(ខេត្តបន្ទាយមានជ័យ)៖ លោកអ៊ុំរាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ជាគណៈបញ្ជាការ ឯកភាពខេត្ត ព្រមទាំង ថ្នាក់ដឹកនាំ លោកហ៊ឹលរ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ លោកយ៉ាន់សុវណ្ណ មេបញ្ជាការកង រាជអាវុធហត្ថ ក្រុងសិរីសោភ័ណ អង្គភាពយោធ ភូមិភាគទី៥ទិសទី១ បន្ទាយមានជ័យដឹកនាំ ដោយលោក ឧត្តមសេនីយ៍ត្រី ជុំសេដ្ឋាបានចុះ ពិនិត្យនិងកំណត់ យកទីតាំងសណ្ឋា គារព្រះច័ន្ទត្រៀមទុក ជាកន្លែងសម្រាប់ បង្ការទប់ស្កាត់ អ្នកជំងឺឆ្លងកូវីដ១៩ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី២៤ ខែ មិនា ឆ្នាំ២០២០។
ក្នុងការចុះពិនិត្យទី តាំងនោះលោកអ៊ុំរាត្រី បានមានប្រសាសន៍ ថាក្រោយពីមាន ការយល់ព្រមពីម្ចាស់ សណ្ឋាគាររដ្ឋ បាលខេត្តបន្ទាយ មានជ័យបានធ្វើ ការជួលសណ្ឋាគារ នេះក្នុងរយះពេល ២ខែក្នុងនោះគេ ឃើញមានវត្តមាន រដ្ឋបាលខេត្ត រដ្ឋបាលក្រុង កំលាំងអាវុធហត្ថ និងអង្គភាពយោធ ភូមិភាគទី៥ទិសទី១ បន្ទាយមានជ័យ បានពួតដៃគ្នាបាញ់ ថ្នាំសម្លាប់មេរោគ ចោសសម្អាតអនាម័យ ជំវិញសណ្ឋាគារនេះយ៉ាង សរស្រាក់សរ ស្រាំដើម្បីឲ្យមាន ផាសុខភាពត្រៀម ទុកទទួលអ្នកកើតជំងឺ ឆ្លងកូវីដ១៩នៅពេលខាង មុខនេះ។
លោកអ៊ុំរាត្រីបានបញ្ជាក់ ឲ្យដឹងទៀតថាសណ្ឋាគារ ព្រះច័ន្ទនេះជាផ្នែកមួយ រៀបចំ និង ត្រៀមបង្ការទុកជាមុន ដើម្បីទទួលបងប្អូន ប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត និងមកពិគ្រោះ ទទួលការពិនិត្យ និងការការពារ ដើម្បីប្រយុទ្ធ ប្រឆាំងពីការរាត ត្បាតឆ្លងជំងឺកូវីដ១៩។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថា ការចុះត្រួតពិនិត្យ ទីតាំងសណ្ឋាគារនេះ ដើម្បីត្រៀមបម្រុង ទុកជាមុនក្នុង ករណីចាំបាច់ ដើម្បីបង្ការ ទប់ស្កាត់ការរាត ត្បាតពីជំងឺផ្លូវដង្ហើមកូវីដ១៩។
ជាជំហានដំបូង ក្នុងការត្រៀមបម្រុងនេះ រដរដ្ឋបាលខេត្ត បន្ទាយមានជ័យ បានកំណត់យក សណ្ឋាគារ នេះដែលមាន៤២ បន្ទប់ដើម្បីទុក ក្នុងការទទួលពិគ្រោះ និងផ្តល់សេវាត្រួត ពិនិត្យចំពោះបង ប្អូនប្រជា ពលរដ្ឋដែលស្ម័គ្រ ចិត្តមកធ្វើតេស្តពី ជំងឺឆ្លងកូវីដ១៩ តាមរយៈការពិនិត្យនិង ការផ្តល់សេវាពិ គ្រោះយ៉ាង ម៉ត់ចត់ពីក្រុម គ្រូពេទ្យជំនាញប្រ ចាំការនៅទី នេះផងដែរ។
ពាក់ព័ន្ធវិធានការ របស់អាជ្ញាធរខេត្តនេះ ប្រជាពលរដ្ឋ ក៏ដូចជាមតិមហាជន បានអបអរសាទរ ដោយពួក គាត់បានបញ្ចេញ មតិប្រហាក់ ប្រហែលគ្នាថា ក្រោយពីមានករណី មេរោគកូវីដ១៩នេះ បានវាយលុកដល់ ប្រជាពលរដ្ឋក្នុង ខេត្តបន្ទាយមានជ័យ មួយចំនួនតូចរួចមក ក៏មានប្រជាពលរដ្ឋខ្លះ មានការសង្ស័យលើ ខ្លួនពួកគាត់ផងដែរ តែពួកគាត់ពិបាក នឹងស្វែងរកទីកន្លែង ក៏ដូចជាគ្រូពេទ្យជំនាញ ដើម្បីពិនិត្យដល់ពួកគាត់ណាស់។
ក្រោយពីរដ្ឋបាល សាលាខេត្តបានយក ទីតាំងសណ្ឋាគារព្រច័ន្ឋ ធ្វើជាកន្លែងផ្តល់សេវា ត្រួតពិនិត្យធ្វើឲ្យ ពួកគាត់មានភាព កក់ក្តៅក្នុងការសង្ស័យ បន្តទៅទៀតនេះ ជាការយកចិត្ត ទុកដាក់ចំពោះសុខ ទុក្ខរបស់ ប្រជាពលរដ្ឋ ទូទាំងខេត្ត ដែលកំពុងប្រឈម នឹងការគំរាមកំហែង ពីមេរោគកូវីដ១៩នេះយ៉ាងខ្លាំង។
រដ្ឋបាលសាលាខេត្ត ក៏បានបញ្ជាក់ដែរថា ក្រោយពីលោកអភិបាល ខេត្តមន្ត្រីព័ន្ធបាន ចុះពិនិត្យ និងរៀបចំទីតាំង ដែលបានកំណត់ យកខាងលើបានរួចរាល់ ក្នុងនាមរដ្ឋបាលខេត្ត សូមអំពាវនាវដល់ បងប្អូនប្រជា ពលរដ្ឋណាដែល មានការសង្ស័យ ឬជាប់ពាក់ព័ន្ធនឹង ការទំនាក់ទំនងជាមួយ អ្នកដែលបាន ផ្ទុកហើយ ជាពិសេសបង ប្អូនពលករខ្មែរដែល ទើបនឹងវិលពីប្រទេស ថៃនាពេលថ្មីៗនេះ ក៏សូមមកជួបគ្រូ ពេទ្យជំនាញដែលបាន ប្រចាំការ២៤ម៉ោង កន្លែងទីតាំងដែល បានកំណត់ ដើម្បីពិនិត្យរក មេរោគកូវីដ១៩ឲ្យ បានទាន់ពេលវេលា ចៀសវាងរាតត្បាត ឆ្លងបន្តដល់ក្រុមគ្រួសារ ក៏ដូចជាអ្នកដទៃ បន្តទៀតទៀត៕