រយ:ពេល០៦ថ្ងៃ មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ យកសំណាកអ្នក សង្ស័យឆ្លងកូវីត១៩ ចំនួន១៨២នាក់  ទៅពិនិត្យរកឃើញ វិជ្ជមាន០៤នាក់ និងរង់ចាំលទ្ធ ផលពិនិត្យជាបន្ត

(ខេត្តត្បូងឃ្មុំ)៖ រយៈពេល០៥ថ្ងៃ ចាប់តាំងពីថ្ងៃ១៦ ខែមីនា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃ២០ ខែមីនា ឆ្នាំ២០២០ ក្រុមការងារស្រាវជ្រាវ នៃមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោក កែវ វណ្ណៈ  ប្រធានមន្ទីរ បានចាប់ផ្ដើម ស្រាវជ្រាវពិនិត្យ យកកំហាក អ្នកប៉ះផ្ទាល់ និងដោយប្រយោល ជាមួយអ្នក ផ្ទុកវីរុសកូវីត១៩ ទាំងយប់ទាំងថ្ងៃ បានចំនួន១១៥នាក់ ក្នុងនោះស្រី ៣៤នាក់ ទៅកាន់វិទ្យាស្ថាន ប៉ាស្ទ័រ រាជធានីភ្នំពេញ។

លោក កែវ វណ្ណៈ ឲ្យដឹងថា ក្រោយពិនិត្យ ជាលទ្ធផលមាន វិជ្ជមាន០៤នាក់ ដោយ០៣នាក់ដាក់ ឲ្យនៅដាច់ដោយឡែក និងពិនិត្យព្យាបាល ក្នុងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ ក្នុងនោះ០២នាក់នៅ មន្ទីរពេទ្យបង្អែកពញាក្រែក ០១នៅមន្ទីរពេទ្យ បង្អែកមេមត់ ដោយឡែក០១ទៀត នៅមន្ទីរពេទ្យចាក់អង្រែ រាជធានីភ្នំពេញ។

ចំពោះ០២នាក់ ដែលផ្ទុកកូវីត១៩ នៅមន្ទីរពេទ្យ ស្រុកពញាក្រែក ក្រុមគ្រូពេទ្យនៅថ្ងៃនេះ បានធ្វើការត្រួតពិនិត្យ ឡើងវិញ ដោយកំពុងរង់ ចាំលទ្ធផល។

លោក កែវ វណ្ណៈ ឲ្យដឹងទៀតថា សម្រាប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ ក្រុមស្រាវជ្រាវបាន បន្តពិនិត្យ យកសំណាកអ្នក ដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល៦៧នាក់ ទៅពិនិត្យរកវីរុសកូវីដ១៩ជាបន្ត  ក្នុងនោះនៅស្រុក ក្រូចឆ្មារ៤៤នាក់ ស្រុកមេមត់១៧នាក់ និងនៅពញាក្រែក០៦នាក់ ហើយនៅថ្ងៃស្អែក នឹងបន្តធ្វើនៅ ស្រុកតំបែរជាបន្តទៀត។

លោកប្រធានមន្ទីរ បន្ថែមថា ជាមួយនឹងសកម្មភាពនេះ ក្រុមគ្រូពេទ្យបាន យកចិត្តទុកដាក់ចំពោះ បញ្ហានេះ លោកក៍បាន កោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែង មន្ត្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ក្នុង ខេត្ត ក៍ដូចជាអំពាវ នាវឲ្យពលរដ្ឋរក្សា អនាម័យជាប់ជាប្រចាំ លាងដៃនឹងសាប៊ូ ឫអាកុល ហើយបើមានជំងឺ ផ្តាសាយ ឫសង្ស័យមាន រោគសញ្ញាសូម ពាក់ម៉ាស់ការពារ និងសូមកុំធ្វើការជួប ជុំគ្នាក្នុងដំណាក់កាលនេះ ។

លោក កែវ វណ្ណៈ បានជំរុញដល់បង ប្អូនដែលបានប៉ះពាល់ ជាមួយអ្នកដែលផ្ទុក វីរុសកូវីដ១៩ និងមានសញ្ញាណ សង្ស័យដោយ ចេញរោគសញ្ញា សូមប្រញាប់ អញ្ជើញមកមន្ទីរពេទ្យ ដើម្បីក្រុមគ្រូពេទ្យ តាមដានត្រួតពិនិត្យ ឲ្យបានដឹងច្បាស់ ជៀសផុតពីការចម្លងបន្ត ក៍ដូចជាសង្គ្រោះ អាយុជីវិតបងប្អូន ឲ្យបាន ទាន់ពេលវេលា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *