(ប្រទេសថៃ)៖ ថៃបានដាក់ប្រទេស របស់ខ្លួនក្នុងភាពអាសន្ន ដោយសារតែការវាយ លុករបស់ជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ខែមីនានេះ។
ការដាក់ប្រទេស របស់ខ្លួនក្នុង ភាពអាសន្ននេះ ថៃមិនអនុញ្ញាតឱ្យ មានការឆ្លងកាត់ ព្រំដែនកម្ពុជា-ថៃ ឡើយដែលធ្វើឱ្យ ពលករខ្មែរមួយ ចំនួនជាប់នៅថៃ។
ប្រឈមនឹងបញ្ហា នេះស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃបាន ជូនដំណឹងដល់ ពលករខ្មែរដែលកំពុង ស្នាក់នៅប្រទេសថៃ កុំឱ្យមានការព្រួយបារម្ភ ពីការស្នាក់នៅព្រោះ ថៃអនុញ្ញាតឱ្យស្នាក់ លើសពេល កំណត់បាន។
តាមរយៈសេចក្តីជូន ដំណឹងមួយនៅ ថ្ងៃព្រហស្បតិ៍នេះ ស្ថានទូតទូតកម្ពុជា ប្រចាំនៅប្រទេសថៃ បាន ប្រកាសប្រាប់ដល់ ពលករខ្មែរដែល ទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាត ការងារអស់សុពល ភាពថា ក្រសួងការងារ ថៃនឹងបន្តឱ្យស្នាក់ នៅជាបណ្តោះអាសន្ន ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពោល គឺ លើកលែងការ ផាកពិន័យលើការ ស្នាក់នៅលើសកំណត់។
ជាមួយគ្នានេះ ស្ថានទូតកម្ពុជាក៏ បានបញ្ជាក់ឱ្យដឹង ផងដែរថាក្នុងករណី ពលករខ្មែរត្រូវការ ធ្វើការងារបន្ត ត្រូវឱ្យនិយោជក បញ្ជូនបញ្ជីឈ្មោះ ទៅក្រសួង ឬមន្ទីរការងារ ក្រុង/ខេត្ត តាមរយៈប្រព័ន្ធ អនឡាញឲ្យបានរួចរាល់ ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដើម្បីបន្តធ្វើការ ជាបណ្តោះអាសន្នបាន រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។
សូមជម្រាបជូន ថារដ្ឋាភិបាលថៃ បានប្រកាសដាក់ ប្រទេសក្នុងភាពអាសន្ន ចាប់ពីថ្ងៃទី២៦ខែមីនារ ហូតដល់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២០ដើម្បីទប់ ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩នៅ ក្នុងប្រទេសថៃ។
ការដាក់ប្រទេស ក្នុងភាពអាសន្ននេះ គឺអាជ្ញាធរ ថៃមិនអនុញ្ញាតឱ្យ មានការចេញចូលឆ្លង កាត់ព្រំដែនរវាងកម្ពុជា និងថៃឡើយ។
ហេតុដូច្នេះហើយ ទាំងពលករខ្មែរ និងជនជាតិខ្មែរ ដែលទៅទេសចរណ៍ នៅប្រទេសថៃពុំ អាចចាក ចេញមកកម្ពុជាបានទេ។ ចំពោះអ្នកទេសចរខ្មែរ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសថៃ ក៏បានមានចំ ណាត់ការជួយ ដល់ពួកគេផងដែរ។
តាមរយៈសេចក្តីជូន ដំណឹងដាច់ដោយ ឡែកមួយទៀត ស្ថានទូតកម្ពុជា បានប្រកាសថា ប្រជាពលរដ្ឋខ្មែរ ដែលចូលទៅប្រទេស ថៃជាប្រភេទទេសចរណ៍ អាចស្នើសុំបន្តការស្នាក់ នៅនៅប្រទេស ថៃបានរយៈពេល៣០ថ្ងៃ។
បើតាមស្ថានទូត កម្ពុជាប្រចាំនៅ ប្រទេសថៃប្រជា ពលរដ្ឋខ្មែរដែលមាន បំណងបន្តការស្នាក់នៅ នៅថៃត្រូវស្នើ សុំលិខិតបញ្ជាក់ពីស្ថាន ទូតកម្ពុជានៅទីក្រុង បាងកកឬស្ថានអគ្គកុង ស៊ុលនៅខេត្តសាកែវបាន។
បើតាមការបញ្ជាក់ ឱ្យដឹងរបស់សម្តេច ឧបនាយករដ្ឋមន្រ្តីស ខេង រដ្ឋមន្រ្តីក្រសួងមហា ផ្ទៃកម្ពុជាបានឲ្យ ដឹងថាមុនថៃប្រកាស ដាក់ប្រទេសក្នុង ភាពអាសន្ននេះ ពលករខ្មែរនៅ ថៃជាច្រើនពាន់នាក់ បានសម្រុកចូលមក ប្រទេសកម្ពុជាវិញ។
គិតមកដល់ថ្ងៃទី២៦ ខែមីនានេះពលករខ្មែរ ចំនួនជាង៤ម៉ឺននាក់ហើយបានចូលមកដល់ ប្រទេសកម្ពុជា៕