(ខេត្តតាកែវ)៖ ក្រោមការយកចិត្ត ទុកដាក់ខ្ពស់ ចំពោះបញ្ហាបទ ល្មើសគ្រឿងញៀន ជាពិសេសដើម្បី លុបបំបាត់ទាំង ស្រុងករណីដំណាំ កញ្ឆាខុសច្បាប់ នៅស្រុកគិរីវង់ ព្រឹកថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរ បាលខេត្តតាកែវ បានដឹកនាំកម្លាំង ដោយផ្ទាល់ ចុះស្រាវជ្រាវ រុករក បង្រ្កាបករណីដាំដុះកញ្ឆាខុសច្បាប់ នៅត្រង់ចំណុច ខ្នងភ្នំបាយ៉ងកោ ដែលស្ថិត នៅក្នុងភូមិ សាស្ត្រឃុំព្រះបាទជាន់ជុំ ឃុំសោម និងឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ។
លទ្ធផលបង្ក្រាប និងកាប់បានយកមក កម្ទេចដុតបំផ្លាញចោល ដំណាំកញ្ឆានៅនឹង កន្លែងចំនួន ១៤ ទីតាំង លើផ្ទៃដីដាំដុះសរុប ៩.៩៧១ ម៉ែត្រការ៉េ ដែលមានអាងទឹកចំនួន ១០ ទុយោទឹក ១៥០០ ម៉ែត្រ សម្រាប់ស្រោច ស្រព ព្រមទាំងបាន ផ្សព្វផ្សាយ អប់រំណែនាំ ដល់លោកមេភូមិ មេឃុំ ជាអាជ្ញាធរនៅមូលដ្ឋាន ខាងលើអោយ ជួយពន្យល់ទៅដល់ ប្រជាពលរដ្ឋកុំ ឲ្យដាំដំណាំកញ្ឆា បន្តទៅទៀត ព្រោះជាដំណាំខុសនឹងច្បាប់ និងបន្តស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជន ល្មើសដែលលួចដាំដើម្បី យកមកផ្តន្ទា ទោសតាមច្បាប់ ។
ក្នុងប្រតិបត្តិការចុះ ដឹកនាំបង្គ្រាប ខាងលើ គឺបានប្រើ ប្រាស់កម្លាំង នគរបាលខេត្ត សហការជាមួយ នគរបាលស្រុក និងវរសេនាតូចលេខ ៦០៣ សរុបចំនួន ១៥០ នាក់ផងដែរ ៕