(ខេត្តកំពង់ធំ)៖ រថយន្ត Hyundai 5តោន ធ្យូងពីលើឈើពី ក្រោមរបស់លោក “ឌី” ដែលអះអាងថា ជាក្មួយអ្នកធំ ជាប់អន្ទាក់ សមត្ថកិច្ចនៅថ្ងៃ ទី22 ខែមិនា ឆ្នាំ2020 វេលាម៉ោងជាង6 ល្ងាច សង្កាត់រដ្ឋព្រៃឈើ តាំងក្រសាំង ឃាត់រថយន្ត ដឹកធ្យូងពីលើ ឈើពីក្រោម។
តាមប្រភពសមត្ថកិច្ច សង្កាត់រដ្ឋបាលព្រៃ ឈើតាំងក្រសាំង បានបញ្ជាក់ថា ការឃាត់រថយន្តនេះ គឺយោងតាម ប្រភពរាយការណ៍ ពីភ្នាក់ងារពាក់ព័ន្ធ និងមានការសម្រប សម្រួលពីអយ្យការ អមសាលា ដំបូងខេត្តកំពង់ធំ ទើបធ្វើការឃាត់ឆេកមើល ឃើញមានធ្យូងពីខាងលើ បន្ទាប់មក ដាក់ការសង្ស័យ បន្តបើកទ្វារខាងបន្ត ក៏ប្រទះឃើញឈើលេខ2 (ឃ្នាប និងក្តា)។ ប្រភពសមត្ថកិច្ចបញ្ជាក់ថា តាមការប៉ាន់ស្មានមិនទាន់រុះរើ មានឈើផ្ទុកក្នុង រថយន្តប្រហែល 5 ទៅ6 គូប។
គួរបញ្ជាក់ថា មុននឹងរថយន្តដឹក ឈើនេះមកដល់ស្រុកសន្ទុក, លោកស្នងការង ទទួលបន្ទុកបទល្មើ សេដ្ឋកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ ក៏បានទទួលដំណឹងពី បណ្តាញប្រជាពលរដ្ឋផងដែរ។
ក្នុងករណីប្រភព័ត៌ មានជាក់ស្តែងនេះ លោកស្នងការងទទួបន្ទុក បានបញ្ជារកម្លាំងភ្លាមៗ ឲ្យលោកប្រធានការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ចចុះអនុវត្ត និងសុំគោល ការពីលោកស្នងការនគរ បាល តែត្រូវលោក ស្នងការបញ្ជារឲ្យរង់ចាំ សុំគោលការពីលោ ព្រះរាជ្ញារ! រយះពេលនេះ បានអូសបន្លាយធ្វើ ឲ្យរថយន្តដឹកឈើ ខុសច្បាប់ដឹកចេញ ពីភូមិសាស្ត្រភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ដែលមានម្ចាស់ឈ្មោះ ឌី (តែងតែអះអាងខ្លួន ជាក្មួយអ្នកធំមួយរូប) មិនមានសមត្ថកិច្ចរូប ណាហ៊ានបង្រ្កាបឡើយ! ហើយបើទោះជាធ្លាប់ឃាត់បាន ក៏តែងតែអន្តរាគមន៍ ដោះចេញវិញ យ៉ាងរំភើយ ក្នុងរយះពេល ត្រឹមតែមួយ ចំអិនសម្លរ កំពឹសប៉ុណ្ណោះ។
ភាពយឺតយ៉ាវសុំគោលការ ពីអយ្យការអមសាលាដំបូង របស់លោកស្នងការ បានធ្វើរថយន្តឆ្លងកាត់ ស្រុកចំនួនពីរគឺ ស្រុកប្រសាទសំបូរ និងក្រុងស្ទឹងសែន ឈានចូលដល់ ស្រុកសន្ទុក ខេត្តកំពង់ធំ ទើបឃាត់ និងបង្ក្រាបបាននៅ មុខសង្កាត់រដ្ឋបាល ព្រៃឈើតាំងក្រសាំង ស្ថិតនៅក្នុងស្រុក សន្ទុកខេត្តកំពង់ធំ ដ៏ដែល។
គួរទាញការចាប់ អារម្មណ៍ថា ឈ្មួញរកស៊ីដុះស្លែរូបនេះ អាចរកស៊ីបានយ៉ាង រំភើយអស់ជាច្រើនឆ្នាំ មកនេះ ព្រោះមានការទំនាក់ ទំនងជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរ រួមជាមួយអះអាងថាជា ក្មួយអ្នក ធំមួយរូបត្រូវជាពូ ដែលមានងារ ជាឯកឧត្តម ហើយបានអន្តរាគមន៍ ដោះលែងឡានដឹកឈើ ខុសជាច្រើនលើកច្រើនសារ ដែលធ្វើឲ្យបុគ្គលរូប នេះកាន់តែគគ្លើនមិនខ្លាច រអាសមត្ថកិច្ចនោះឡើយ៕