ឈ្មួញដឹកឈើគ្មាន ច្បាប់ម្នាក់ឈ្មោះ ឌី ដែលគេស្គាល់ថា ត្រូវជាក្មួយអ្នកធំមួយរូប មាន​ឥទ្ធិពល ​ខ្លាំងជាងបទបញ្ជា សម្តេចនាយករដ្ឋមន្ត្រី ដោយហេតុថាកន្លង មកមិនមានសមត្ថកិច្ច ណាហ៊ានបង្រ្កាបទេ!

(ខេត្តកំពង់ធំ)៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងជាង៦ ល្ងាច សង្កាត់រដ្ឋព្រៃ ឈើតាំងក្រសាំង ឃាត់រថយន្តដឹក ធ្យូងពីលើឈើពីក្រោម។ តាមប្រភពសមត្ថកិច្ច សង្កាត់រដ្ឋបាលព្រៃឈើ តាំងក្រសាំង បានបញ្ជាក់ថា ការឃាត់រថយន្តនេះ គឺយោងតាមប្រភព រាយការណ៍ពីភ្នាក់ ងារពាក់ព័ន្ធ និងមានការ សម្របសម្រួល ពីអយ្យការអមសាលា ដំបូងខេត្តកំពង់ធំ ទើបធ្វើការឃាត់ ឆែកមើល ឃើញមានធ្យូងពីខាងលើ បន្ទាប់មកសង្ស័យ បើកទ្វាមើល ក៏ប្រទះឃើញឈើលេខ២ (ឃ្នាប និងក្តា)។ ប្រភពសមត្ថកិច្ចបញ្ជាក់ថា តាមការប៉ាន់ ស្មានមិនទាន់រុះរើ មានឈើផ្ទុកក្នុង រថយន្តប្រហែល ៤ ទៅ៥ គូប។

ការដឹកឈើគ្មានច្បាប់នេះ ត្រូវបានបណ្តាញ ផ្សព្វផ្សាយព័ត៌មានរាយ ការណ៍ស្ទើរតែរៀងរាល់ថ្ងៃ បើទោះ​បី​ជា ​ប្រមុខ​រដ្ឋាភិបាល​ធ្លាប់ ​បាន​ចេញ​បទ​បញ្ជា ​ម៉ឺងម៉ាត់​ឲ្យ​បញ្ឈប់​ជំនួញ ​ឈើ​ខុសច្បាប់​ក៏​ដោយ។ ក្រៅ​ពី​សេចក្តី​រាយការណ៍ តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន ក៏មានរបាយការណ៍ស៊ើប អង្កេតនានារបស់ក្រុម អ្នកសារព័ត៌មាន និងប្រជាសហគមន៍ដែរ ដែលបង្ហាញថា ព្រៃឈើខ្មែរយើង នៅតែរងការបំផ្លិច បំផ្លាញជារៀងរាល់ថ្ងៃ ។

ការ​ដឹក​លួចលាក់ ដោយប្រើប្រាស់ គ្រប់មធ្យោបាយ ដើម្បី​បាំង​ភ្នែក​សមត្ថកិច្ច  រថយន្តដឹកឈើគ្មានច្បាប់នេះ គេដឹកចេញពី ភូមិសាស្ត្រភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ដែលមានម្ចាស់ឈ្មោះ ឌី (តែងតែអះ អាងខ្លួនថា ជាក្មួយអ្នក ធំមួយរូប) មាន​ឥទ្ធិពល​ខ្លាំងជាង បទបញ្ជាសម្តេចនាយក រដ្ឋមន្ត្រីទៅទៀត មិនមានសមត្ថកិច្ច ណាបង្រ្កាបបានឡើយ! ហើយបើទោះ ជាធ្លាប់ឃាត់បាន ក៏តែងតែមានអន្តរាគមន៍ឲ្យ ដោះចេញវិញភ្លាម ៗបានយ៉ាងរំភើយ ។

សូមរំលឹកថា:-ជារឿយៗ គេ​ឃើញ​សមត្ថកិច្ច​ ចាប់បាន​ឈើ​ដែល ​ដឹក​បន្លំ​តាម​រថយន្តទំនើបៗ រថយន្ត​ពេទ្យ ឬ​រថយន្តក្រុង​ជាដើម។ ប៉ុន្តែ ឈើដែលសមត្ថកិច្ច ចាប់បានជាប្រភេទឈើ ដែល​ដឹក​តាម​ មធ្យោបាយ ​តូចតាចតែប៉ុណ្ណោះ។ ការចាប់ គឺ​ចាប់​បានតែ ​ឈើ​តែប៉ុណ្ណោះ​ ចំណែកមេឈ្មួញ រកស៊ីឈើធំៗមិន ដែលចាប់បានទេ។ ម្យ៉ាងទៀត តើ​មាន​ឈើ ប៉ុន្មានទៀត ដែលពួកឈ្មួញ ដឹកទៅលក់បន្តជា រៀងរាល់ថ្ងៃ?។

ជាការ​ពិតណាស់ មាន​ហេតុផល ​គ្រប់គ្រាន់​ដែល​បញ្ជាក់ ថា​ការទប់ស្កាត់​ជំនួញ​ឈើ ​ខុសច្បាប់​មិនជា​ពិបាក​រហូត ដល់​អស់លោកមន្ត្រី ជំនាញគ្រប់គ្រង​ មិនបាន​នោះទេ។ តាមរយៈ​សំណួរងាយៗ មួយចំនួន គេ​អាច​យល់ បាន​អំពី​បញ្ហា​ថា៖ តើ​ហេតុអ្វី​បានជា ​ឈ្មួញ​អាច​ចូលទៅ​ កាប់​ឈើ​បាន? តើ​ហេតុអ្វី​បានជា​ឈើ​អាច ​ចេញពី​ព្រៃ​រួច? និង​តើ​ហេតុអ្វី​បានជា ​ឈើ​អាច​ចរាចរណ៍​បាន យ៉ាងងាយបែបនេះ?

បើសូម្បី​តែគ្រឿង ញៀន​ដែល​គេ​អាច​ លាក់​រហូតដល់​ក្នុង​ពោះ ​ក៏​គង់តែ​សមត្ថកិច្ច​ចាប់បាន។ ចុះ​ការកាប់​និង​ដឹកជញ្ជូន ​ឈើ​ដែល​គេ​ត្រូវប្រើ មធ្យោបាយយ៉ាងសន្ធឹក សន្ធាប់ហើយត្រូវដឹក ​តាម​ឡាន​និង​ តាម​ផ្លូវថ្នល់​សោះ​ ហេតុអ្វី​មិនអាច​ចាប់បាន? បើ​និយាយថា សមត្ថកិច្ច​មិនអាច ​ចូលដល់​ព្រៃ​ជ្រៅ​ ដើម្បី​ពិនិត្យមើល ​ការកាប់​ព្រៃឈើ ​របស់​ឈ្មួញ​បានទេ ​នោះ វារឹតតែ​ជា​រឿង ​មិនអាច​ជឿ​បាន​ទៅទៀត។  ដោយហេតុថា សូម្បី​ប្រជា​សហគមន៍ ​ក៏​អាច​ចូលដល់​ទី តាំង​កាប់​ឈើ​បានដែរ។ បើទោះជា​មិនបាច់​ចូល​ ព្រៃ​ក៏​គេ​អាច​ទប់ ស្កាត់​ឈើ​ដែល​ចរចា​ចរណ៍ ​តាម​ដងផ្លូវ​បាន​យ៉ាង​ងាយ​ដែរ។

ការកាប់​ឈើ​មិន មែនជា​រឿង​ពិបាក​ នឹង​ដឹង​នោះទេ។ សូម្បីតែ​ប្រជា ​សហគមន៍​ក៏​អាច ​មើលឃើញ​ សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាងច្បាស់​ដែរ ហើយ​ពួកគេ​តែងតែ​នាំគ្នា​ចូល​ព្រៃ​ដើម្បី​បង្អាក់​សកម្មភាព​នេះ​ទៀតផង។ ប៉ុន្តែ អ្វីដែល​គួរ​ឲ្យ​សោកស្ដាយនោះគឺ អាជ្ញាធរ​បែរជា​មិន​សហ​ការណ៍​ និងជួនកាលថែមទាំងបានរារាំងសកម្មភាពរបស់​អ្នកសារព័ត៌មាន និងប្រជាសហគមន៍ទៅវិញក៏មានដែរ។ នេះជាកញ្ចក់ឆ្លុះបញ្ចាំងបានអំពីអ្វីដែល​នៅ​ពីក្រោយ​វាំងនន​នៃ​ជំនួញ​ឈើ​ខុសច្បាប់​នៅ​ស្រុកយើង។

មាន​មូលហេតុ​ច្រើន យ៉ាង​ដែល​នាំ​ឲ្យ​ជំនួញ ​ឈើ​ក្លាយជា​បញ្ហា ​មិនអាច​គ្រប់គ្រង​បាន។ មូលហេតុ​សំខាន់បំផុត ​គឺ​ការឃុបឃិត​គ្នា ​ជា​ខ្សែបណ្តាញ​រវាង ​ឈ្មួញ​រកស៊ី​ឈើ​ជាមួយ ​អាជ្ញា​ធរមាន​សមត្ថកិច្ច ​នេះឯង។ មូលហេតុ​សំខាន់ ​មួយទៀត​គឺ ឈ្មួញ​អ្នករកស៊ី ​ឈើ​ច្រើនតែ​ជា​អ្នកមាន ​ឥទ្ធិពល​ឬ​មាន​ខ្នង បង្អែក​រឹងមាំ។ ក្នុងករណីនេះ សមត្ថកិច្ច​ដែនដី​គ្មាន ​ជម្រើស​អ្វី​ក្រៅពី ​ធ្វើគ​ធ្វើ​ថ្លង់​នោះឡើយ​ពី ​ព្រោះតែ​ពួកគេ​ខ្លាច ​អំណាច​របស់​មន្ត្រី​អ្នក ​មានបុណ្យ​ស័ក្តិធំ​ជាង​ខ្លួន តួយ៉ាងដូចជាករណី​ ខាងលើនេះអញ្ចឹងបើ កុំមានព្រះរាជអាជ្ញា បញ្ជាឲ្យឃាត់ប្រហែល ជាស្ងាត់ដូចចោរលួច សេះទៅហើយ ក៏អាចថាបាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *