ថៃដាក់ប្រទេសខ្លួនក្នុង ស្ថានភាពអាសន្ន រយៈពេល​មួយខែ ដោយ​ចាប់ផ្តើម​ពីថ្ងៃទី២៦ មីនា  

(ប្រទេសថៃ)៖ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានប្រកាសថា ពី​ដាក់ប្រទេសក្នុងស្ថាន ភាពអាសន្នរយៈ ពេលមួយខែ ដោយ​ចាប់ពីថ្ងៃទី ២៦ ខែមីនាតទៅ ដើម្បីប្រយុទ្ធ ប្រឆាំងការរីករាលដាលនៃនឹងជំងឺ COVID-19 ។ នេះបើតាមការចេញ ផ្សាយរបស់ទីភ្នាក់ ងារសារព័ត៌មាន Reuters នៅរសៀល ថ្ងៃអង្គារ (២៤ មីនា) នេះ។

លោកនាយករដ្ឋ មន្ត្រីថៃបានអះអាងថា ការដាក់ប្រទេស ក្នុងគ្រាអាសន្ននេះ នឹងផ្តល់សិទិ្ធអំណាច បន្ថែមទៀតដល់ នាយករដ្ឋមន្រ្តីក្នុងការ ចាត់ចែងវិធានការ បន្ថែមទៀតដើម្បីទប់ ទល់នឹងវីរុស COVID-19 រួមមានទាំងការ ផ្តល់សិទ្ធិអំណាច បន្ថែមដល់មន្ត្រី និងអនុញ្ញាតឲ្យ​បង្កើត ប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីកាត់ បន្ថយចលនា ប្រជាជនជាដើម។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេស ថៃមានអ្នកឆ្លងជំងឺ COVID-19 សរុបទូទាំង ប្រទេសចំនួន ៨២៧ ករណី និងអ្នកស្លាប់មានចំនួន ០៤នាក់ផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *