(ខេត្តបាត់ដំបង)៖ កម្លាំងនគរបាលជំនាញ នៃស្នងការខេត្តបាត់ដំបង បានចុះធ្វើការត្រួតពិនិត្យ នៅតាមតូបឱសថស្ថាន ឲ្យលក់ចែកចាយតែ ទំនិញស្របច្បាប់ត្រឹមត្រូវ ក្នុងក្រុងបាត់ដំបង និងការណែនាំនូវ បច្ចេកទេសពិធីការ ពារទប់ស្កាត់មេរោគ វីរ៉ូសកូវិត១៩ ដែលមនុស្សភាគច្រើន កំពុងមានការភ័យខ្លាច ។
នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០ ដោយអនុវត្តតាម បទបញ្ជារបស់ ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាល ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារ ប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកឧត្តម សេនីយ៍ត្រីវេជ្ជបណ្ឌិត សឿម សារិទ្ធ ស្នងការរងទទួល ការងារសុខាភិបាលស្នងកា បានចាត់តាំងឲ្យ មន្រ្តីនគរបាលការិយាល័យ នគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច ដែលមានលោកវរសេនីយ៍ទោ យី យក់សាន ជានាយការិយាល័យ រួមសហការណ៍ជាមួយ មន្រ្តីនគរបាលការិ យាល័យសុខាភិបាល ដែលមានលោក វរសេនីយ៍ទោ សេង សួ ជានាយការិយាល័យ ដឹកនាំកម្លាំងចុះត្រួតពិនិត្យ ការលក់ដូរចែកចាយជាតិ អាកុល នៅតាមឱស ថស្ថាននានា ក្នុងក្រុងបាត់ដំបង ។
ជាលទ្ធផល ដោយការធ្វើតេស្ត លើសារធាតុអាកុល ទាំងនោះឃើញថា ការលក់ដូររបស់ បងប្អូនតាមឱ សថស្ថាននៅក្នុង ក្រុងបាត់ដំបង គឺជាអាកុលល្អ ត្រឹមត្រូវ តាមស្តង់ដា ពិតប្រាកដ មិនប៉ះពាល់ ដល់សុខភាពអ្នក ប្រើប្រាស់នោះឡើយ ។
ជាមួយនេះដែរមន្រ្តី នគរបាលជំនាញ បានអំពាវនាវដល់ បងប្អូនអ្នកលក់ដូរជាតិ អាល់កុលសូមកុំនាំ យកនូវអាកុលដែលនាំ បង្កផលប៉ះពាល់ដល់ សុខភាព អ្នកប្រើប្រាស់យក មកលក់ឲ្យសោះ ហើយក្នុងនេះ ក៏សូមអំពាវនាវ ដល់អ្នកលក់ សូមកុំលក់ដំឡើងថ្លៃ ខ្លាំងពេកទាំងអាល់កុល ព្រមទាំងម៉ាស់នៅក្នុង ស្ថានភាពដែល ប្រជាពលរដ្ឋលោក ត្រូវការជាចាំបាច់ ក្នុងការប្រើប្រាស់ ដើម្បីការពារខ្លួន ។
ជាការកត់សម្គាល់ក្នុង រយ:ពេលចុងក្រោយ នេះមានបងប្អូន អាជីវករ អ្នកលក់ដូរមួយ ចំនួនបាននាំចូល នូវប្រភេទអាល់ កុលមិនល្អមកធ្វើ សារាចរណ៍លក់ ដូរចែកចាយនៅលើ ទីផ្សារមួយចំនួន ហើយអា កុលទាំងនោះមិនល្អ នាំបង្កឲ្យមាន ផលប៉ះពាល់ដល់ សុខភាពបងប្អូន អ្នកប្រើប្រាស់ ៕ ដោយលោក មុត ចិត្រា