(ភ្នំពេញ)៖ នៅក្នុងសារសំឡេងនោះ សម្តេចតេជោ បានជម្រាបជូន ថ្នាក់ដឹកនាំក្នុងគ្រុប ប្រឆាំងកូវីដ-១៩ ហើយក៏ដូចជាពិសេស គឺអភិបាលខេត្ត ដែលជាប្រធានគណៈ កម្មការប្រយុទ្ធប្រឆាំង កូវីដ-១៩ នៅតាមខេត្តថា «យើងបានឃើញហើយថា អ្នកជំងឺរបស់យើង ជួនកាលកន្លែងខ្លះមានការ កើនឡើង ដូចជា នៅខេត្តព្រះសីហនុជាដើម អ៊ីចឹងបើកើត ឡើងរបៀបនេះ ធ្វើឲ្យកន្លែងដែល យើងទទួល គឺវាមិនគ្របគ្រាន់ទេ។
អ៊ីចឹងខ្ញុំបានពិភាក្សាជា មួយនឹងឯកឧត្តម ម៉ម ប៊ុនហេង យើងត្រូវប្រើប្រាស់ សាលារៀន ហើយខ្លះមាន អ្នកជូនយោបល់ខ្ញុំថា ឲ្យយកកុងទីន័រ រមកកែច្នៃធ្វើជាបន្ទប់ ប៉ុន្តែគឺវាមិនល្អទេ អ៊ីចឹងខ្ញុំគិតថា ត្រូវប្រើប្រាស់សាលារៀន ហើយសាលារៀន ដែលខ្ញុំបានធ្វើកន្លងមក គឺស្អាតៗណាស់ គឺនៅទីរួមខេត្ត និងកន្លែងមួយចំនួន គឺយើងយក សាលារៀនតែម្តង អ្វីដែលជាបញ្ហាបន្ទាន់ គឺត្រូវជ្រើសរើសទីតាំងណាមួយឬពីរ ក្នុងខេត្តមួយ ហើយគឺថានិង រៀបចំប្រព័ន្ធទឹក ភ្លើង ចូលឲ្យដល់ជាបន្ទាន់ នេះជាកិច្ចការបន្ទាន់ នៅតាមខេត្តត្រូវ យកចិត្តទុកដាក់»។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា «រាជធានីភ្នំពេញមិន ជាចំណោទទេ ដោយសារយើង មាន មន្ទីរពេទ្យរុស្ស៊ី ហើយអគារ នៅចាក់អង្រែ ហើយក្រៅពីនោះ នៅមន្ទីរពេទ្យ UT ហើយនឹងសណ្ឋាគារ អាំងទែកុងទីណង់ តាល់ហើយ មិនជាចំណោទទេ ប៉ុន្តែអ្វីដែលជាចំណោទ គឺនៅតាមបណ្តាខេត្ត ដែលត្រូវធ្វើបន្ទាន់ ដោះស្រាយធ្វើមិច ត្រូវជ្រើសរើសសាលារៀន ដែលយើងកំពុងតែបិទ យកអគារមួយ ឬពីរ គឺឲ្យមាន ច្រើនបន្ទប់ រៀបចំបន្ទប់ រៀបចំគ្រែ ដើម្បីដំណើរការតែម្តង ដោយប្រើប្រាស់ កម្លាំងសរុប ដែលអាចយកទាំង កម្លាំងប៉ូលីស កម្លាំងទាហាន និងប៉េអឹមដើម្បី យកមកជួយការងារ នេះតែម្តង»។
ជាមួយគ្នានោះ សម្តេចបានបញ្ជាក់ពី ការសម្រុកដោះស្រាយ បញ្ហាតនោះ គឺភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ចូលទៅ ក្នុងសាលាតែម្តង ហើយរៀបចំគ្រែ ដោះស្រាយគ្រែ ដើម្បីដាក់សម្រាប់ទទួលអ្នកជំងឺដែល យើងត្រូវមាន ការចំបាច់ នេះជាវិធីដែលដោះ ស្រាយបន្ទាន់ ហើយយើងមានអគារ ស្រាប់ទាំងអស់ មិនចាំបាច់ដូចនៅ ប្រទេសចិនគេកសាង អគារភ្លាមៗ ដែលយើង គឺមិនចំបាច់ទេ គឺយើងយកអគារ សាលារៀនតែម្តង បន្ទប់សាលារៀន ដែលយើងបានធ្វើ កន្លងទៅស្អាតៗណាស់ ហើយរឿងដែលខ្វះ គឺថាខ្វះតែបន្ទប់ទឹកទេ ប៉ុន្តែបើនិយាយពី សាលាមានកន្លែងខ្លះ គឺមានបន្ទប់ទឹក ប៉ុន្តែបណ្តាញទឹក ដែលត្រូវផ្គត់ផ្គង់ គឺវាត្រូវឲ្យគ្រប់ ដែលត្រូវខិត ខំដោះស្រាយបញ្ហានឹងបន្ទាន់។
បន្ថែមលើសពីនោះ សម្តេចតេជោ បានអំពាវនាដល់ថ្នាក់ខេត្ត ត្រូវយកចិត្តទុកដាក់ អំពីបញ្ហានេះ ព្រោះដើម្បីជៀសវាង គឺនៅពេលមាន អ្នកជំងឺច្រើន យើងមិនអាច រកកន្លែងដាក់បាន តែយើងបានត្រៀម បម្រុងទុកហើយ។
សម្តេចនាយករដ្ឋមន្ត្រី បានស្នើដល់ថ្នាក់ខេត្ត លោក ម៉ម ប៊ុនហេង ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ចូលរួមផ្តល់មតិបន្ថែមទៅឲ្យសុខាភិបាលខេត្ត រួមជាមួយនឹងគណៈអភិបាល ដើម្បីពិនិត្យទៅថា គួរយកកន្លែងណា ដែលសមស្រប យើងមិនមែនចេះ តែដើរយកទេ គឺយកកន្លែងណា ដែលសមស្រប ដែលមានលទ្ធភាព ហើយដែលមិន អាចរីករាលដាល ទៅកន្លែងដទៃ៕