(ខេតបន្ទាយមានជ័យ)៖ ជាងផ្សារដែក២នាក់១ម្នាក់ ស្លាប់ភ្លាមគេជួយមិន ទាន់និងម្នាក់ទៀតរួច ផុតជីវិតដោយ សារតែផ្សារដែកធ្វើ របងត្រូវឆក់ដោយសារ ឆ្លងចរន្តអគ្គីសនីនៅម៉ោង វេលាម៉ោង៩ព្រឹកថ្ងៃទី២៦ខែមីនា ឆ្នាំ២០២០ក្នុងភូមិ ប្រឡាយហ្លួង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋាន ស្រុកមង្គលបូរីបានឲ្យ ដឹងថាជនរងគ្រោះដែល ស្លាប់ឈ្មោះធាន ធាង ភេទប្រុសអាយុ៣២ឆ្នាំ មានប្រពន្ធឈ្មោះ ថាប់ ចំប៉ារ័ត្ន អាយុ២៧ឆ្នាំ នៅភូមិប្រឡាយហ្លួង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
នគរបាលមូលដ្ឋានស្រុក មង្គលបូរីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានទៅផ្សារ សំណាញ់ដែក ជាមួយឈ្មោះមាស ថន ភេទប្រុសអាយុ៤០ឆ្នាំ នៅភូមិជាមួយគ្នា ធ្វើផ្ទះឲ្យរបស់ឈ្មោះសោម សាវ័ន្ត ភេទស្រីអាយុ ៤៧ឆ្នាំ នៅភូមិប្រឡាយហ្លួង ឃុំប្ញស្សីក្រោក នៅពេលដំណើរការ ផ្សារនោះឈ្មោះមាស ថន បានឡើង លើជញ្ជាំងទៅផ្សារ សំណាញ់ដែក ចំណែកជនរង គ្រោះឈ្មោះធាន ធាង បានទៅដោតព្រីភ្លើង ហើយឡើងតោងជញ្ជាំង ស្រាប់តែឆ្លងចរន្តភ្លើងនិងដែក បណ្តាលឲ្យឈ្មោះមាស ថនឡើងផ្សារមុនឆក់ ធ្លាក់មកដីផុតពី គ្រោះថ្នាក់ចំណែក ឈ្មោះ ធាន ធាង ឆក់ជាប់និង ដែកស្លាប់ភ្លាមៗ នៅនឹងកន្លែង។
ក្រោយពីកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋាបាលប្ញស្សីក្រោក បានចុះដល់ កន្លែងកើតហេតុ ធ្វើកំណត់ ហេតុបញ្ជូន ទៅថ្នាក់លើ។
សពជនរងគ្រោះ ត្រូវបាននគរបាល ប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើ បុណ្យតាម ប្រពៃណី ក្រោយពី នគរបាលបាន ធ្វើការពិនិត្យរួច៕