បុរស់ម្នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលចង្កូតធ្លាក់ ប្រឡាយស្លាប់

(ខេត្តរតនគិរី)៖ អ្នកធ្វើដំណើរ តាមដងផ្លូវ បង្កភ្ញាក់ផ្អើលឡើង ទាំងព្រលឹម បន្ទាប់ពីបានប្រទះ ឃើញម៉ូតូ និងបុរស ម្នាក់ដេកស្លាប់ នៅក្នុងប្រឡាយ អែបនឹងចិញ្ចើមផ្លូវកាល ពីវេលាម៉ោង៥នឹង១០ នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ ជាតិលេខ៧៨Aត្រង់ ចំណុចផ្លូវកោង ស្ថិតនៅក្នុងភូមិចារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

មន្ត្រីនគរបាល បានឲ្យដឹងថា សពឈ្មោះ ឈួន បុលគីរី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅខេត្តស្ទឹងត្រែង ជិះម៉ូតូ១គ្រឿងម៉ាក អ៊ិចសិនធ័រ ពណ៌ស លាយក្រហម អត់ស្លាកលេខ បានជិះម៉ូធ្លាក់ ប្រឡាយបាក់.កស្លាប់

មន្ត្រីនគរបាល បានបន្តថា ខណ:ជនរង គ្រោះជិះម៉ូតូលឿន មិនមានការ ប្រុងប្រយ័ត្ន ស្របនិងផ្លូវកោង  ហើយចុះចំណោត ម៉ូតូបត់ផ្លូវកោងមិនទាន់ ទើបម៉ូតូធ្លាក់ប្រឡាយ បណ្ដាលឲ្យជនរងគ្រោះ ផ្លោងចេញពីម៉ូតូ របូតមួកសុវត្ថ ភាពចេញពីក្បាល ទៅបោកក្បាលលើ មាត់ប្រឡាយធ្លាក់ផ្កាប់មុខ ក្នុងបាតប្រឡាយ ស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុតែម្ដង។

បើយោងតាមប្រភព ពីអ្នកធ្វើដំណើរនៅ ពេលយប់បានបញ្ជាក់ថា ពួកគាត់បានប្រទះ ឃើញម៉ូតូនៅក្នុង ប្រឡាយនេះ ប្រមាណជា ម៉ោង១២យប់ ខណៈពេលដែលពួកគាត់ ជិះម៉ូតូឆ្លងកាត់ទីនេះ តែពួកគាត់មិនហ៊ាន ឈប់មើលនោះទេ។

បន្ទាប់ពីប្រជាពលរដ្ឋ បានទូរស័ព្ទរាយកាណ៍ ប្រាប់សមត្ថកិច្ចនៅ វេលាម៉ោង៥នឹង១០នាទី កម្លាំង អធិការនគរបាល ស្រុកអូរជុំ ក៏បានចុះទៅដល់ ទីតាំងកើតហេតុ ពិនិត្យសាកសព ព្រមទាំងស្រាវជ្រាវ រកអត្តសញ្ញាណ និងសាច់ញាតិជនរងគ្រោះ ហើយធ្វើកំណត់ហេតុ ប្រគល់សពជូន ក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕ ដោយលោក អែល រ៉ាវី

You might like

Leave a Reply

Your email address will not be published. Required fields are marked *