(ខេត្តកោះកុង) ៖ នៅវេលាម៉ោង ប្រមាណជាង៨ព្រឹក នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងអាវុធ ហត្ថខេត្តកោះកុង បានសហការជា មួយកម្លាំងអាវុធហត្ថ ក្រុងខេមរភូមិន្ទ ចុះប្រតិបត្តិការ បង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើ ប្រាស់សារធាតុ ញៀនដោយខុសច្បាប់ នៅចំនុចផ្ទះជួល ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដោយបានឃាត់ ខ្លួនជនសង្ស័យចំនួន៥នាក់ ។
បើតាមការបញ្ជាក់ ពីសមត្ថកិច្ចអាវុធហត្ថ ក្រុងខេមរភូមិន្ទបាន អោយដឹងថា ជនសង្ស័យដែល កម្លាំងអាវុធហត្ថបាន ធ្វើការឃាត់ខ្លួនខាង លើ ទី១-ឈ្មោះ អ៊ិន រ៉ែន ភេទប្រុស អាយុ៣៤ឆ្នាំ មានមុខរបរត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ទី២-ឈ្មោះ ប្រាក់ រ៉ាឌី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ទី៣-ឈ្មោះ ប៉ែន សម្បត្តិ ហៅថា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ទី៤-ឈ្មោះ ជា ចិន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករដឹកមឹក មានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងទី៥-មានឈ្មោះ ខន ចំណា ហៅណាង(ប្រើប្រាស់) ភេទប្រុស មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
ប្រភពខាងលើបន្តថា ក្រោយឃាត់ខ្លួនជន សង្ស័យទាំង៥នាក់ខាងលើ សមត្ថកិច្ចបានធ្វើការ ដកហូតបានវត្ថុតាងរូមមាន ៖ ថ្នាំញៀនម្សៅក្រាមពណ័ស (ម៉ាទឹកកក) ចំនួន៤កញ្ចប់(តូច២) ស្មើនិង៦.៨៩ក្រាម ទូរស័ព្ទដៃចំនួន៣គ្រឿង ម៉ាកសាំសុង១គ្រឿង វីវូ១គ្រឿង និងខេមហ្វូន១គ្រឿង ឩបករណ៍សម្រាប់ប្រើ ប្រាស់ថ្នាំញៀន មួយចំនួន ម៉ូតូ៣គ្រឿង ម៉ាកMSX១គ្រឿង ម៉ាកHONGDA WAVE១គ្រឿង និងម៉ាក HONGDA C100មួយគ្រឿង ។
ប្រភពដដែលបាន អោយដឹងទៀតថា ក្រោយការឃាត់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានកម្លាំង អាវុធហត្ថក្រុង ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ចូនទៅកាន់ការិយាល័យ ជំនាញអាវុធហត្ថខេត្ត ចាត់ការបន្ត តាមនិវិធី ៕