អង្គភាព​អ្នក​នាំ ពាក្យរាជរដ្ឋាភិ ​បាលអំពាវនាវឱ្យ ប្រជា​ព​លរដ្ឋប្រើ ប្រាស់​សេវាសុខា ភិបា​លមូលដ្ឋាន​​ នៅក្បែរផ្ទះ

(ភ្នំពេញ)៖ បន្ទាប់ពីប្រជាពល រដ្ឋមួយចំនួនតូច ហាក់មានការភ័យ ខ្លាចស្លន់ស្លោរហូត ដល់មានការយល់ច្រឡំ ខុសអំពីអាការៈជំងឺ ផ្សេងៗដូចជាជំងឺផ្តា​ សាយធម្មតាផ្តាសាយ ធំជំងឺរលាកសួត ធម្មតាជំងឺរលាកផ្លូវ ដង្ហើមនិងអាការៈ ជំងឺផ្សេងៗទៅ​នឹ ងអាការៈវីរុសកូវីដ-១៩នោះ។

អង្គភាពអ្នកនាំ ពាក្យរាជរដ្ឋាភិបាល កម្ពុជាបានចេញសេចក្តី អំពាវនាវមួយឱ្យ ប្រជាពលរដ្ឋ​កម្ពុជា ​ប្រើប្រាស់សេវា សុខាភិបាលមូលដ្ឋាន ដូចជាមណ្ឌលសុខភាព ដែលនៅជិតផ្ទះ​ នឹងបន្ត​អនុវត្តន៍​នូវវិធាន ការប្រុងប្រយ័ត្ន! និងរក្សាអនាម័យខ្ពស់។

ជាមួយគ្នានេះការយល់ ខុសរបស់ប្រជាពលរដ្ឋ បែបនេះបាន​ធ្វើឱ្យមាន ការសម្រុកមកមន្ទីរ ​ពេទ្យ​មិត្តភាពខ្មែរ-សូវៀត នៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យ​បង្អែក តាមបណ្តាខេត្តមួយ ​ចំនួនច្រើន​ហួសពី ការរំពឹងទុក។

នេះបើតាមការបញ្ជាក់ របស់​អង្គភាពអ្នកនាំ ពាក្យរាជរដ្ឋាភិបាល។ ឆ្លើយតបទៅនឹងការ ព្រួយបារម្ភ និងការភ័យស្លន់ ស្លោរបស់ប្រជាពល រដ្ឋនេះដែរ អង្គភាពអ្នកនាំពាក្យរាជ រដ្ឋាភិបាលបានរម្លឹក ជាថ្មីនូវកិច្ចខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តន៍ វិធានការយ៉ាងយក ចិត្តទុកដាក់និងដោយហ្មត់ចត់ ជាទីបំផុតក្នុងការ ​បំពេញ​ភារកិច្ចការ ពារព្យាបាល និងទប់ស្កាត់ការ ចម្លងនៃវីរុសកូវីដ-១៩ផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *