រថយន្តក្រុង​សាធារណៈ ​របស់​រដ្ឋ​ត្រូវ​ផ្អាក​ដំណើរ ​ការ​មួយ​រយៈ ដើម្បី​​បង្ការ​ការ​ឆ្លង រាលដាលនៃ​វីរុស​ កូវីដ​១៩

(ភ្នំពេញ)៖ រដ្ឋបាល​រាជ ធានីភ្នំពេញ បាន​ជូន​ដំណឹង​ នៅ​ថ្ងៃនេះ​ថា ខ្លួន​បាន​សម្រេច ​ធ្វើ​ការផ្អាក​ការ​ផ្តល់​ សេវា​រថយន្ត​ក្រុង​ (City Bus) និង​សេវា​កាណូត (Taxi Boat) ជា​បណ្តោះអាសន្ន ចាប់ពីថ្ងៃជូន​ដំណឹង​នេះទៅ។

រថយន្តក្រុង​សាធា រណៈ​របស់​រដ្ឋ ការ​ផ្អាក​បណ្តោះ អាសន្ន​នូវ​សេវា​ដឹក ជញ្ជូន​អ្នក​ដំណើរ ​របស់រដ្ឋនេះ គឺដើម្បី​រួម​ចំណែក ​ក្នុង​ការ​ទប់ស្កាត់​ ការ​ចម្លង និង​ការ​រីករាល​ដាល ​មេរោគ​កូវីដ​១៩ ដែល​កំពុង ​រាតត្បាត​ នៅ​ទូទាំងពិភពលោក ហើយ​នៅប្រ ទេស​កម្ពុជា ជាពិសេស​រាជ ធានីភ្នំពេញ ក្រសួង​សុខា ភិបាល​ក៏​បាន​រកឃើញ​ មានអ្នក​ផ្ទុក​មេរោគ​ កូវីដ​១៩​នេះ​មួយ​ ចំនួនផងដែរ។

យ៉ាងណាក៏ដោយ បើ​តាម​ការ​បញ្ជាក់ របស់​រដ្ឋបាល ​រាជធានីភ្នំពេញ សេវាដឹកជញ្ជូនអ្នក​ ដំណើរ​របស់​រដ្ឋទាំងពីរនេះ នឹង​ដំណើរ​ការ​ ឡើងវិញ រហូត​ដល់​ស្ថានការណ៍ នៃ​មេរោគ​កូវីដ​១៩ បានធូរ​ស្បើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *