រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំគណៈ កម្មការខេត្តប្រយុទ្ធ នឹងជំងឺកូវីត១៩ ដើម្បីរៀបចំផែនការ រួមក្នុងការការពារ បង្ការទប់ស្កាត់ ការរីករាលដាល នៃជំងឺនេះ

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំ គណៈកម្មការខេត្តប្រយុទ្ធ នឹងជម្ងឺកូវីដ១៩ មួយជាបន្ទាន់ ដែលមាន សមាសភាពសមាជិក ចូលរួមពីសំណាក់ អភិ បាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក ដើម្បីសហការរៀប ចំផែនការរួម ក្នុងការ ការពារ បង្ការទប់ស្កាត់ ការរីករាលដាលនៃ ជំងឺកូវីដ១៩ក្នុងខេត្តក្រោម កិច្ចដឹកនាំអង្គប្រជុំ ដោយ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត និងជាប្រធានគណៈ កម្មការខេត្ត ប្រយុទ្ធនឹងជម្ងឺកូវីដ១៩។

ក្នុងកិច្ចប្រជុំ លោកអភិបាលខេត្ត ក៏បានណែនាំ ជំរុញដល់សមាជិក គណៈកម្មការខេត្តទាំង អស់ឱ្យមានការយកចិត្ត ទុកដាក់ខ្ពស់ ក្នុងកិច្ចសហការរួម គ្នារៀបចំផែនការ រួមដោយប្រមូលផ្ដុំ មធ្យោបាយនិងធន ធាននៅក្នុងខេត្ត ដើម្បីធ្វើយ៉ាងណា ត្រៀមបង្ការនិងទប់ ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ១៩ ដើម្បីធានាបាននូវសុខ មាលភាពជូនប្រជា ពលរដ្ឋក្នុងខេត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោក ជាវ តាយ អភិបាលខេត្ត ក៏បានជំរុញដាក់ ផែនការរួម ដល់មន្ទីរជំនាញ ពាក់ព័ន្ធ និងអាជ្ញាធរ ក្រុង ស្រុក ត្រូវត្រួតពិនិត្យ ឱ្យបានហ្មត់ចត់ នៅតាមច្រកទ្វារ ព្រំដែននីមួយៗ ពិសេស អាជ្ញាធរក្រុង ស្រុកត្រូវ មានការយក ចិត្តទុកដាក់ ចំពោះបញ្ហា ប្រជាពលរដ្ឋ ដែលទើបឆ្លង មកពីប្រទេសថៃថ្មីៗ​នេះ ដោយអប់រំផ្សព្វ ផ្សាយណែនាំ អនុវត្តតាមវិធាន ការរបស់ក្រសួងសុខា ភិបាលឱ្យប្រជាពលរដ្ឋ​ទាំងនោះ ត្រូវតែអនុវត្ត សម្រាកនៅនឹង កន្លែងក្នុងផ្ទះរយៈពេល ១៤ថ្ងៃ និងពង្រីកការអនុវត្ត តាមដានត្រួតពិនិត្យប្រចាំ នូវជនបរទេសដែលទើប ធ្វើដំណើរចូលមក ក្នុងខេត្តថ្មីៗនេះ ពង្រីកការផ្សព្វផ្សាយ អប់រំណែនាំ តាមរោង ចក្រសហគ្រាស ក្រុមហ៊ុនសាលារៀន ឱ្យមានអនាម័យជាប់ ជាប្រចាំ ចាត់ចែងក្រុមការ ងារចុះពិនិត្យ និងតាមដាន សភាពការណ៍ តាមបណ្ដាក្រុង ស្រុកដើម្បីឆ្លើយតប ឱ្យបានទាន់ពេលវេលាបើ មានប្រជាពលរដ្ឋណា ម្នាក់មានអាការៈមិនប្រក្រ តីពាក់ព័ន្ធនឹងរោគ សញ្ញា កូវីដ១៩ និងត្រូវចាត់វិធាន ការចំពោះការផ្សព្វផ្សាយ ព័ត៌មានបំពុលសង្គម បំភិតបំភ័យ ប្រជាពលរដ្ឋបំភ្លៃការ ពិតពីមេរោគ កូវីដ១៩ និងព័ត៌មាន ដែលបង្កឱ្យមានអស្ថេរ ភាពសង្គមជាដើម។

លើសពីនេះទៀត លោកអភិ បាលខេត្តកំពត បានសម្រេចត្រៀម ចំនួន៣០បន្ទប់ នៅវិទ្យាល័យព្រះរាជសម្ភារ ជាទីកន្លែងដាក់ អ្នកជំងឺកូវីដ១៩ ក្នុងខេត្តផងដែរ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *