(ខេត្តបន្ទាយមានជ័យ)៖ រថយន្តកែច្នៃ ប្រភេទបែនដឹកដីកង់១០ ដែលតម្លើងដោយ យានដ្ឋានរបស់ឈ្មោះ ឆាយ ឈាន ក្រោយពីធ្វើហើយ បើកចេញពីកន្លែង ធ្វើជាន់ហ្រ្គាថាហ្វ្រាំង ថយក្រោយបុក បណ្ណាគារបន្ទាយ ស្រីខ្ទេចអស់សរសរដែក១ ដើមសំណាងគ្មានមនុស្ស ស្លាប់ហេតុការនេះ កើតឡើងកាលពី ល្ងាចថ្ងៃទី២១ ខែមិនា ឆ្នាំ២០២០ នៅចំណុចផ្លូវចុះ ក្រុមហ៊ុនទឹកស្អាក ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានប្រាប់ អ្នកយកព័ត៍មានឲ្យដឹងថា រថយន្តកែច្នៃ ប្រភេទបែនដឹកដីកង់១០ ដែលតម្លើង ដោយយានដ្ឋាន របស់ឈ្មោះ ឆាយ ឈាន ដែលស្ថិតនៅម្ខាងផ្លូវ ទល់មុខបណ្ណាគារបន្ទាយស្រី ខាងលើក្រោយពី ធ្វើហើយជាងបាន ឡើងបើករថយន្ត ចេញពីយានដ្ឋានគោលបំ ណងយករថយន្ត ទៅដាក់កន្លែងជាង បាញ់ថ្នាំលុះបើកមក ដល់ថ្នល់ជាតិបាន ជាន់ហ្វ្រាំងថយក្រោយ ស្រាប់តែភ្លាត់ស្នៀត ជាន់ហ្រ្គាបណ្តាយ ឲ្យរថយន្តថយក្រោយយ៉ាង លឿនទៅបុកសរសរ ដែកមុខបណ្ណាគារបន្ទាយ ស្រីខ្ទេចអស់ ១ដើមសំណាង គ្មានបុកមនុស្សស្លាប់។
តាមការឲ្យដឹង ពីម្ចាស់បណ្ណាគារ បានឲ្យដឹងថានៅ មុនពេលកើតហេតុ នោះគាត់កំពុងបោស សំអាតនៅបរិវេណ មុខបណ្ណាគារស្រាប់ តែពេលនោះ រថយន្តបង្កខាងលើ បានបើកថយក្រោយតិចៗ ចេញយានដ្ឋាន ដោយមានអ្នក ចាំកល់កំណល់កង់រថយន្ត ដោយឃើញស្ថាន ភាពមិនស្រួល គាត់ក៏រត់ទៅ ប្រាប់អ្នកបើករថយន្តថា ប្រយ័ត្តបុកផ្ទះគេ ភ្លាមនោះរថយន្តក៏ជាន់ហ្គ្រា ថយក្រោយពេញ ទំហឹងបណ្តាលឲ្យ ទៅបុកសរសរ បណ្ណាគារតែម្តង ។
ដោយឡែកតាមការរៀប រាប់ពីកៃកុងរថយន្ត បង្កឈ្មោះ លឹម វុទ្ធី បានអះអាងថា ខ្លួនជាជាង និងបងប្អូន របស់ម្ចាស់យានដ្ឋាន ខាងលើ បានរៀបរាប់ថា រថយន្តដែល បើកចេញនេះ បានដាច់ហ្វាំងហើយ មិនអាចគ្រប់គ្រង បានទើបថយរហូត បុកបណ្ណាគារតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរ បាលចរាចរណ៍ បានចុះដល់ចំណុច កើតហេតុ ធ្វើការវាស់វែង និងធ្វើកំណត់ហេតុ ព្រមទាំងយក រថយន្តបង្កទៅរក្សាទុកនៅស្នងការ នគរបាលខេត្តដើម្បីរង ចាំដោះស្រាយ តាមផ្លូវច្បាប់ ។
គួរបញ្ចាក់ថា យានដ្ឋានកែច្នៃរថយន្តខាងលើ តែងបង្កហេតុការផ្សេង ៗ ជាញឹកញាប់ ដូចជា រថយន្តដែលចូល កែច្នៃដាច់ហ្វាំង បើកបុកបាក់បង្គោលភ្លើង ចតរថយន្តលើទ្រូង ផ្លូវបង្កគ្រោះថ្នាក់ចរាចរដល់ យានយន្តដទៃ មិនថែមតែប៉ុណ្ណោះ យានដ្ឋាននេះ តែងបង្កការភ័យខ្លាច និងសម្លេងរំខាន ដល់ប្រជាពលរដ្ឋដែល រស់នៅជិតខាង តាមរយៈការផ្សារ តោន លឺសម្លេងខ្លាំង ជាដើម ។
តាមរយៈការបង្ក បញ្ហាខាងលើ ទីតាំងនេះ ក៏ធ្លាប់ត្រូវបានអាជ្ញាធរ ក្រុងសិរីសោភ័ណ ចាត់វិធាការ និងព្រមានជាច្រើនដង ដល់ម្ចាសយានដ្ឋាន ឲ្យប្តូរទីតាំងទៅក្រៅក្រុង ជៀសវាងការរំខាង និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ។
តែការព្រមាននេះ ហាក់គ្មានន័យអ្វីស ម្រាប់ម្ចាស់យានដ្ឋានយក ទៅអនុវត្តឡើយ រហូតមកដល់ពេលនេះ៕