(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ បានសហការជាមួយ កម្លាំងកងការពារ ព្រំដែនលេខ៥០៣ ដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកង៥០៣ ចុះអប់រំណែនាំដល់ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលទើបតែត្រឡប់ មកពីប្រទេសថៃឲ្យបាន យល់ដឹងអំពីវិធីការពារ ការឆ្លងរីករាល ដាលនៃជំងឺកូវីដ-១៩ ក្រោយពី ប្រជាពលរដ្ឋចេញ មកតាមច្រករបៀងចំការ គរក្នុងស្រុកស្វាយ ចេកខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ២៥ខែ មិនា ឆ្នាំ២០២០។
ក្នុងនោះលោក ឧត្តមសេនីយ៍ទោ ឈុន ម៉ៅ បានប្រាប់ពលករថា ដើម្បីសុវត្តិភាពខ្លួនឯង និង ក្រុមគ្រួសារ និងប្រជាពលរដ្ឋ ផ្សេងទៀតជាសវាងពី ការឆ្លងរីករាលដាលនៃ ជំងឺកូវីដ១៩ នោះពលករខ្មែរ ដែលទើបវិលត្រឡប់ ពីធ្វើការនៅថៃនិង បរទេសផ្សេងទៀត ត្រូវដាក់ឲ្យនៅដាច់ ដោយឡែករយៈពេល១៤ ថ្ងៃនៅឲ្យឆ្ងាយពី ក្រុមគ្រួសារពួកគេ ត្រូវឲ្យគ្រូពេទ្យ ត្រួតពិនិត្យលើសុខភាព និងបាញ់កំដៅ យកសំណាក ទៅឲ្យវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជាពិនិត្យ រកមេរោគកូវីដ ១៩COVID-19 ។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថាមន្ត្រី សុខាភិបាលនិងគ្រូ ពេទ្យគ្រប់កម្រឹត និងអ្នកពាក់ព័ន្ធ បានចាត់ គ្នាចុះទៅតាម គោលដៅនានា មានតាមផ្ទះ តាមសហគមន៍ តាមទីកន្លែងសា ធារណៈនៅតាមភូមិឃុំ សង្កាត់ ទាំង៦៥របស់ ស្រុក ក្រុងទាំង៩នៅខេត្ត បន្ទាយមានជ័យ ដើម្បីទទួលពិនិត្យ ថែទាំសុខភាព ក៏ដូចជា នាំអ្នកដែលត្រូវយក សំណាកបញ្ជូនទៅ វិទ្យាស្ថានប៉ាស្ទ័រ កម្ពុជាជាដើម ។
ពោលផ្តោត ការផ្សព្វផ្សាយ អបរំថែបំប៉នសុខភាព លើបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មក ពីធ្វើការនៅបរទេស ពិសេសនៅប្រទេសថៃនេះត្រូវចាត់វិធាការដើម្បីបង្ការការឆ្លងនៃវីវុសកូវីដ១៩ទៅតាមការណែនាំ របស់ក្រសួង សុខាភិបាល នៃព្រះរាជា ណាចក្រកម្ពុជា ។
លោកបានបញ្ជាក់ឲ្យ ដឹងទៀតថានៅតាម បញ្ជាការដ្ឋាន មន្ទីរ អង្គភាពរដ្ឋ ឯកជន អង្គការនិងលំនៅដ្ឋាន នីមួយៗមាន ម៉ាស៊ីនពិនិត្យវាស់ កំដៅក្នុងខ្លួនមាន ទឹកអាល់កុល ឬជែលសម្រាប់ លាងសំអាតដៃ ។
លោកបានបញ្ជាក់ ឲ្យដឹងទៀតថា ពលករទាំងអស់ ត្រូវអនុវត្តវិធានការ បង្ការការឆ្លងនៃវីរុស COVID-១៩ តាមរយៈការ វាស់ស្ទង់កំដៅក្នុងខ្លួន និង លាងសំអាតដៃជា មួយអាល់កុល រឺជែល ព្រមទាំងពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវផង ដែរឲ្យបានគ្រប់១៤ ថ្ងៃទើបបញ្ជាក់ថាបុគ្គល នោះគ្មាន ការឆ្លងនៃវីរុស COVID-១៩នោះទេ ៕