ពីការរាលដាលរបស់ វីរ៉ុសនេះហើយ ប្រសិនបើបងប្អូន ប្រជាពលរដ្ឋមាន អាការៈមិនស្រួលដូច ជាក្តៅខ្លួនលើសពី៣៨ អង្សាសេរមានក្អក់រឿយ រឺមានជំងឺផ្តាស់សាយធំ មិនបាត់មានការសង្ស័យ ត្រូវអោយពួកគាត់មក កាន់មន្ទីពេទ្យជា បន្ទាន់ដើម្បីអោយ ក្រុមគ្រូពេទ្យជំនាញ ពិនិត្យអោយបាន ដឹងច្បាស់លាស់៕ ដោយលោក មុត ចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *