(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០នេះអាជ្ញាធរ ស្រុក ក្រុង និងស្នងការ នគរបាលខេត្ត បន្ទាយមានជ័យ ចាប់ផ្តើមចុះ ផ្សព្វផ្សាយសារ អប់រំស្តីពីវិធាន ការការពារជំងឺ កូវីដ១៩ ដល់ ប្រជាពលរដ្ឋ នៅនៅតាម មូលដ្ឋានទាំង ៩ស្រុក ក្រុង តាមរយៈម៉ូតូ រើម៉កកង់ម៉ូតូកង់ បីនិងរថយន្ត ដើម្បីឲ្យប្រជាពល រដ្ឋចេះការពារខ្លួន ដើម្បីបញ្ចៀសកុំ ឲ្យឆ្លងជំងឺដ៏កាចសាហាវ កូវីដ១៩នេះរាតត្បាត ពេញក្នុងភូមិ។
ការដាក់មេក្រូ ផ្សព្វផ្សាយ នៅតាមភូមិនេះ ធ្វើឡើងបន្ទាប់ពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃបានណែនាំ ដល់អាជ្ញាធរមូល ដ្ឋានទាំងអស់ត្រូវបង្កើន ការផ្សព្វផ្សាយឃោសនា អប់រំដល់ប្រជាពលរដ្ឋ ស្ដីពីវិធានការ បង្ការ ទប់ស្កាត់ មេរោគ កូវីដ១៩ នៅតាមមូលដ្ឋាន តាមរយៈរថយន្ត ឬរ៉ឺម៉ក បំពងសំឡេង ដោយត្រូវអនុវត្ត ឲ្យដូចកាលដែល ឃោសនាបោះឆ្នោតដែរ។
ការណែនាំរបស់ សម្តេចក្រឡាហោម សខេងដែលផ្សព្វផ្សាយ សារអប់រំពីជំងឺកូវីដ១៩ ដល់ពលរដ្ឋខ្មែរ ធ្វើការនៅថៃ ទើបតែវិលត្រឡប់ ចូលមកប្រទេស កម្ពុជាវិញថ្មីៗនេះ គឺដើម្បីបង្ការការពារ កុំឲ្យឆ្លងជំងឺ នេះនៅក្នុង សហគមន៍ព្រោះថា ប្រទេសថៃក៏មាន ការឆ្លងរាលដាលជំងឺ កូវីដ១៩នេះដែរ។
ចំណែកក្រសួង សុខាភិបាល បានចេញសេចក្តី អំពាវនាវរួចហើយ ដល់ប្រជាពលរដ្ឋដែល បានធ្វើដំណើរត្រឡប់ មកពីប្រទេស ថៃត្រូវដាក់ខ្លួនឲ្យនៅ ដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ជាមុនសិន និងត្រូវទៅ ពិនិត្យសុខភាពជាបន្ទាន់ ដើម្បីបង្ការកុំឲ្យមាន ការឆ្លងរីករាលដាល ពីមនុស្សម្នាក់ទៅមនុស្ស ម្នាក់ទៀតនៅ ក្នុងសហគមន៍ នីមួយៗ។
ក្នុងនោះលោកឧត្តម សេនីយ៍ ទោ អាត់ខែមស្នង ការនគរបាលខេត្ត បន្ទាយមានជ័យ បានមានប្រ សាសន៍ថាលោក បានណែនាំទៅដល់ មន្ត្រីនគរបាលគ្រប់ ស្រុក ក្រុង ត្រូវត្រួតពិនិត្យ ទៅលើស្ថានភាព ជាក់ស្ដែង នៅតំបន់កើត មានការឆ្លងជំងឺ កូវីដ១៩នេះ នៅតាមមូល ដ្ឋានទាំងអស់ បង្កើនចេញការ ឃោសនាអប់រំ ស្ដីពីវិធានការ បង្ការ ទប់ស្កាត់ មេរោគ កូវីដ១៩ ជូនទៅដល់ ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន តាមរយៈរថយន្ត ឬម៉ូតូកង់បីដាក់ ឧបករណ៍បំពង សំឡេងដោយ ត្រូវអនុវត្ត ឲ្យដូចកាលដែល ឃោសនាបោះ ឆ្នោតចឹងដែរក្នុងពាក្យ ស្លោកនោះអាជ្ញាធរ បានឲ្យប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ កងកំលាំង ប្រដាប់អាវុធ ទាំង៣អង្គភាព និសិត្ស សិស្ស រួមគ្នាការ ពារទប់ស្កាត់ និងថែរក្សាសុខភាព របស់យើង ទាំងអស់គ្នា ដើម្បីខ្លួនអ្នក គ្រួសារអ្នក និងអ្នកជាទីស្រលាញ់ សហគមន៍ ព្រមទាំង ប្រទេសជាតិទាំងមូល៕