(ខេត្តបន្ទាយមានជ័យ)៖ មានមនុស្ស២នាក់ត្រូវ បានគេជួយដឹកយកទៅ សង្គ្រោះនៅមន្ទីរ ពេទ្យបន្ទាន់ ពេលដែលមាន ករណីផ្ទុះឆេះស៊ីទែន ប្រេងនៅផ្សារអូរអំបិល ក្រុងសិរីសោភ័ណ នៅវេលាម៉ោង៥ និង៥៥នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ការ៉ាសាំងរបស់ យាយ លី ស្ថិតនៅផ្លូវជាតិ លេខ៥ ចំណុចទល់ ផ្សារអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចនិងពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ នោះកូនប្រសាររបស់ឈ្មោះ ផល្លា និងចៅប្រុសឈ្មោះ ហេង បានបូមប្រេងពី ឡានដឹកប្រេងដាក់ក្នុង ស៊ីទែនស្តុបប្រេង ក្រោមពេលដែលកំពុង បូមស្រាប់តែឮ សម្លេងផ្ទុះចេញពីម្ខាង របងហើយខ្ទាតផ្កាភ្លើង ឆាបក្លាយជាអណ្តាតភ្លើង និងបណ្តាលឲ្យ ផ្ទុះស៊ីទែនប្រេង ក្រោមដីដែលកំពុង បញ្ជូលប្រេង ភ្លាមនោះកូនប្រសារ របស់គាត់ឈ្មោះ ផល្លា បានរត់ទៅបិតក្បាល រ៉ូមីនេប្រេងដើម្បីកុំ ឲ្យឆាបឆេះកាន់តែខ្លាំង និងប្រើបំពង់ពន្លត់ អគ្គីភ័យបាញ់ពន្លត់ រហូតរងរបួសខ្លួនឯងធ្ងន់ធ្ងរ និងរបួសកូនប្រុស របស់ជនរងគ្រោះ ម្នាក់ទៀតឈ្មោះ ហេង ។
ក្រោយហេតុការណ៍ កម្លាំងសមត្ថកិច្ច ទាំង៣ប្រភេទបានទៅ ដល់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះ ក្នុងនោះជនរង គ្រោះត្រូវបានកម្លាំងអាវុធ ហត្ថខេត្តបន្ទាយមានជ័យ ដឹកតាមរថយន្ត ស៊ឺរ៉ែនទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជន មួយក្នុងទីរួមខេត្ត ហើយកម្លាំងនគរបាល ខេត្តនិងកម្លាំងសឹករង ក្រុងសិរីសោភ័ណ បានជួយអន្តរាគមន៍ បាញ់ទឹកពន្លត់អស់ ទាំងស្រុងគួរបញ្ចាក់ថា ករណីភ្ញាក់ផ្អើលដែល បង្កដោយការ៉ាសាំង ខាងលើនេះ មិនមែនជាលើកទី១ នោះទេដោយកាល ពីអំឡុងប៉ុន្មានឆ្នាំមុន ការ៉ាសាំងនេះ ត្រូវបានក្មេងៗ លេងដុតផាវគប់ ចូលក្នុងកន្លែងស្តុកប្រេងធ្វើ ឲ្យក្លាយជាអគិគីភ័យ ឆាបឆេះ បង្កការភ្ញាក់ ផ្អើលដល់ពលរដ្ឋ រត់ជាន់ជើងគ្នា ម្តងរួចមកហើយ៕