(ខេត្តសៀមរាប)៖រថយន្តបាឡែនគ្រឿង ផ្ទុះកង់ក្រឡាប់ចូលប្រឡាយ បែកពោះចេញសុទ្ធតែ ឈើក្រញូង និងធ្នង់ត្រូវបាន បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ កម្លាំងនគរបាល រដ្ឋបាលទឹកវិល ហើយ បានសហការ គ្នាស្ទូចយករថយន្ថ និងឈើល្មើសច្បាប់ មករក្សាទុកដើម្បី ប្រគល់ទៅ អោយជំនាញ។
ដែលហេតុការណ៍ នេះកើតឡើង នៅវេលាម៉ោង០៣ និង ២០នាទីយប់ ឈានចូលថ្ងៃទី ២១ ខែមិនា ឆ្នាំ ២០២០ ,មាន រថយន្ត ឡានចំនួនមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2N 5893 បានបើកបរ តាមបណ្ដោយ ផ្លូវជាតិលេខ 6 ពីទិសខាងលិច ទៅទិសខាងកើតដល់ ចំណុច ត្រង់ ភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានបែកកង់ ហើយក្រឡាប់ រថយន្ត ហើយម្ចាស់រថយន្ត បានគេចខ្លួន បាត់ស្រមោល ដោយ ក្នុងរថយន្តនោះ មានសុទ្ធតែឈើ ប្រភេទធ្នង់ និងក្រញ៉ូងល្មើសច្បាប់ ហើយកម្លាំងប៉ុស្ដិ៍ នគរបាលរដ្ឋបាលទឹកវិល បានស្ទូចយកមរក្សាទុក នៅប៉ុស្ដិ៍ដើម្បីធ្វើការ ត្រួតពិនិត្យនិងស្រាវ ជ្រាវអត្តសញ្ញាណម្ចាស់។
នៅវេលាម៉ោង ០៨និង០០នាទីព្រឹក នាទីថ្ងៃទីខែឆ្នាំដដែល កម្លាំងអធិការដ្ឋាន និងប៉ុស្ដិ៍ដឹកនាំដោយ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល ក្រុងសៀមរាប ធ្វើការសហការ ជាមួយកម្លាំង ការិយាល័យនគរ បាលសេដ្ឋកិច្ច ជំនាញរដ្ឋបាល ព្រៃឈើខេត្តសៀមរាប ធ្វើការត្រួតពិនិត្យ និងប្រគល់ អោយទៅការិយាល័យ នគរបាលសេដ្ឋកិច្ច ជំនាញរដ្ឋបាល ព្រៃឈើទទួល យកទៅបន្តនៅ តិវិធីតាមច្បាប់រដ្ឋ បាលព្រៃឈើ៕