កម្លាំងអាវុធហត្ថ ចំនួន៣០នាក់ រថយន្ត៤គ្រឿង ជួយដឹកជញ្ជូនពលរដ្ឋ ដែលវិលត្រឡប់ មកពីប្រទេសថៃ ទៅស្រុកកំណើត វិញដោយសុវត្តិភាព

(ខេត្តបន្ទាយមានជ័យ)៖រថយន្ត៤គ្រឿងនិង កម្លាំងអាវុធហត្ថ ចំនួន៣០នាក់បាន ជួយដឹកជញ្ជូនពលរដ្ឋ ដែលវិលត្រឡប់មក ពីប្រទេសថៃទៅស្រុក កំណើតវិញដោយសុវត្តិភាព ដឹកនាំដោយលោកឧត្តម សេនីយ៍ត្រីបោនប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ និងមេបញ្ជាកា រងនៅព្រឹក ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០ នៅចំណុចច្រកទ្វារ អន្តរជាតិប៉ោយប៉ែត។

លោកបោនប៊ិនបាន ប្រាប់អ្នកយកព័ត៍មាន ឲ្យដឹងថាការជួយដឹក ជញ្ជូនពលរដ្ឋដែលវិល ត្រឡប់មកពី ប្រទេសថៃទៅ ស្រុកកំណើតវិញ ដោយសុវត្តិភាពនោះ ដោយគោរពតាមបទ បញ្ជារបស់លោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងរាជ អាវុធហត្ថ លើផ្ទៃប្រទេស បានដាក់ចេញនូវ បទបញ្ជាដល់កំលាំង អាវុធហត្ថខេត្ត បន្ទាយមានជ័យ យករថយន្តរបស់អង្គ ភាពអាវុធមានទាំង ប៉ុន្មានយកទៅដឹក ពលរដ្ឋដែលបុក មកពីប្រទេសថៃរាប់ ពាន់នាក់កក កុញនៅច្រក ទ្វារអន្តរជាតិប៉ោយប៉ែត យកទៅស្រុកកំណើត វិញដោយសុវត្តិភាព ដែលអាចធ្វើទៅបាន។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនបានបញ្ជាក់ ឲ្យដឹងទៀតថានៅយប់ ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០នោះ មានពលករ ​ខ្មែរ​ចំនួន​៥.០០០នាក់ ត្រូវបានភាគីថៃអនុញ្ញាត ឲ្យធ្វើដំណើរមក ស្រុកកំណើតវិញ ដើម្បី​បញ្ចៀស ​ការ​ឆ្លង​រីក​រាល ដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ក្នុងនោះពួក ពលករទាំង ៥.០០០ នេះអាជ្ញាធរកម្ពុជា  តម្រូវ​ឲ្យ​​​ទៅ​​​​ ​នៅ​មណ្ឌល​ សំចត​មួយ​រយៈ​ដើម្បី ​ត្រួតពិនិត្យ​សុខភាព បើ​រក​ឃើញ​លើ ​បុគ្គលណាមួយ សង្ស័យថាមាន ផ្ទុកមេរោគ គឺ​គេ​ទុក​ឲ្យ ​ពួកគាត់​នៅ​ទីនោះ ​រយៈពេល​១៤​ថ្ងៃ​ដើម្បី​ព្យា បាលបើ​រក​អត់​ ឃើញ​សង្ស័យ​ថា ​មាន​មេរោគ​​​នោះ​ទេ​​ ពួកគាត់​ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ ទៅតាម​លំនៅ ឋាន​រៀងៗ​ខ្លួន​វិញ ​ ក្រោម​ការ​តាម ដាន​ពី​អាជ្ញាធរ​មូល ដ្ឋាន​បន្ត​ទៀត។

លោកបានបញ្ជាក់ ឲ្យដឹងទៀតថាកន្លែង សំចតមានចំនួន ២កន្លែង ទី​១ នៅ​ភូមិ​ដី​ថ្មី ស្ថិតក្នុង​សង្កាត់​ប៉ោយប៉ែត ទី​២ ស្ថិត​ក្នុង​ចំណត​រ៉ា​រថភ្លើង ហើយ​ពេលនេះ​ពលករ ​ទាំងអស់​ស្ថិត​ក្រោម ​ការ​យកចិត្ត​ទុក​ពី​ អាជ្ញាធរ​ កម្ពុជា​យ៉ាង​ខ្លាំង។

ប្រជាពលរដ្ឋខ្មែរដែល វិលមកស្រុកកំណើត វិញនោះភាគច្រើន នៅតាមព្រំដែនកម្ពុជាថៃ ជាពិសេស​​​នៅ​ ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​​ ដើម្បី​ឲ្យ​វិល​ត្រឡប់ ​មក​ស្រុកកំណើត​វិញ ​ដោយ​ខានមិនបាន ដែល​ចំនួន​ប្រជា ពលរដ្ឋ​ដែល ​វិលត្រឡប់​ទៅ​ស្រុក កំណើត​វិញ​នោះ គឺមាន​ចំនួន​ជាង​៥​ ពាន់​នាក់​ឯណោះ ហើយ​ការ​ធ្វើ ដំណើរ​គឺ​ចាប់ពី ​ព្រឹក​ម៉ោង​៧ ​រហូតដល់​ម៉ោង ១២​យប់​ឯណោះ ទើប​មាន​ការ​បិទ​ ច្រក​ទ្វារ​តែម្ដង។

ក្នុងនោះលោក អ៊ុំរាត្រី លោកអភិបាលខេត្ត បន្ទាយមានជ័យបានមាន ប្រសាសន៍ថា ពលរដ្ឋ​ខ្មែរ​ ដែល​ ដែលមកពីប្រទេស ថៃនោះអាជ្ញាធរខេត្ត បានប្រមូលពួកគាត់ ឲ្យនៅក្នុងមណ្ឌល សំចតមួយ​រយៈ​ដើម្បី​ រង់ចាំ​ត្រួតពិនិត្យ ​សុខភាព​ពី​សំណាក់ ​លោកគ្រូ​ពេទ្យ​សិនមិន ឲ្យធ្វើដំណើរ ផ្ដេសផ្ដាសនោះឡើយ ​ព្រោះ​​​ ខ្លាច​ពួកគាត់​ផ្ទុក ​នូវ​មេរោគ​​កូវីដ​១៩ យក​ទៅ​ចម្លង ​ដល់​ក្រុម​គ្រួសារ​ ដែល​នៅ​ឯ​ស្រុក កំណើត​របស់​ខ្លួន។

ដូច្នេះ​ត្រូវតែ​ដាក់​ពួក គាត់​នៅ​ដោយឡែក ​មួយ​រយៈ ​រង់ចាំ​ឲ្យ​គ្រូពេទ្យ ​ពិនិត្យ​សុខភាព​របស់ ​ពួកគាត់​បើ សិនជា​ជន​ណា ​​សង្ស័យ​មាន​ផ្ទុក ​មេរោគ ​កូវីដ​១៩​ គឺ​គេ​នឹង​យក ​ទៅ​ព្យាបាល​ទៅតាម​នី តិវិធី​របស់​ពេទ្យ  ហើយ​បើសិន ជា​ជន​ណា អត់​មាន​ផ្ទុក​នូវ ​មេរោគ​​​នេះ ​នោះ​ទេ​​ នឹង​គេ​ឲ្យត្រឡប់ទៅ ស្រុកកំណើតវិញនា  ពេលដ៏ខ្លីខាង មុខនេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *