នគរបាលខេត្តបាត់ ដំបងផ្សព្វផ្សាយសេចក្តី ណែនាំរបស់អគ្គ ស្នងការនគរ បាលជាតិ ស្តីពី វិធានការបង្ការ ការឆ្លង រាលដាលវីរ៉ុស COV ID -19

(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្កូន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំក្នុង បរិវេណស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានរៀបចំ ធ្វើការផ្សព្វផ្សាយ សេចក្តីណែនាំលេខ ០០២សណន ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាន​នគរបាលជាតិ ស្តីពីវិធានការបង្ការ ការឆ្លងរាល​ដាលវីរ៉ុស COVID-19 ។

ពិធីនេះស្ថិតក្រោម អធិបតីភាព ឯកឧត្តម ឧត្តម​សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃ ស្នងការដ្ឋាន​នគរបាលខេត្ត បាត់ដំបង​ ព្រមទាំងមានការ ចូល​រួមពីលោក​លោក ស្រីជាមន្ត្រីនៃមន្ទីរសុខាភិ បាលខេត្តបា​ត់​ដំបង ក្រៅពីនោះមានលោក​ លោ​ក​ស្រី​ ស្នងការរង លោកនាយ​  នាយរងការិយា​ល័យ​ ជំនាញ​ លោកមេបញ្ជការ​ មេបញ្ជាការរង វរសេនាតូចនគរបាល ការពារព្រំដែនគោក​ទាំង៤ លោកអធិការ​  អធិការរងនគរ បាលក្រុង​ស្រុក នាយប៉ុស្តិនគរបាល រដ្ឋបាលនិងមន្រ្តី នគរបាលចំណុះស្នង ការដ្ឋានជាច្រើនរូប។

បន្ទាប់ពីបានស្តាប់នូវ យោបល់ណែនាំពី វិធានការ​បង្ការទប់ ស្កាត់ករណីវីរ៉ូស COVID-19 ពីលោក​ដួង​ ​ចន្ថា​ មន្រ្តីនៃមន្ទីរ សុខាភិបាល ខេត្តបាត់ដំបង​ និងក្រោយពីបាន ផ្សព្វផ្សាយ​ សេចក្តីណែនាំ របស់​អគ្គស្នងការ ដ្ឋាននគរបាលជាតិ ស្តីពី​វិធាន​ការបង្ការ ការឆ្លងរាល ដាលវីរ៉ុស COV ID -19​ រួចមក​ ឯកឧត្តមឧត្តម សេនីយ៍ទោ អ៊ុច សុខុន  បាន​ ផ្តាំផ្ញើបន្ថែមដល់ កងកម្លាំងក្នុងអង្គប្រជុំ ត្រូវធ្វើការផ្សព្វផ្សាយ បន្តស្តីពីវិ ធានការបង្ការ ការឆ្លងរាល ​ដាលវីរ៉ុស COVID-19 ដល់មន្ត្រីក្រោមឱវាទ ​អោយបានជ្រួតជ្រាប​  ពិសេសការធ្វើ អនាម័យបានត្រឺមត្រូវ ជៀសវាងការឆ្លង រីករាលដាល។

ឯកឧត្តមបន្តថា​នៅ ចុះពោះមុខនេះ កងកម្លាំង​នគរបាល ​ត្រូវសហការណ៍ ក្នុងការទប់ស្កាត់និង គ្រប់​គ្រងរាល់ សភាពការណ៍ញុះ ញ៉ង់រើងអើងទៅលើ ក្រុមគ្រួសារអ្នកជំងឺដែល បានឆ្លងមេរោគនេះ ក៏ដូ​ច​ជាការពង្រឺង​ ស្មារតីនិងឆន្ទះក្នុង ការប្រយុទ្ធប្រ​ឆាំង ​នឹងជនអគតិទាំងឡាយ ដែលបំភ្លៃនូវព័ត៌មាន មិនពិតក្នុង ចេតនាបង្កចលាចល​ និងបំផ្លាញ សន្តិសុខជាតិ។

ជាចុងក្រោយឯកឧត្តម ស្នងការបាន បន្ថែមថា ទោះ​បែបណាក៏ ដោយក្នុងនាមយើង ជាសមត្ថកិច្ចត្រូវ ផ្តោតទៅលើភារ កិច្ចចំពោះមុខគឺ (បង្ក្រាបបទ​ ល្មើសផ្សេងៗ) ការអនុវត្តនូវគោល នយោបាយ​ស្តីពីភូមិ​  ឃុំមានសុវត្ថិភាព​ និងអន្តរាគមន៍ រាល់ករណីដែលអាច កើតមានឡើងជាយថាហេតុ ហើ​យត្រូ​វកាត់ បន្ថយការជួបជុំគ្នា ដោយមិន​ចាំ​បាច់ តែត្រូវបង្កើនការទំនាក់ ទំនងតាមគ្រប់ម​ ធ្យោ​បាយផ្សេងៗ ដូចជាទូរស័ព្ទឬ វិទ្យុទាក់ទងអោយ បានទូលំទូលាយ និងជាប់ជាប្រចាំ៕ ដោយលោក មុត ចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *