(ខេត្តបន្ទាយមានជ័យ)៖ លោកឧត្តមសេនីយទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំង នគរបាលនៅ តាមបណ្តាអធិការដ្ឋាន ស្រុក ក្រុង និង កម្លាំងជំនាញ ២០០នាក់ក្នុង នោះមានរថយន្ត ពន្លត់អគ្គីភ័យចំនួន១១ គ្រឿងបានបើកយុទ្ធ នាការបាញ់ទឹក សាប៊ូដើម្បីលាងសម្អាត នៅតាមដងផ្លូវជាតិ ក្នុងទីរួមខេត្ត ទីធ្លាសួនមានជ័យ ផ្សារសិរីសោភ័ណ និងព្រះម៉ែគ្រប់ល័ក្ខ ដើម្បីចូលរួមទប់ ស្កាត់ការរីករាល ដាលនៃវីរ៉ូសកូរ៉ូណាថ្មី ដែលកំពុងតែរាត ត្បាតនៅលើពិភពលោក ជាពិសេសនៅ ប្រទេសកម្ពុជាតែម្តង នៅយប់ថ្ងៃទី២៤ មីនា ២០២០ ។
លោកឧត្តមសេនីយទោអាត់ ខែមបានប្រាប់អ្នក យកព័ត៍មានឲ្យ ដឹងថាអនុវត្តន៍ តាមបទបញ្ជា របស់នាយឧត្តមសេនីយ៍ នេត្រសាវឿន អគ្គស្នងការនគរ បាលជាតិបានឲ្យកំលាំង នគរបាលស្នងការ នគរបាលខេត្តទាំង អស់ត្រូវបើកយុទ្ធ នាការបាញ់ថ្នាំ សម្លាប់វីរុសកូវីដ ១៩នៅតាមស្នងការ តាមដងផ្លូវជាតិ ក្នុងទីរួមខេត្ត ទីធ្លាសួនមានជ័យ ផ្សារសិរីសោភ័ណ និងព្រះម៉ែគ្រប់ល័ក្ខ។
ក្នុងនោះលោកបាន ឲ្យនគរបាលត្រូវចូល រួមសហការជាមួយរាជ រដ្នាភិបាលក្នុងការ ចាត់វិធានការ បង្ការ និងទប់ស្កាត់ ការរាតត្បាតនៃ ជំងឺកូវីដ១៩ COVID19 ត្រូវចាត់វិធាការ ដើម្បីបង្ការ ការឆ្លងនៃវីវុសកូវីដ១៩ ទៅតាមការណែនាំ របស់ក្រសួង សុខាភិបាល នៃព្រះរាជាណា ចក្រកម្ពុជា ជាពិសេសនៅ តាមអង្គភាពនគ របាលនីមួយៗត្រូវ តែមានម៉ាស៊ីន ពិនិត្យវាស់កំដៅក្នុង ខ្លួនមុនពេលចូលធ្វើការ ទឹកអាល់កុល ឬជែលសម្រាប់ លាងសំអាតដៃ ត្រួតពិនិត្យទាំង ភ្ញៀវខ្មែរ និងបរទេស ដែលចូលទំនាក់ទំនងការងារនៅ បន្ទាយដោយត្រូវឲ្យ ពួកគាត់អនុវត្តវិធាន ការបង្ការការឆ្លង នៃវីរុស COVID-១៩ តាមរយៈការវាស់ ស្ទង់កំដៅក្នុងខ្លួន និង លាងសំអាតដៃជា មួយអាល់កុល រឺជែល ព្រមទាំងពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវផង ដែរកំលាំងនគរ បាលទាំងអស់ ត្រូវអនុវត្តបទបញ្ជានេះ ចាប់ពីថ្ងៃនេះតទៅ រហូតមានបទបញ្ចាថ្មី។
លោកអាត់ខែមបាន បញ្ជាក់ឲ្យដឹងទៀតថា ជម្ងឺមេរោគកូរ៉ូណា ឬកូវីត ១៩ COVID-19 អាចឆ្លងតាមរូប ភាពនិងស្ថានភាពផ្សេងៗ ក្នុងនោះមានការ តម្រូវឲ្យលាង សម្អាតដៃនឹងទឹក ទឹកសាប៊ូនិងទឹកលាងដៃ HAND Gelជាដើមហើយការ ជួបគ្នាឬស្វាគមន៍គ្នា ដោយលើកដៃ សំពះគ្នាឬ លើកដៃជាសញ្ញា ចៀសវាងចាប់ដៃ ព្រោះបារម្ភ ចម្លងមេរោគនេះ។
លោកបានបញ្ជាក់ឲ្យដឹង បន្ថែមទៀតថាដើម្បី ពង្រឹងបន្ថែមឥរិយាបថ នៃការសំពះគ្នាដល់ មនុស្សទូទៅ ម្យ៉ាងរូបភាពមិនចាប់ដៃគ្នា មកជាលើកដៃ សំពះគ្នានេះ ក៏ត្រូវបានឃើញថា មេដឹកនាំកំពូលៗ ក្នុងពិភពលោកបាន នឹងកំពុងធ្វើនាពេល បច្ចុប្បន្នភាពមានការ រីករាលដាលនៃ មេរោគកូវីដ១៩ នេះផងដែរ ។
ក្នុងនោះលោក អាត់ ខែម បានផ្ដាំផ្ញើដល់កង កម្លាំងទាំងអស់សូម កាត់បន្ថយជា អប្បបរមា ក្នុងការនាំក្រុមគ្រួសារ ឬគ្រួសារកងទ័ព ទៅចូលរួមក្នុង កម្មវិធីផ្សេងៗ ដូចជាពិធីជប់លាង ខួបកំណើត ជាដើមផងដែរ៕