(ខេត្តរតនគិរី)៖ឯកឧត្តម ថង សាវុន អភិបាលនៃគណៈ អភិបាលខេត្តរតនគិរី បានធ្វើការអំពាវ នាវដល់ប្រជាពល រដ្ឋទាំងអស់ក្នុងខេត្ត សូមកុំមានការភ័យ ខ្លាចជ្រុលហួសហេតុ ពេករហូតបាត់បង់ ភាពម្ចាស់ ការចំពោះជំងឺ កូវីដ-១៩នេះ ពីព្រោះជំងឺនេះ គឺអាចព្យាបាលបាន ហើយខេត្តក៏បាន ត្រៀមនូវវិធានការការពារ ទប់ស្កាត់ និងព្យាបាលរួចហើយ នៅតាមមន្ទីរពេទ្យ បង្អែកខេត្តរួច ហើយផងដែរ។
ការអំពាវនាវនេះ ធ្វើឡើងនៅព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ក្នុងឱកាស ដែលឯកឧត្តម ដឹកនាំ ប្រធានអនុប្រធាន អង្គភាពជុំវិញខេត្ត អញ្ជើញចុះត្រួតពិនិត្យ ជាក់ស្តែងនូវសកម្មភាព យុទ្ធនាការទប់ស្កាត់ និងបង្ការដើម្បី ប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩(covid-19) របស់មន្រ្តីចត្តាឡីស័ក្ក សហការ ជាមួយមន្រ្តីអង្គភាព ពាក់ព័ន្ធធ្វើការវាស់ កំដៅប្រជាពលរដ្ឋទូ ទៅដែលចូលមក កាន់ខេត្តរតនគិរី នៅចំណតរថយន្ត សាធារណៈ ផ្សារតាយសេង ជាយក្រុងបានលុង។
ទន្ទឹមនឹងនេះកុំមានការ ភ័យជ្រុលហួសហេតុ ពេកចំពោះវីរ៉ុសកូវីដ១៩នេះ ឯកឧត្តម ថង សាវុន ក៏សូមអោយប្រជាពល រដ្ឋទាំងអស់ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ និងត្រូវចេះធ្វើអនាម័យ ឲ្យបានជាប្រចាំ ហើយបើមានបងប្អូន ប្រជាពលរដ្ឋយើង ទាំងអស់មានការ សង្ស័យថាខ្លួនបាន ឆ្លងជំងឺនេះ សូមចូលខ្លួន ទៅឱ្យគ្រូពេទ្យ នៅតាមមូលដ្ឋាន ពិនិត្យឱ្យបានឆាប់រហ័ស ដើម្បីមានវិធានការ ព្យាបាលបានទាន់ពេលវេលា ជៀសវាងកុំឱ្យមាន ការរីករាលដាលទៅដល់ ប្រជាពលរដ្ឋផ្សេង ទៀតដែលនៅជិតខ្លួន។
ក្នុងឱកាសនោះឯក ឧត្តមអភិបាលខេត្ត ក៏បានដឹកនាំក្រុម ការងារចុះត្រួតពិនិត្យ ជាក់ស្ដែងផ្ទាល់នៅ តាមច្រកទ្វារព្រំដែន អន្តរជាតិអូរយ៉ា ដាវ-ឡេថាញ់ រវាងខេត្តរតនគិរីនៃ ព្រះរាជាណចក្រកម្ពុជា និងខេត្តយ៉ាឡាយ នៃសាធារណៈរដ្ឋសង្គម និយមវៀតណាម ផងដែរ។
ឯកឧត្ដមអភិបាល ខេត្តបានបញ្ជាក់ថា ដើម្បីពង្រឹង ការអនុវត្ត វិធានការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ឱ្យមាន ប្រសិទ្ធភាពខ្ពស់ អជ្ញាធរត្រូវផ្អាក ជាបណ្ដោះអាសន្ននូវ ការធ្វើដំណើរឆ្លងកាត់ ព្រំដែនចាប់ពីម៉ោង ២៣:៥៩យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះតទៅ ត្រូវរឹតបន្តឹងការ ត្រួតពិនិត្យចរាចរណ៍មនុស្ស និងទំនិញដែលឆ្លង កាត់ច្រកទ្វារព្រំដែន ហើយចំពោះ ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន នៅតែអនុវត្តធម្មតា ដោយគ្មានការរាំងស្ទះ ។
ឯកឧត្តមបាន បញ្ជាក់ទៀតថា ការចុះមកពិនិត្យ នៅតាមច្រកទ្វារព្រំដែន នេះគឺអនុវត្តតាមលិខិត លេខ៩១៦ របស់ក្រសួង មហាផ្ទៃចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២០ដែល ផ្ដោតសំខាន់ទៅលើការផ្អា កជាបណ្ដោះអាសន្នក្នុង ការធ្វើដំណើរចេញ ចូលរវាងពលរដ្ឋកម្ពុជា និងវៀតណាម សំដៅក្នុងការទប់ស្កាត់ ការរីករាល ដាលនៃជំងឺ កូវីដ-១៩ឱ្យមាន ប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថាគិត ត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះខេត្តរតនគិរីមិ នទាន់មានករណីឆ្លង វីរ៉ុសកូវីដ១៩នោះទេ។
ខណះដែលខេត្ត-រាជធានី ចំនួន១៣បានឆ្លង និងមានការកើនឡើង គួរអោយព្រួយបារម្មណ៍ ក្នុងនោះរាជធានីភ្នំពេញ ករណីឆ្លង១១នាក់, ក្រុងព្រះសីហនុ៣៤, ខេត្តសៀមរាប២នាក់, ខេត្តកំពង់ចាម១១នាក់, ខេត្តបាត់ដំបង៨នាក់, ខេត្តព្រះវិហារ២នាក់, ខេត្តបន្ទាយមានជ័យ២នាក់, ខេត្តកំពង់ ឆ្នាំង៣នាក់, ខេត្តកំពត២នាក់, ខេត្តត្បូងឃ្មុំ៤នាក់, ខេត្តកែប៤នាក់, ខេត្តកោះកុង ២នាក់និង,ខេត្តកណ្តាល១នាក់ សរុបទាំង១៣ខេត្ត៨៦នាក់៕