(ខេត្តបន្ទាយមានជ័យ)៖ ដើម្បីរួមចំណែកក្នុង សកម្មភាពប្រយុទ្ធ ប្រឆាំងនឹងការរាត ត្បាតឆ្លងជម្ងឺកូវីត១៩ (COVID-19) ក្រុមហ៊ុនកាស៊ីណូ កាឡាក់ស៊ី នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានផ្តល់អាកុល ២៦.០០០លីត្រដល់ រាជរដ្ឋាភិបាលតាមរយៈ ក្រសួងសុខាភិបាល ។
ការផ្តល់ជូននេះធ្វើឡើង កាលពីថ្ងៃទី២១ខែ មីនាឆ្នាំ២០២០ នៅក្នុងក្រុមហ៊ុននេះ នាភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានលោក ទៀ ចាង តំណាង លោកលី បាក់ឡេង អគ្គនាយក លោកសំប៊ូន នៃក្រុមហ៊ុនកាស៊ីណូ កាឡាក់ស៊ី និងទទួលដោយ លោកអ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរ សុខាភិបាលខេត្ត តំណាងលោកសាស្ត្រា ចារ្យវេជ្ជបណ្ឌិតម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល លោកគាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែតព្រម ទាំងតំណាងមក ពីខេត្តមួយចំនួន ។
លោកទៀ ចាងឲ្យដឹងថា មេនិងអាកុលលាង ដៃលាយស្រេចទាំងនេះ ផលិតនៅប្រទេសថៃ ហើយត្រូវ បានស្នើគោរពផ្តល់ ជូនសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ។
តទៅក៏ត្រូវប្រគល់ ជូនក្រសួងសុខាភិបាលៗ ត្រូវបែងចែកអំណោយ នេះឲ្យដល់មន្ទីរសុខា ភិបាលរាជធានី ខេត្ត២៤ ។
ដោយឡែកសម្រាប់ ខេត្តបន្ទាយមានជ័យ ក្រុមហ៊ុនបាន ផ្តល់ជូន៦.០០០លីត្រ ក្នុងនោះបែង ចែកជូន ក្រុងប៉ោយប៉ែត៣.០០០លីត្រនិ ង៣.០០០លីត្រ ទៀតសម្រាប់ ស្រុកក្រុងនានា ។
លោកអ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកាយវិការនិងសន្តានចិត្ត សប្បុរសធម៍របស់ ក្រុមហ៊ុនកាស៊ីណូ កាឡាក់ស៊ី នាពេលនេះក្នុងការ ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងសកម្មភាព យុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងមេរោគ ជម្ងឺកូវីត១៩ ដែល បាននឹងផ្ទុះឡើង ហើយរាលដាល ជាសាកលក្នុងពិភព លោកនិងនៅប្រទេស កម្ពុជានេះ ។
លោកបានបន្ត ថាកន្លងមក ក្រុមហ៊ុននេះ ក៏ដូចក្រុមហ៊ុន អាជីវករ សប្បុរសជននានា ក៏តែងបានបរិច្ចាគ ធនធានថវិកាចូលរួម សកម្មភាពសប្បុរសធម៍ មនុស្សធម៍ជាមួយ អាជ្ញាធរមានសមត្ថកិច្ច និងកាកកបាទ ក្រហមកម្ពុជាផងដែរ ៕