(ភ្នំពេញ)៖ បើតាមនាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល ដែលបានប្រកាសឱ្យ ដឹងនៅព្រឹកថ្ងៃ ចន្ទនេះថាកម្ពុជាបាន រកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ ចំនួន២នាក់បន្ថែម ទៀតដែលធ្វើ ឱ្យចំនួនសរុបកើន ដល់៨៦នាក់ហើយ នេះបើគិតត្រឹមម៉ោង ១០ព្រឹក ថ្ងៃទី២៣ មីនានេះ។
ជាមួយនឹងការកើនឡើង លឿនគួរសមនេះ នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង (CDC) ក៏បានអះអាងឱ្យ ដឹងជាថ្មីថាមិន ទាន់មានការឆ្លង នៅក្នុងសហគមន៍ នៅឡើយទេ។
អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ទាំង២នាក់នេះ គឺម្នាក់នៅក្នុងខេត្ត កំពង់ចាមនិងម្នាក់ទៀត នៅក្នុងខេត្តកោះកុង។ ការរកឃើញអ្នកឆ្ល ងថ្មីនេះកើតឡើងបន្ទាប់ ពីក្រសួងសុខាភិបាល កម្ពុជាបានប្រកាស ពីការរកឃើញអ្នក ឆ្លងជំងឺកូវីដ-១៩ថ្មីដល់ទៅ៣១នាក់ នៅក្នុងខេត្តព្រះសីហនុ។
ករណីឆ្លងថ្មីនេះ គឺភាគច្រើនរកឃើញ នៅសណ្ឋាគារមួយ ដែលជាកន្លែង ដែលជនជាតិបារាំង ២នាក់ឆ្លងជំងឺកូវីដ-១៩ស្នាក់នៅ។ ក្នុងចំណោមអ្នកឆ្លង ថ្មីទាំង៣១នាក់នេះ គឺមានជនជាតិ បារាំង២៩នាក់ដែលភ្ញៀវ ទេសចរនិងជនជាតិ ខ្មែរចំនួន២នាក់។
ជនជាតិខ្មែរទាំង ២នាក់នេះគឺ ជាអ្នកមគ្គុទេសទេសចរ ឱ្យក្រុមភ្ញៀវទេសចរបារាំង។ បើតាមក្រសួងសុ ខាភិបាលកម្ពុជា នៅពេលនេះជនជាតិ បារាំងទាំង ២៩នាក់និងជនជាតិ ខ្មែរ២នាក់ដែលរក ឃើញឆ្លងមេរោគកូវីដ-១៩ ត្រូវបានដាក់ឱ្យនៅដាច់ ដោយឡែកតាមបន្ទប់ នៅក្នុងសណ្ឋាគារ មួយក្នុងខេត្តព្រះសីហនុ ដើម្បីធ្វើការព្យាបាល។
សណ្ឋាគារដែល ដាក់ពួកគេនេះ ត្រូវបានបិទជាបណ្តោះ អាសន្នដោយមិនឱ្យ មានការចេញចូល ដោយគ្មានភារ កិច្ចឡើយ។ សូមជម្រាបជូនថា គិតទាំងអ្នកឆ្លងថ្មី នៅថ្ងៃនេះគឺកម្ពុជាមាន អ្នកផ្ទុកជំងឺកូវីដ-១៩កើន ឡើងដល់ចំនួន ៨៦នាក់ហើយ។
ក្នុងនោះខេត្តព្រះសីហនុ បាននាំមុខគេដោយ មានអ្នកឆ្លងចំនួន ៣៤នាក់ខេត្តកំពង់ចាម១១នាក់រាជ ធានីភ្នំពេញ១១នាក់ ខេត្តបាត់ដំបង៨នាក់ ត្បូងឃ្មុំ៤នាក់ ខេត្តកែប៤នាក់ កំពង់ឆ្នាំងចំនួន៣នាក់ សៀមរាប២នាក់ កោះកុង២នាក់ កំពត២នាក់ព្រះវិហារ២ នាក់បន្ទាយមានជ័យ២នាក់ និងខេត្តកណ្តាលម្នាក់។
បើទោះបីនៅ កម្ពុជាមានករណី ឆ្លងជំងឺកូវីដ-១៩កើត ឡើងជារៀងរាល់ ថ្ងៃក៏ដោយ។ ប៉ុន្តែនាយកដ្ឋានប្រយុទ្ធនឹង ជំងឺឆ្លង(CDC)នៃ ក្រសួងសុខាភិបាល បានអះអាងថា មកដល់ពេលនេះ ពុំទាន់រកឃើញភ័ស្តុតាង បញ្ជាក់ថាមាន ការឆ្លងក្នុងសហគមន៍ នៅឡើយទេ តែលទ្ធភាពនឹងអាច កើតមានឡើង។
សូមកត់ សម្គាល់បន្ថែមថា ការរកឃើញអ្នក ឆ្លងថ្មីចំនួន២នាក់ បន្ថែមទៀតនេះ កើតឡើងចំពេល ដែលក្រុមគ្រូពេទ្យ ជំនាញរបស់ចិន ចំនួន៧នាក់និងសម្ភារៈ ពេទ្យមួយចំនួនផង ត្រូវបានបញ្ជូនមកដល់ ប្រទេសកម្ពុជាដើម្បី ចូលរួមជួយប្រយុទ្ធ ប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩នេះ។
ស្ថានទូតចិនប្រចាំ នៅកម្ពុជា បានបញ្ជាក់ថាក្រុម គ្រូពេទ្យជំនាញរបស់ ចិននឹងពិភាក្សាអំពីបទ ពិសោធន៍នៃកិច្ច ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ជាមួយនឹងភាគីកម្ពុជា ជួយសម្របសម្រួល កិច្ចប្រយុទ្ធប្រឆាំង នឹងជំងឺនេះនិងផ្តល់ យោបល់ណែនាំជូន ដល់អ្នកជំងឺក្នុងពេលព្យា បាលកូវីដថ្មីនេះ៕