(ខេត្តពោធិ៍សាត់)៖ កម្លាំងប្រឆាំងបទល្មើស គ្រឿងញៀននៃ អធិការរដ្ឋាននគរបាល ក្រុងពោធិសាត់ សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល ស្វាយអាត់និង ប្រជាការពារភូមិ ព្រមទាំងមានការ សម្របសម្រួលពី លោក លី ភារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តពោធិសាត់ បានចុះបង្ក្រាប ករណីរក្សាទុកនិង ដឹកជញ្ជូនដោយខុស ច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជន សង្ស័យបានចំនួន៤នាក់ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង១១និង៤០នាទី នៅចំណុចភូមិអូរស្តៅ សង្កាត់ស្វាយអាត់ ក្រុងពោធិសាត់ ខេត្តពោធិសាត់។
សមត្ថកិច្ចបានប្រាប់ អោយដឹងថាជនសង្ស័យ ទាំង៤នាក់ដែលកម្លាំង ជំនាញឃាត់ខ្លួនបាន ទី១ឈ្មោះ ឡាច ប៊ុននី ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិសាត់ ខេត្តពោធិសាត់ ទី២ឈ្មោះ ជា ហុងស៊ីម ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិសាត់ ខេត្តពោធិសាត់ ទី៣ឈ្មោះ អ៉ឹម ឆៃលី ភេទស្រីអាយុ៤៩ឆ្នាំរ ស់នៅភូមិអន្លង់ហាប ឃុំកោះជុំ ស្រុកណ្តៀង ខេត្តពោធិសាត់ និងទី៤ឈ្មោះ សោម ម៉ារីយ៉ា ភេទស្រីអាយុ២៥ឆ្នាំ រស់នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិសាត់ ខេត្តពោធិសាត់។
ក្នុងប្រតិបត្តិការចុះ បង្ក្រាបករណីខាងលើ នេះកម្លាំងជំនាញរឹបអូស បានវត្ថុតាងរួមមាន រថយន្តកាមរីព៌ណស មួយគ្រឿងនៅក្នុង រថយន្តរកឃើញ មានម្សៅក្រាមពណ៏ស សង្ស័យសាធាតុញៀន ចំនួន០៣ដុំទំនង់ ៣០៨២ក្រាម (ថ្លឹងទាំងសំបក) កាបូបស្ពាយចំនួន០១ កាបូបលុយចំនួន០១ អត្តសញ្ញាណប័ណ្ណ សញ្ជាត្តិខ្មែរ០២ សន្លឹកទូរស័ព្ទដៃចំនួន០១ គ្រឿងកាតគ្រីរថយន្តចំនួន ០៤សន្លឹកប្រាក់ខ្មែរ ចំនួន៨០ម៉ឺនរៀល ស្លាកលេខរថយន្ត ចំនួន០២សន្លឹក លោហះពណ៏ក្រហម ខ្សែក០១ខ្សែ ចិញ្ចៀន០១វង់ ជញ្ជីងអេឡិចត្រូនិច សម្រាប់ថ្លឹងគ្រឿងញៀន ចំនួន១គ្រឿងនិងថង់ ផ្លាស្ទិចមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូន ទៅកាន់អធិការ ដ្ឋាននគរបាល ក្រុងពោធិ៍សាត់ ដេីម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ ការិយាលយ័ជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្ត ពោធិសាត់ដើម្បីចាត់ ការបន្តរតាមនិតិវិធីច្បាប់៕ ដោយអ្នកប្រម៉ាញ់ ជាយដែន ហៅ៩៥