(ក្រុងប៉ោយប៉ែត)៖ កម្លាំងនគរបាលអន្តោរ ប្រវេសន៍ច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត បានរឹតបណ្តឹងនិង ធ្វើការត្រួតពិនិត្យ ទៅលើអ្នកធ្វើដំណើរ ឆ្លងដែនចូលមកកម្ពុជា ទាំងភ្ញៀវជាតិនិង អន្តរជាតិព្រមទាំង អាជីវករកម្មករ ដែលប្រកបមុខ របរនៅក្នុងផ្សាររ៉ុងក្លឿរ (ផ្សារព្រំដែនកម្ពុជាថៃ) ដើម្បីទប់ស្កាត់ការរាល ដាលជំងឺឆ្លងវីរ៉ុកូរ៉ូណា កូវិត១៩ចូលមកកម្ពុជា ដែលបច្ចុប្បន្នកុំពុង ផ្ទុះឡើងទូរទាំង ពិភពលោក។
ជាក់ស្តែងកាលពីថ្ងៃទី ២២ខែមិនាឆ្នាំ២០២០ នេះពលកររាប់ពាន់ នាក់បានត្រឡប់មកស្រុក កំណើតវិញតាមច្រក ទ្វារអន្តរជាតិប៉ោយប៉ែត ក៏ដូចជាភ្ញៀវជាតិនិង អន្តរជាតិព្រមទាំងកម្មករ អាជីករដែល ប្រកបមុខរបរ រកស៊ីលក់ដូរនៅក្នុងផ្សារ រ៉ុងក្លឿរ(ផ្សារថៃ)ត្រូវបាន កម្លាំងនគរបាលអន្តោរ ប្រវេសន៍ប្រចាំ ការនៅច្រកទ្វារ បានធ្វើការត្រួតពិនិត្យ ទៅលើកម្តៅខ្លួនមុន និងអោយចូល មកក្នុងប្រទេស។
នគរបាលអន្តោប្រវេសន៍ច្រក ទ្វារអន្តរជាតិប៉ោយប៉ែតម្នាក់ បានប្រាប់អោយដឹង ថាការត្រួពិនិត្យទៅលើ សុខភាពអ្នកឆ្លង ដែនចូលមកកម្ពុជា ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិព្រមទាំង ពលករកម្មករ អាជីវករដែល ប្រកបមុខរបរនៅ ផ្សារព្រំដែនថៃគឺមានការយក ចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ប្រធានប៉ុស្តិ៍នគរ បាលអន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយ ប៉ែតក៏ដូចជាការចូល រួមទប់ស្កាត់ការរាល ដាលជំងឺឆ្លងវីរ៉ុស កូរ៉ូណាកូវិ១៩ចូល មកកម្ពុជាផងដែរ។
មន្ត្រីនគរបាលអន្តោរ ប្រវេសន៍ដ៏ដែលបាន ប្រាប់អោយដឹងទៀត ថាការត្រួតពិនិត្យ ទៅលើអ្នកឆ្លងដែន ចូលមកកម្ពុជា គឺកម្លាំងបានប្រើប្រាស់ ឧបករណ៍វាស់កម្តៅ បើសិនរកឃើញកម្តៅលើស ពី៣៨អង្សារសេរ គឺកម្លាំងបានទាក់ ទងទៅកាន់មន្ទី ពេទ្យដើម្បីយកទៅ ពិនិត្យបន្តរហើយក្នុង នោះផងដែលកម្លាំង ក៏បានណែនាំ អោយប្រជាពល រដ្ឋអោយចេះអនាម័យ ប្រើប្រាស់សាប៊ូលាង និងទឹកសម្លាប់មេរោគ ហើយមានការប្រុង ប្រ័ត្នអោយខ្ពស់បើ មានអាការៈមិនស្រួស ត្រូវប្រញ៉ាប់ទៅពិគ្រោះ ជាមួយគ្រូពេទ្យ ដែលមាន នៅក្បែរផ្ទះរបស់ខ្លួន។
សូមរំលឹកផងដែរថា វីរ៉ុសកូរ៉ូណាកូវិត១៩នេះ បានផ្ទុះឡើងពីខេត្តវ៉ូហាន ប្រទេសចិនហើយក៏ បានរើករាលកើនឡើង ប្រមាណជាង១០០ប្រទេស ទូរទាំងពីភពលោកនិង បណ្តាលអោយស្លាប់ មនុស្សរាប់ ពាន់នាក់ផងដែរ៕