(ខេត្តបន្ទាយមានជ័យ)៖ កំលាំងអាវុធហត្ថទាំង៩ ស្រុក ក្រុង បានបើកយុទ្ធ នាការបាញ់ថ្នាំ សម្លាប់វីរុស កូវីដ ១៩នៅតាមបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ស្រុក ក្រុង ដើម្បីបង្ការទប់ ស្កាត់ក្នុងនោះកំលាំង អាវុធហត្ថជំនាញ បានបង្រៀនដល់ កំលាំងអាវុធហត្ថឲ្យ ប្រើប្រាស់អាល់ កុលលាងដៃ និងឲ្យចេះ ប្រើម៉ាសឡើងវិញ ឲ្យបានគ្រប់ៗគ្នានៅព្រឹក ថ្ងៃទី២៣ ខែមិនា ឆ្នាំ ២០២០ដោយមាន ការចូលរួម លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ នាយក នាយករង អាវុធហត្ថនិងពល អាវុធហត្ថជាច្រើននាក់ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនបានប្រាប់អ្នក យកព័ត៍មានឲ្យដឹង ថាការបើកយុទ្ធនា ការបាញ់ថ្នាំ សម្លាប់វីរុសកូវីដ ១៩នៅតាមបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ស្រុក ក្រុងនេះគឺយោង តាមបទបញ្ជាលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃ ប្រទេសលោកបាន ចេញ្ជាឲ្យមេបញ្ជាការ កងរាជអាវុធហត្ថទាំងផ្ទៃ ប្រទេសត្រូវយក ចិត្តទុកដាក់បំពេញ ការងារត្រូវយកចិត្ត ទុកដាក់ប្រមូលផ្ដុំកម្លាំង និងមធ្យោបាយ សម្ភារៈ ដើម្បីចូលរួម សហការជាមួយរាជ រដ្នាភិបាលក្នុងការ ចាត់វិធានការ បង្ការ និងទប់ស្កាត់ការ រាតត្បាតនៃជំងឺកូវីដ ១៩ COVID19។
ត្រូវចាត់វិធា ការដើម្បីបង្ការ ការឆ្លងនៃវីវុសកូវីដ១៩ ទៅតាមការណែនាំ របស់ក្រសួង សុខាភិបាល នៃព្រះរាជា ណាចក្រកម្ពុជា ជាពិសេសនៅ តាមអង្គភាពនីមួយ ៗត្រូវតែមាន ម៉ាស៊ីនពិនិត្យវាស់ កំដៅក្នុងខ្លួនមុន ពេលចូលធ្វើការ ទឹកអាល់កុល ឬជែលសម្រាប់លាង សំអាតដៃ ត្រួតពិនិត្យទាំង ភ្ញៀវខ្មែរ និងបរទេស ដែលចូលទំនាក់ ទំនងការងារនៅ បន្ទាយដោយត្រូវឲ្យ ពួកគាត់អនុវត្តវិធាន ការបង្ការការឆ្លង នៃវីរុស COVID-១៩ តាមរយៈការវាស់ស្ទង់ កំដៅក្នុងខ្លួន និង លាងសំអាតដៃជាមួយ អាល់កុល រឺជែល ព្រមទាំងពាក់ ម៉ាស់ឲ្យបានត្រឹម ត្រូវផងដែរ។
អង្គភាពអាវុធហត្ថទាំងអស់ ត្រូវអនុវត្តបទ បញ្ជានេះចាប់ពីថ្ងៃ នេះតទៅ រហូតមានបទបញ្ចាថ្មី។លោក បោនប៊ិនបានបញ្ជាក់ ឲ្យដឹងទៀតថាជម្ងឺ មេរោគកូរ៉ូណាឬកូវីត ១៩ COVID-19 អាចឆ្លងតាមរូបភាព និងស្ថានភាពផ្សេងៗ ក្នុងនោះមានការ តម្រូវឲ្យលាង សម្អាតដៃនឹងទឹក ទឹកសាប៊ូនិងទឹកលាងដៃ HAND Gelជាដើមហើយ ការជួបគ្នាឬស្វាគមន៍ គ្នាដោយលើកដៃសំ ពះគ្នាឬ លើកដៃជាសញ្ញា ចៀសវាងចាប់ ដៃព្រោះបារម្ភ ចម្លងមេរោគនេះ។
លោកបានបញ្ជាក់ឲ្យ ដឹងបន្ថែមទៀតថា ដើម្បីពង្រឹងបន្ថែម ឥរិយាបថនៃការសំពះ គ្នាដល់មនុស្សទូទៅ ម្យ៉ាងរូបភាព មិនចាប់ដៃគ្នា មកជាលើកដៃ សំពះគ្នានេះ ក៏ត្រូវបានឃើញថា មេដឹកនាំកំពូលៗក្នុង ពិភពលោកបាននឹង កំពុងធ្វើនាពេល បច្ចុប្បន្នភាពមាន ការរីករាលដាល នៃមេរោគកូវីដ១៩ នេះផងដែរ ។
ក្នុងនោះលោក បោនប៊ិនបានផ្ដាំផ្ញើដល់ កងកម្លាំងទាំងអស់ សូមកាត់បន្ថយ ជាអប្បបរមា ក្នុងការនាំ ក្រុមគ្រួសារ ឬគ្រួសារ កងទ័ពទៅចូល រួមក្នុងកម្មវិធីផ្សេងៗ ដូចជាពិធីជប់លាង ខួបកំណើតជាដើម៕