(ខេត្តបន្ទាយមានជ័យ)៖នៅព្រឹក ថ្ងៃទី១ខែសីហា ឆ្នាំ២០១៩នេះនៅក្នុងមន្ទីរសង្គម កិច្ចអតីតយុទ្ធជន និងយុវនីតិសម្ប ទាខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើពិធីចែក អំណោយជូនដល់គ្រួសារ ពិការថែមទាំងក្រីក្រគ្មាន ទីពឹងទៀតចំនួន ៦០គ្រួសារបានម ពីមូលនិធិជនពិការតាម រយៈប្រធានមន្ទីរអតីតៈយុទ្ធជនខេត្ត ដោយមានការចូល រួមមន្ត្រីថ្នាក់ខេត្ត លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឃួន វុទ្ធី ប្រធានមន្ទីរសង្គម កិច្ចអតីតយុទ្ធជននិង យុវនីតិសម្បទា ខេត្តបន្ទាយមានជ័យ លោក ហុឹលរ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងមន្ត្រីពាក់ព័ន្ធជាច្រើន នាក់ទៀតអំណោយ ចែកជូនដល់ជនក្រីក្រ រួមមានក្នុង១គ្រួសារ ទទួលបានអង្ករ ចំនួន២៥គីឡូក្រាម អំបិលអុីយ៉ូត២កញ្ចប់ ត្រីខ២ឡូ ទឹកត្រី១យួរ ទឹកសុីអុីវ ១យួរ មី១កេះនិងថវិកាចំនួន១០០,០០០រៀល សរុបក្នុង១គ្រួសា រគិតជាទឹកប្រាក់២៦៥,៥០០រៀល និងថវិកាសរុស ទាំងអស់១៥,៩៣០,០០០រៀល ប្រាក់ទាំងអស់នេះ បានមកពីហិបប្រាក់ វិភាគទានសប្បុរសធម៍ មូលនិធិជនពិការ។
ក្នុងនោះលោកស្រី ប៉ុក ណាឌី មានការអាណិតដល់ គ្រួសារជនពិការក្រីក្រ ថែមទាំងគ្មានទីពឹងទៀត យ៉ាងខ្លាំងលោកស្រីបាន មានប្រសាន៍ដល់ជន ពិការទាំងអស់កុំឲ្យ អស់សង្ឃឹមក្នុងជីវិត ត្រូវចេះតស៊ូចិញ្ចឹមជីវិត បន្តទៀតហើយ ត្រូវចេះថែរក្សាខ្លួន ជាមនុស្សល្អពល រដ្ឋល្អត្រូវប្រព្រឹត្តិតែ អំពើល្អ សុចរិត និងជាស ឲ្យឆ្ងាយពីគ្រឿងញៀន ពីឧបាយមុខផ្សេង ទើបរស់ក្នុងសង្គមបានសុខ។
លោកស្រីបាន បញ្ជាក់ឲ្យដឹងទៀត ថាការបង្កើតហិបប្រាក់ វិភាគទានសប្បុរសធម៍ មូលនិធិជនពិការនេះ ឡើងវាមានសារៈ សំខាន់ណាស់ក្នុងវិស័យ មនុស្សធម៌សំរាប់ឆ្លើយ តបសង្គ្រោះបន្ទាន់ដល់ គ្រប់គ្រួសាររងគ្រោះ ដោយគ្រោះមហន្តរាយ ផ្យេងៗដូចជាជួយដល់ ប្រជាពលរដ្ឋមាន ការខ្វះខាត ក្នុងគ្រាមានអាសន្ន ផលវិបាកនៃ គ្រោះមហត្តរាយ អ្នកផ្ទុកមេ រោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាឥតទីពឹងជាដើម ។
ក្នុងនោះក្រុមគ្រួសារ ពិការក្រីក្រគ្មានទីពឹងបាន លើកម្រាមដៃដប់សូម បួងសួងដល់វត្ថុក្នុងលោក សូមជួយបីបាច់និ ងថែរក្សាដល់ថ្នាក់ដឹក នាំរដ្ឋាបាលខេត្ត មន្ទីរសង្គមកិច្ចខេត្ត បន្ទាយមានជ័យជាពិ សេសគឺលោក ឃួន វុទ្ធី និងមន្ត្រីក្រោមឱវាទ ទាំងអស់ដែលបាន ជួយដល់ការងារសង្គម ជួយដល់គ្រួសារ ពិការក្រីក្រ ដោយ មិនគិតពីការ នឿយហត់អំពីភារកិច្ច ដែលបានធ្វើដើម្បី ប្រជាពលរដ្ឋមានការទុក្ខ លំបាក សូមឲ្យលោក ទាំងអស់មានសេចក្តី សុខក្នុងក្រុមគ្រួសារ និងមានសុខភាពល្អ គ្រប់ៗគ្នាផងដែរ៕