(ភ្នំពេញ)៖ ថ្លែងប្រាប់ក្រុមអ្នក សារព័ត៌មាននៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ លោក ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាលកម្ពុជា បានថ្លែងថា ក្រុមគ្រូពេទ្យចិនដែល ទើបមកដល់នេះសុទ្ធ តែអ្នកមានបទពិសោធន៍ ខ្ពស់ក្នុងការទប់ស្កាត់ជំងឺ កូវីដ-១៩ ហើយ លោកសង្ឃឹមថា កម្ពុជានឹងអាចប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយ ប្រសិទ្ធភាព។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខា ភិបាលកម្ពុជា“ខ្ញុំសូមស្វាគមន៍ក្រុម គ្រូពេទ្យទាំងអស់ដែល អញ្ជើញមកទីនេះ ដែលនេះជាសញ្ញា មួយនៃមិត្តភាព សាមគ្គីភាពនៃបង ប្អូនប្រជាជនចិននិ ងប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន ពេលលំបាកគាត់ មកជួយយើងភ្លាម។
ដូច្នេះយើងមាន អ្នកឯកទេសសាធារណរ ដ្ឋប្រជាមានិតចិន យើងរៀនសូត្រពី សាធារណរដ្ឋប្រជា មានិតចិន គាត់មានបទបិសោធន៍ច្រើន”។
សូមបញ្ជាក់ថា ការមកកាន់ ប្រទេសកម្ពុជានេះ ក្រុមជំនាញការពេទ្យ ចិនទាំង៧រូបនេះ ក៏បាននាំមក ជាមួយនូវសម្ភារ បរិក្ខារវេជ្ជសាស្ត្រ មួយចំនួនដូចជា ស្រោមដៃចំនួន ៧.០០០, ម៉ាស់វះកាត់ចំនួន៥៨.០០០, ម៉ាស់វេជ្ជសាស្ត្រ ចំនួន៥៥.០០០, ម៉ាស់ N95 ចំនួន៥.០០០, មួកចំនួន១៨.៥០០, គម្រប ស្បែកជើង ចំនួន៤.០០០, អាវអ៊ាមចំនួន១.៣០០, សម្លៀកបំពាក់ សុវត្ថិភាពមន្ត្រី សុខាភិបាលចំនួន ១.២៥០, របាំងមុខវេជ្ជសាស្ត្រ ចំនួន៥០, ទែម៉ូមែត្រវាស់ កម្តៅប្រើអ៊ិនហ្រ្វារ៉េត និងវ៉ែនតាសុវត្ថិភាព ចំនួន២.២៨០៕