អាជ្ញាធរខេត្តបន្ទាយមានជ័យ និងអាជ្ញាធរក្រុងប៉ោយប៉ែត រួមគ្នាសម្រួមបធ្យោបាយ ធ្វើដំណើរទាំងយប់ ជូនពល ករខ្មែរ ត្រឡប់មកពីប្រទេសថៃ ដើម្បីទៅស្រុកកំណើតវិញ

(ក្រុងប៉ោយប៉ែត)៖ នាយប់ថ្ងៃទី២២ខែ មិនាឆ្នាំ២០២០វេលាម៉ោង ១០និង២០នាទីឯកឧត្តម អ៊ុំរាត្រី គណៈអភិបាល នៃអភិបាលខេត្តបន្ទាយ មានជ័យព្រមទាំងលោក គាត់ហ៊ុលអភិបាលក្រុង ប៉ោយប៉ែតនិង កម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទក្នុងក្រុង ប៉ោយបែតបានចុះជួយ សម្រួលដល់ការធ្វើ ដំណើររបស់ ពលករខ្មែរដែល ត្រឡប់មកពីប្រទេស ថៃនិងត្រូវទៅស្រុក កំណើតរៀងៗខ្លួន ក្នុងនោះក៏មានរថយន្ត ក្រុងរបស់ក្រុមហ៊ុន ឡេងណាវ៉ាត្រាចំនួន ១០គ្រឿងដើម្បីជួយសម្រួល និងដឹកជញ្ជូនដោយ ឥតគិតថ្លៃផងដែរ។

សមត្ថកិច្ចបានប្រាប់ អោយដឹងថាក្នុងការ សម្របសម្រួលដំណើរ ជូនដល់ពលករមកពី ប្រទេសថៃក្នុង នោះក៏មានក្រុមហ៊ុន លក់ដីល្វែងឡេងណាវ៉ាត្រា មួយផងដែរក៏បានចូលរួម ចំណាយរថយន្តយន្ត ក្រុងផ្ទាល់ខ្លួនចំនួន ១០គ្រឿងដើម្បីដឹក ជូនពលករទៅស្រុក កំណើតវិញក្នុងនោះមាន ចំនួន៣ខេត្តគឺខេត្ត បន្ទាយមាន ខេត្តបាត់ដំបង និងខេត្តសៀមរាប។

ជាមួយគ្នានេះផងដែរ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ក៏បានឧបត្ថម្ភ ថវិការផ្ទាល់ខ្លួនចំនួន៣០,០០០រៀលក្នុងមួយគ្រួសារ ជូនដល់ក្រុមគ្រួសារខ្លះ ដែលជួលរថយន្តឈ្នួលហួសទៅស្រុកកំណើតដែលអ្នកខ្លះមានខេត្តឆ្ងាយៗ និងថវិការសម្រាប់ទិញអីហូប ព្រមទាំងឧបត្ថម្ភ ថវិការមួយចំនួន ដល់កកងកម្លាំង ផងដែរ ។

សូមបញ្ជាក់ថា ក្រុមហ៊ុនលក់ដីល្វែង ឡេង ណាវ៉ាត់ត្រា បានបញ្ជូនរថយន្តក្រុង រណបប្រមាណ ជិត១០គ្រឿង បន្ទាប់ពីមានការស្នើសុំ ពីអាជ្ញាធរ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតដល់ម៉ោង ១២យប់ ថ្ងៃទី២២ ខែមីនា ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ សកម្មភាពទាំង នេះសបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការដឹក នាំរបស់រាជ រដ្ឋាភិបាលកម្ពុជា គិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋ យ៉ាងយកចិត្តទុក ដាក់ខ្ពង់ខ្ពស់បំផុត ។

សូមរំលឹកផងដែរ ថាច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតត្រូវបាន បិតជាបណ្តោះអាសន្ន មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ខែ មិនាឆ្នាំ២០២០រហូតដល់០៥ ខែមេសាឆ្នាំ២០២០​បន្ទាប់ពីអាជ្ញាធរខេត្ត បានជូនដំណឹងកាល ពីថ្ងៃទី២១ខែមិនាឆ្នាំ២០២០ ដើម្បីអោយជ្រាបជាព័ត៌មាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *